សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងរ៉ែ និងថាមពល សង់ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមផ្លូវជាតិឱ្យបានច្រើន និងមានសុវត្ថិភាពខ្ពស់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងរ៉ែ និងថាមពល សង់ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមផ្លូវជាតិឱ្យបានច្រើន និងមានសុវត្ថិភាពខ្ពស់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យក្រសួងរ៉ែ និងថាមពល សង់ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមផ្លូវជាតិឱ្យបានច្រើន ហើយគិតគូរឱ្យបានខ្ពស់ពីសុវត្ថិភាព។ ការអំពាវនាវរបស់សម្ដេចនាយករដ្ឋមន្រ្តីបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអញ្ជើញសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

សម្ដេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ «ហើយចំពោះវិស័យឧស្សាហកម្មធន់ធ្ងន់នៅកម្ពុជា ជាពិសេសវិស័យរថយន្តនេះផង ការសង្កេតការប្រើប្រាស់រថយន្តអគ្គិសនី EVនៅកម្ពុជា ក៏មានកំណើនគួរឱ្យកត់សម្គាល់ យ៉ាងណាមិញការប្រើប្រាស់ភាគច្រើននៅតែទីក្រុង និងទីប្រជុំជន ដែលអាចបណ្ដាលមកពីស្ថានីបញ្ចូលអគ្គិសនីនៅតាមខេត្ត នៅមានកម្រិត។ […] សូមឱ្យក្រសួងតែនិងថាមពលពិនិត្យមើល ជាមួយក្រុមហ៊ុនឯកជនពិនិត្យមើលការពង្រាយឱ្យបានច្រើន ដើម្បីលើកទឹកចិត្ត។ […] ប៉ុន្តែសូមឱ្យគិតគូរអំពីស្តង់ដារសុវត្ថិភាព និងគុណភាព ត្រូវធានាឱ្យបាន ព្រោះ EV ធ្វើមិនស្រួលឆេះ។ អញ្ចឹងសូមឱ្យយកចិត្តទុកដាក់ ហើយសូមឱ្យវិស័យឯកជនទាំងអស់គិតគូរបែបនេះ សូមឱ្យគ្រប់គ្រងឱ្យបានធ្វើកិច្ចការងារនេះ យើងដើរយឺតបន្តិច ប៉ុន្តែដោយមានភាពច្បាស់លាស់ទើបដើរឆ្ងាយ ហើយបើមានបញ្ហាធ្វើឱ្យបាត់ទំនុកចិត្តទាំងអស់ ស្តង់ដារបច្ចេកទេសនេះគឺប្រយ័ត្នប្រយែង។ សូមឱ្យពិនិត្យមើលស្តង់ដារសុវត្ថិភាព គឺជារឿងសំខាន់»

ជាមួយគ្នានេះសម្ដេចបានសង្កត់ន័យធ្ងន់ថា អំពីការត្រួតពិនិត្យបច្ចេកទេស ឱ្យបានច្បាស់លាស់ ព្រោះមានករណីឆេះរថយន្ត កែច្នៃ ពីប្រេងសាំងមកហ្គាស់រួចហើយនៅលើដងផ្លូវ ដែលអាចបង្ករគ្រោះថ្នាក់ដល់អ្នកបើកបរផ្ទាល់ ក៏ដូចជាអ្នកនៅលើដងផ្លូវជាមួយគ្នាផងដែរ។ ដូច្នេះពាក្យថា ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ប្រយ័ត្នប្រយែង និងត្រូវតែពិនិត្យមើលស្តង់ដារសុវត្ថិភាព ឱ្យបានច្បាស់លាស់ ត្រូវបានសម្ដេចនាយករដ្ឋមន្រ្តី ប្រើប្រាស់ម្ដងហើយម្ដងទៀត នៅក្នុងសន្ទរកថារបស់សម្ដេច ក្នុងការណែនាំឱ្យក្រសួងរ៉ែ និងថាមពល សង់ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមផ្លូវជាតិឱ្យបានច្រើន និងមានសុវត្ថិភាពខ្ពស់ ជូនដល់ពលរដ្ឋប្រើប្រាស់៕

ដោយ÷ Nou Seyha

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…