អភិបាលខេត្តព្រះវិហារ ណែនាំតំបន់ប្រតិបត្តិការសឹករងខេត្ត ពង្រឹងការអនុវត្តឲ្យបានស្រួចស្រាល់បំផុតកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងណែនាំដល់កងកម្លាំងកងទ័ព ក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវតែបន្តពង្រឹងការអនុវត្តឲ្យបានស្រួចស្រាល់បំផុត តាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងអាណត្តិបន្តទៀត។ ការលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសិក្ខាសាលាបូកសរុបការងារយោធាប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារយោធាប្រចាំឆ្នាំ២០២៤
Read More