មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ដាក់ផែនការ ដល់កងឯកភាពចំណុះ កងពលទាំងអស់ ត្រូវលើកកម្ពស់ ស្មារតីទទួលខុសត្រូវនូវការងាររបស់ខ្លួនឱ្យបានល្អប្រសើរ

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានដាក់ផែនការដល់កងឯកភាពចំណុះកងពលទាំងអស់ អនុវត្តការងាឆ្នាំ២០២៤ ឱ្យមានប្រសិទ្ធខ្ពស់បន្ថែមទៀត និងត្រូវចូលរួម អនុវត្តតាមកម្មវិធីគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះដែរឯកឧត្ដម ឧត្តមសេនីយ៍ទោ ឈរ សុខ បានមានប្រសាសន៍ថា ដោយរដូវប្រាំងឈានចូលមកដល់ជាហេតុធ្វើឱ្យគ្រោះអគ្គិសភ័យកើតមានច្រើន បង្កគ្រោះមហន្តរាយ និងបំផ្លាញទ្រព្យសម្បត្តិជាបន្តបន្ទាប់ ដូច្នេះ កម្លាំងត្រូវមានមុខ ២៤ម៉ោង លើ ២៤ម៉ោង និងត្រៀមធ្យោបាយ សម្ភារ: ចល័តតាមបទបញ្ជា របស់មេបញ្ជាការកងទ័ពជើងគោក ជួយដល់ប្រជាពលរដ្ឋជួបការលំបាក និងរងគ្រោះក្នុងគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា។

នៅចុងបញ្ចប់ ឧត្តមសេនីយ៍ទោ ឈរ សុខ ក៏បានបញ្ជាក់ថា កងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ ពេលបំពេញបទបញ្ជា និងសម្រេចឱ្យបានជោគជ័យតាមផែនការដែលអង្គភាពប្រគល់ជូន។

Related post

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ ៥១ ថ្ងៃទៀតដោយ ៖…
អនុព័ន្ឋយោធាចំនួន​ ០៩​ ប្រទេស​ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ជនភាសសឹក​ ក្រោយមានបទឈប់បាញ់រវាង​ កម្ពុជា​-ថៃ

អនុព័ន្ឋយោធាចំនួន​ ០៩​ ប្រទេស​ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ជនភាសសឹក​ ក្រោយមានបទឈប់បាញ់រវាង​ កម្ពុជា​-ថៃ

នៅថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលមាននិវេសនដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា បានចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងទីតាំងស្នាក់នៅរបស់ជនភៀសសឹក ក្រោយកម្ពុជាចូលរួមអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ ដោយមានវត្តមានមកពីប្រទេសចំនួន០៩ និង១៤រូបបានចូលរួម ក្នុងនោះរួមមាន ប្រទេស អូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង…
ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ…