រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញចុះហត្ថលេខាលើឯកសារចំនួន២ ជាមួយភាគីថៃ

រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញចុះហត្ថលេខាលើឯកសារចំនួន២ ជាមួយភាគីថៃ

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះហត្ថលេខាលើឯកសារចំនួន២ ជាមួយភាគីថៃ។ ការចុះហត្ថលេខានេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongrarn Shinawatra)នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ។

ឯកសារចំនួន ២ ដែលត្រូវបានចុះហត្ថលេខានេះរួមមាន៖

ទី១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)

ទី២៖ កំណត់ហេតុស្ដីពីការផ្តល់ជំនួយបច្ចេកទេសលើការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៥៧ (បាត់ដំបង-ច្រកទ្វារ អន្តរជាតិព្រំ) រវាងក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិតខាងនៃព្រះរាជាណាចក្រថៃ៕

Related post

រដ្ឋសភាកម្ពុជា និងសភាអារ៉ាប៊ីសាអូឌីត បន្តពង្រឹងទំនាក់ទំនងដើម្បីស្វែងរកផលប្រយោជន៍ កាន់តែច្រើនជូនប្រជាពលរដ្ឋទាំងពីរប្រទេស

រដ្ឋសភាកម្ពុជា និងសភាអារ៉ាប៊ីសាអូឌីត បន្តពង្រឹងទំនាក់ទំនងដើម្បីស្វែងរកផលប្រយោជន៍ កាន់តែច្រើនជូនប្រជាពលរដ្ឋទាំងពីរប្រទេស

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah bin Mohammed bin Ibrahim AI-Sheikh)…
សម្តេចតេជោ ហ៊ុន​ សែន អនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត ចូលជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន​ សែន អនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al…

នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh…
សហគមន៍​ខ្មែរ​នៅ​ឯនាយសមុទ្រគាំទ្រគណបក្សកាន់អំណាចនៅកម្ពុជា​

សហគមន៍​ខ្មែរ​នៅ​ឯនាយសមុទ្រគាំទ្រគណបក្សកាន់អំណាចនៅកម្ពុជា​

នៅថ្ងៃទី​ ២៨​ ខែមិថុនា​ ឆ្នាំ​២០២៥​ នេះ​ ទន្ទឹម​នឹង​នៅកម្ពុជា​ គណបក្ស​ប្រជាជន​កម្ពុជា​ កំពុង​តែ​ប្រារព្ធ​ពិធី​ ខួបកំណើត​ទី៧៤ឆ្នាំ​ របស់​គណបក្ស​ សហគមន៍​ខ្មែរ​ឯនាយសមុទ្រ​ នៅរដ្ឋ​ Arizona សហរដ្ឋអាមេរិក​ ក៏បានរៀបចំពិធីដំណាលគ្នានេះផងដែរ​ ។ បេីតាមការឲ្យដឹងរបស់​ លោក​ ប៉ុល​ ស៊ីណាត​ ប្រធាន​សាខាបក្ស​ប្រជាជន​កម្ពុជា​…