កម្ពុជា-ថៃ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីលើកកម្ពស់សិទ្ធិដល់ពលករទេសន្តរប្រវេសន៍ដែលកំពុងធ្វើការនៅប្រទេសថៃ

កម្ពុជា-ថៃ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីលើកកម្ពស់សិទ្ធិដល់ពលករទេសន្តរប្រវេសន៍ដែលកំពុងធ្វើការនៅប្រទេសថៃ

(ភ្នំពេញ)៖ ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការងារនៃព្រះរាជាណាចក្រថៃទ្បង់ដ៍ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ថៃ ដើម្បីបើកកិច្ចពិភាក្សាការងារស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីលើកកម្ពស់សិទ្ធិដល់ពលករទេសន្តរប្រវេសន៍ដែលកំពុងធ្វើការនៅប្រទេសថៃ ដែលរៀបចំធ្វើនៅទីស្តីការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការ សេង សក្តា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការប្រតិបត្តិការយ៉ាងល្អប្រសើររវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ លើវិស័យការងារ ជាពិសេសពលករទេសន្តរប្រវេសន៍។ កិច្ចសហការនាពេលកន្លងមកបានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អ រវាងប្រទេសកម្ពុជា និងថៃ។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ថៃ នៅពេលនេះក្នុងគោលបំណងដើម្បីបើកកិច្ចពិភាក្សាការងារ ស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីលើកកម្ពស់សិទ្ធិដល់ពលករទេសន្តរប្រវេសន៍ដែលកំពុងធ្វើការនៅប្រទេសថៃ។ លោកបានជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ថៃ នៅពេលនេះនឹងទទួលបានលទ្ធផលផ្លែផ្កា ក្រោមស្មារតីមិត្តភាពដ៏ស្និទ្ធស្នាល កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ដើម្បីជាប្រយោជន៍ដល់វិស័យការងាររវាងប្រទេសទាំងពីរ ក៏ដូចជាកិច្ចគាំពារសិទ្ធិដល់ពលករទេសន្តរប្រវេសន៍ ផងដែរ។

ទន្ទឹមនេះ ឯកឧត្តម Somchai Morakotsariwan អគ្គនាយកនៃនាយកដ្ឋានមុខរបរនៃក្រសួងការងារនៃព្រះរាជាណាចក្រថៃឡង់ដ៍ បានគូសបញ្ជាក់ពី កិច្ចសហការយ៉ាងល្អរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរលើការគ្រប់គ្រងពលករទេសន្តរប្រវេសន៍នាពេលកន្លងមក។ ក្រសួងការងារថៃ វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ពីភាគីកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាដែលជាសេនាធិការ។

ឯកឧត្តម Somchai Morakotsariwan ជឿជាក់ថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ថៃ នឹងទទួលបានធាតុចូលសំខាន់ៗ ជាច្រើន ក្នុងការកែសម្រួលនីតិវីធីមួយចំនួន ដើម្បីជួយសម្រួលឱ្យកាន់តែប្រសើរឡើងដល់បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ថៃ ដើម្បីអនុវត្តកិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ដ៍៕ដោយ ÷ Met Kim Au

Related post

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារាម ហៅ (វត្តតូប) នៅស្រុកទឹកឈូ ខេត្តកំពត

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារាម ហៅ (វត្តតូប)…

នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ពេជ ចន្ទមន្នី ហ៊ុនម៉ាណែត ឧត្ដមភរិយានាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារាម ហៅ (វត្តតូប) ស្ថិតនៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារាមនាពេលនេះ ក្រោមព្រះវត្ដមាន…
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំពិនិត្យលើស្ថានភាព និងយន្តការនៃការទប់ស្កាត់ការវាយប្រហារសាយប័រ

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំពិនិត្យលើស្ថានភាព និងយន្តការនៃការទប់ស្កាត់ការវាយប្រហារសាយប័រ

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៧ របស់ គ.រ.ឌ. ដើម្បីពិនិត្យលើស្ថានភាព និងយន្តការនៃការទប់ស្កាត់ការវាយប្រហារសាយប័រ (Cyber Attack) ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័ន…
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ប្រទេសជាតិមានសន្តិភាព ពលរដ្ឋមានជីវភាពធូរធារធ្វើឲ្យការចូលរួមចំណែកកសាងសមិទ្ធផលនៅវត្តមានភាពឆាប់រហ័សជាងពេលមុន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ប្រទេសជាតិមានសន្តិភាព ពលរដ្ឋមានជីវភាពធូរធារធ្វើឲ្យការចូលរួមចំណែកកសាងសមិទ្ធផលនៅវត្តមានភាពឆាប់រហ័សជាងពេលមុន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី ស្ថិតក្នុងវត្តពោធិ៍ព្រឹក្សាខារាម (ហៅវត្តតូប) ដែលមានទីតាំងនៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ ការកសាងព្រះវិហាថ្មីនេះ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា,…