ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ១២ និងគម្រោងពង្រីកបន្ថែម១ ដែលមានទុនប្រមាណ ៣១៨លានដុល្លារ

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១២គម្រោង និងគម្រោងពង្រីកបន្ថែមទីតាំងវិនិយោគថ្មីចំនួន១គម្រោង (គម្រោងអាជីវកម្មរ៉ែដែក នៅខេត្តកំពត)។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាព ឯកឧត្តម
Read More

ក្រសួងពាណិជ្ជកម្ម​ ជូនដំណឹង​ស្តីពី​តម្លៃ​លក់រាយ​ប្រេង​ឥន្ធនៈ​

ក្រសួងពាណិជ្ជកម្ម​ជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ – ប្រេងសាំងធម្មតា = ៣ ៧០០ រៀល/លីត្រ (ចុះថ្លៃ ៥០៛) –
Read More

អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធមូលដ្ឋានត្រូវពន្យល់ពលរដ្ឋឱ្យបានច្បាស់ពីគម្រោងអភិវឌ្ឍន៍នៅក្នុងខេត្ត ដើម្បីបង្កើនកម្រិតជីវភាពរស់នៅរបស់ពលរដ្ឋឱ្យកាន់តែប្រសើរ

នៅក្នុងឱកាសចូលរួមនៅក្នុងពិធីបើកសិក្ខាសាលាពង្រឹងសមត្ថភាពស្ដីពី យន្តការដោះស្រាយបណ្ដឹងតវ៉ាសម្រាប់គម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន នៅថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥, ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មការដោះស្រាយបណ្ដឹងតវ៉ាខេត្តតាកែវ បានណែនាំអាជ្ញាធភូមិ ឃុំឱ្យពន្យល់ប្រជាពលរដ្ឋពីគម្រោងអភិវឌ្ឍន៍មួយចំនួននៅក្នុងខេត្ត គឺធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍន៍ខេត្ត ជាពិសេសបង្កើនជីវភាពការរស់នៅដល់ប្រជាពលរដ្ឋឱ្យកាន់តែមានជីវភាពធូរធារមួយកម្រិតទៀត។
Read More

ជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីបរិស្ថានកូរ៉េ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យធនធានទឹកជាមួយកម្ពុជា

រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Kim Wansup រដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េខាងត្បូង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសជំនួបនេះ
Read More

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យ មេដឹកនាំអាស៊ានជំនាន់ថ្មី បង្កើតអនុស្សាវរីយ៍ជាមួយគ្នាឱ្យបានច្រើន ដើម្បីរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបង្កើតភាពសុខដុមក្នុងតំបន់

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ បានថ្លែងជំរុញឱ្យមេដឹកនាំអាស៊ានជំនាន់ថ្មី បង្កើតអនុស្សាវរីយ៍ជាមួយគ្នាឱ្យបានច្រើន ដើម្បីរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបង្កើតភាពសុខដុមក្នុងតំបន់។ នៅអគ្គលេខាធិការដ្ឋានអាស៊ាន, សម្ដេចប្រធានព្រឹទ្ធសភា បានថ្លែងពីការពង្រឹងទំនាក់ទំនងជាមួយ
Read More

សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានមិនមែនត្រឹមជាតួអង្គសំខាន់សម្រាប់តំបន់ទៀតទេ ពេលនេះអាស៊ានបានក្លាយជាតួអង្គសម្របសម្រួល និងរៀបចំសណ្តាប់ធ្នាប់ពិភពលោក នៅថ្ងៃខាងមុខ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា អាស៊ានមិនមែនត្រឹមតែជាតួអង្គសំខាន់សម្រាប់តំបន់នោះឡើយ ពេលនេះអាស៊ានបានក្លាយជាតួអង្គសម្របសម្រួលសកល ហើយទៅថ្ងៃអនាគត អាស៊ាន​នឹងអាចផ្លាស់ប្តូរតួនាទី​ការធ្វើ​ប្រតិកម្មចំពោះពិភពលោក ទៅជាអ្នកដែលមានលទ្ធភាពជួយរៀបចំសណ្តាប់ធ្នាប់ពិភពលោកថែមទៀត។ ថ្លែងក្នុងបឋកថាស្តីពីបញ្ហាអាស៊ាន នៅអគ្គលេខាធិការដ្ឋានអាស៊ាន នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ
Read More

សម្តេចតេជោ ហ៊ុន សែន រម្លឹកអំពីមូលហេតុចំនួន៤ ដែលធ្វើអោយសម្តេចសម្រេចចិត្តនាំកម្ពុជាចូលអាស៊ាន ហើយជិត៣០ឆ្នាំមកនេះ នៅមានសារសំខាន់ និងតម្លៃនៅឡើយ

ក្នុងឱកាសថ្លែងបាឋកថា ស្តីពីបញ្ហាអាស៊ាន នៅអគ្គលេខាធិការដ្ឋានអាស៊ាន នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានរម្លឹកអំពីមូលហេតុចំនួន៤ ដែលធ្វើអោយសម្តេចសម្រេចចិត្តដឹកនាំកម្ពុជាចូលអាស៊ាន ហើយដែល៣០ឆ្នាំមកនេះ នៅមានសារសំខាន់ និងតម្លៃនៅឡើយ។
Read More

សម្តេចតេជោ ហ៊ុន សែន៖ សេដ្ឋកិច្ចអាស៊ាន នឹងឡើងដល់លេខ៤ នៅឆ្នាំ២០៣០, សេដ្ឋកិច្ចអាស៊ានមិនបានដើរថយក្រោយ ដោយសារតែមានសមាជិកថ្មីនោះទេ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងឲ្យដឹងថា សេដ្ឋកិច្ចអាស៊ាន នឹងឡើងដល់លេខ៤ នៅឆ្នាំ២០៣០ ហើយសេដ្ឋកិច្ចអាស៊ានមិនបានដើរថយក្រោយ ដោយសារតែមានសមាជិកថ្មីនោះទេ។ ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចតេជោ
Read More

សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានធ្វើឱ្យសង្គ្រាមកម្ពុជាអូសអន្លាយផង ដោយសារតែជួយខ្មែរក្រហម និងជួយកសាងសន្តិភាពកម្ពុជាផង

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា យើងត្រូវហ៊ាននិយាយការពិតថា អាស៊ានក៏ជាចំណែកមួយ ដែលចូលរួមធ្វើឱ្យសង្គ្រាមកម្ពុជាអូសអន្លាយផងដែរ ដោយសារតែអាស៊ានជួយខ្មែរក្រហម។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់អាស៊ានវិញផងដែរ ដោយសារតែអាស៊ាន ក៏បានចូលរួមសម្រាប់ការកសាងសន្តិភាពកម្ពុជាវិញដែរ។
Read More

ក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រី, ក្រុមហ៊ុនរបស់ចិន បង្ហាញបំណងវិនិយោគចម្រាញ់ប្រេងឆៅនៅកម្ពុជា

លោក Zhu Yujiang ប្រធានក្រុមប្រឹក្សាភិបាលក្រុម​ហ៊ុន Beijing Scitech Holdings Co., Ltd. ដែលជាក្រុមហ៊ុនធំ​មួយ​របស់ចិន បានបង្ហាញបំណងវិនិយោគលើការចម្រាញ់ប្រេងឆៅ​នៅ​កម្ពុជា។ បំណងនេះត្រូវលើកឡើងក្នុងពេលលោកប្រធានក្រុមប្រឹក្សាភិបាល អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច​មហា​បវរធិបតី ហ៊ុន
Read More