ព្រះមហាក្សត្រនៃកម្ពុជា បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីទៅបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសជប៉ុន

ព្រះមហាក្សត្រនៃកម្ពុជា បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីទៅបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសជប៉ុន

នៅព្រឹកថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤តទៅ។

នៅក្នុងឱកាសអវត្តមានរបស់ព្រះមហាក្សត្រ នៅក្នុងប្រទេស ព្រះអង្គបានប្រគល់ភារកិច្ច ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឱ្យទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមព្រះរាជសារលិខិត របស់ព្រះមហាក្សត្រ៕

Related post

កម្មពិធី​​ ជីវិត​និងការងារ​ ៖​ លោក​ ឆុន​ វាសនា​ ពី​វិស្វករ​សំណង់​ស៊ីវិល​ មកជាអ្នកជំនួញ​ អចលនទ្រព្យ​

កម្មពិធី​​ ជីវិត​និងការងារ​ ៖​ លោក​ ឆុន​ វាសនា​ ពី​វិស្វករ​សំណង់​ស៊ីវិល​ មកជាអ្នកជំនួញ​ អចលនទ្រព្យ​

កម្មពិធី​ជីវិត​និងការងារ​ របស់​ ហនុមាន​ញូស៍​ ថ្ងៃ​នេះសូមលេីកយកជីវិតតស៊ូរបស់​យុវជន​ដេីមកំណេីតខេត្តព្រៃវែងម្នាក់​ ដេីម្បីមកជម្រាបជូន​ប្រិយមិត្ត​ទាំងអស់​បានអាន​ និង​ស្វែង​យល់​ពីការតស៊ូរបស់មនុស្សម្នាក់ៗលេីលោកយេីងនេះ​ ចាត់ទុកជា​ការយល់​និងបទពិសោធន៍​ ។ លោក​ ឆុន​ វាសនា​ អាយុ​ ៣៨ឆ្នាំ​ កេីតនៅភូមិពោធិស្នាយ​ ឃុំព្រៃឃ្នេស​ ស្រុកមេសាង​ ខេត្ត​ព្រៃវែង​ ។ លោកមានបងប្អូនបង្កេីត​ចំនួន​៥នាក់​ ប្រុស​ ២នាក់​…
សម្តេចតេជោ ហ៊ុន សែន អំពាវឱ្យពលករខ្មែរត្រឡប់មកមាតុភូមិវិញ មុនអាជ្ញាធរថៃ ដេញចេញឬប្រមាថ, អ្នកណាក៏ដោយឱ្យតែខ្មែរ ទោះមានឯកសារ ឬគ្មានឯកសារ ក៏រាជរដ្ឋាភិបាលទទួលយកទាំងអស់

សម្តេចតេជោ ហ៊ុន សែន អំពាវឱ្យពលករខ្មែរត្រឡប់មកមាតុភូមិវិញ មុនអាជ្ញាធរថៃ ដេញចេញឬប្រមាថ, អ្នកណាក៏ដោយឱ្យតែខ្មែរ ទោះមានឯកសារ ឬគ្មានឯកសារ…

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមិថុនានេះ បានអំពាវនាវឱ្យដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ហើយរាជរដ្ឋាភិបាល នឹងរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារគ្រប់គ្រាន់ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ។ ថ្លែងតាមរយៈបណ្តាញសង្គម Facebook ផ្លូវការ សម្តេចតេជោ ហ៊ុន សែន…
សម្តេច​ធិបតី​ ហ៊ុន​ម៉ាណែត​ ឆ្លេីយតបចំពោះការគម្រាមផ្តាច់​អគ្គិសនី​ និង​ អ៊ីនធឺណិត​ មកកម្ពុជាពីសំណាក់ក្រុមជ្រុលនិយមថៃ

សម្តេច​ធិបតី​ ហ៊ុន​ម៉ាណែត​ ឆ្លេីយតបចំពោះការគម្រាមផ្តាច់​អគ្គិសនី​ និង​ អ៊ីនធឺណិត​ មកកម្ពុជាពីសំណាក់ក្រុមជ្រុលនិយមថៃ

ថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើននៅប្រទេសថៃ ពាក់ព័ន្ធទៅនឹងការគំរាមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួននៅប្រទេសថៃឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា។ ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបរាយការណ៍មកខ្ញុំថា ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង។ ដោយឡែកឯកឧត្តម…