ប្រតិភូនាយទាហានវ័យក្មេង កងទ័ពជើងគោក ភូមិន្ទថៃ អញ្ជើញមកបំពេញទស្សនកិច្ចសិក្សានៅបញ្ជាការដ្ឋានទ័ពពិសេស

ប្រតិភូនាយទាហានវ័យក្មេង កងទ័ពជើងគោក ភូមិន្ទថៃ អញ្ជើញមកបំពេញទស្សនកិច្ចសិក្សានៅបញ្ជាការដ្ឋានទ័ពពិសេស

ប្រតិភូនាយទាហានវ័យក្មេង កងទ័ពជើងគោក ភូមិន្ទថៃ អញ្ជើញមកបំពេញទស្សនកិច្ចសិក្សានៅបញ្ជាការដ្ឋានទ័ពពិសេស

គណៈប្រតិភូនាយទាហានវ័យក្មេងកងទ័ពជើងគោក ភូមិន្ទថៃដឹកនាំដោយ លោកវរសេនីយ៍ឯក ធើរ៉ាក់ឆ័យ សាំងកូមុន(Theerachai Sungkomol)នាយករងការិយាល័យនយោបាយ និងផែនការ នាយកដ្ឋានកលយុទ្ធ ភូមិន្ទថៃ បានអញ្ជើញមកបំពេញទស្សនកិច្ចសិក្សានៅបញ្ជាការដ្ឋានទ័ពពិសេសនាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។ក្នងឧិកាសអញ្ជើញដល់គណៈប្រតិភូ ក៏បានអញ្ជើញទៅទស្សនាបន្ទប់សាលតាំងរបស់បញ្ជាការដ្ឋានទ័ពពិសេស និងបានទស្សនាភាពយន្តឯកសារស្នាដៃការងាររយៈពេល២៨ឆ្នាំរបស់បញ្ជាការដ្ឋានទ័ពពិសេសផងដែរ។

ឧត្តមសេនីយ៍ត្រី ចាន់រឿន អង្គារ៉ា មេបញ្ជាការរងបញ្ជាការដ្ឋានទ័ពពិសេស តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានសម្តែងនូវក្តីសោមនស្សរីករីករាយចំពោះដំណើរទស្សនកិច្ចសិក្សារបស់ប្រតិភូនាយទាហានវ័យក្មេង កងទ័ពជើងគោក ភូមិន្ទថៃ ហើយសង្ឃឹមថា ដំណើរទស្សនកិច្ចនាពេលនេះ និងបង្កើនបន្ថែមនូវចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំថែមទៀត។លោកឧត្តមសេនីយ៍ត្រី ចាន់រឿន អង្គារ៉ា ក៏បានជំរាបជូនប្រតិភូពីប្រវត្តិបញ្ជាការដ្ឋានទ័ពពិសេសតាំងពីថ្ងៃបង្កើតឡើង រហូតមកដល់បច្ចុប្បន្ន គឺមានរយៈពេល២៨ឆ្នាំក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាមេបញ្ជាការកងទ័ពជើងគោក បញ្ជាការដ្ឋានទ័ពពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារ អធិបតេយ្យ បូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីសុឆន្ទៈនៃការបោះឆ្នោតរបស់ប្រជាជន អនុវត្តគោលនយោបាយយុត្តិសាស្ត្ររបស់រាជរដ្ឋាភិបាលព្រមទាំងបានចូលរួមក្នុងភារកិច្ចកសាងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កសាងមូលដ្ឋានភូមិឃុំរឹងមាំ រក្សានូវសន្តិសុខជូនប្រជាពលរដ្ឋ រស់នៅប្រកបដោយភាពសុខដុមរមនា សុភមង្គល និងបានចូលរួមសកម្មភាពផ្សេងៗជាច្រើនទៀត។

ឧត្តមសេនីយ៍ត្រី ចាន់រឿន អង្គារ៉ា បានបញ្ជាក់ជូនប្រតិភូអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរក្នុងរយៈពេលកន្លងមកនិយាយជារួម និងនិយាយដោយឡែកបញ្ជាការដ្ឋានទ័ពពិសេសបានធ្វើកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានសង្គ្រាមពិសេសភូមិន្ទថៃ គឺមានភាពស្អិតរមួត ទាំងទំនាក់ទំនងការទូត និងការបណ្តុះបណ្តាលធន់ធានមនុស្ស ជាក់ស្តែងកន្លងមកនេះប្រតិភូកងទ័ពជើងគោកភូមិន្ទថៃបានអញ្ជើញមកធ្វើទស្សនៈកិច្ចនៅបញ្ជាការដ្ឋានទ័ពពិសេសចំនួន១៥លើក បញ្ជូនប្រតិភូទៅធ្វើទស្សនៈកិច្ចនៅព្រះរាជាណាចក្រថៃចំនួន ៤លើក ចាត់បញ្ជូនកម្មសិក្សាការីទៅសិក្សានៅព្រះរាជាណាចក្រថៃចំនួន១៦វគ្គសរុមចំនួន១០៦នាក់ លោតឆត្រមិត្តភាព៤ប្រទេស ទ័ពពិសេសអាស៊ានចំនួន ២លើកសរុប៥៨នាក់​ និងបានទទួលអំណោយសម្ភារៈពីភាគ្គីថៃ ចំនួន ៣លើក សរុបមានឆត្រមូល១៥០ឆត្រ ឆត្របញ្ជាចំនួន០៥ឆត្រ និងសម្ភារៈផ្សេងៗមួយចំនួនទៀត។

វរសេនីយ៍ឯក ធើរ៉ាក់ឆ័យ សាំងកូមុន ប្រធានប្រតិភូនាយទាហានវ័យក្មេងកងទ័ពជើងគោក ភូមិន្ទថៃ បានសម្តែងនូវក្តីរីករាយជាខ្លាំង និងថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរង និងសហការី ដែលបានទទួលប្រតិភូយ៉ាងកក់ក្តៅ និងជាមោទ្ធនៈភាពយ៉ាងក្រៃលែង។លោកវរសេនីយ៍ឯក ប្រធានប្រតិភូ បានមានប្រសាសន៍ថា៖កម្មវិធីទស្សនកិច្ចរបស់នាយទាហានវ័យក្មេងនេះ នាពេលអនាគតលោក នឹងជំរុញឳ្យនាយទាហានវ័យក្មេងគ្រប់អង្គភាព នៃកងភូមិន្ទថៃមកធ្វើទស្សនៈកិច្ចជាបន្តបន្ទាប់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឳ្យបានគ្រប់អង្គភាព ពិសេសកិច្ចសហប្រតិបត្តិការរវាងទ័ពពិសេសប្រទេសទាំងពីរ និងកងទ័ព នៃប្រទេសទាំងពីរកាន់តែរឹងមាំ និងស្អិតរមួតថែមទៀត៕

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…