ឯកឧត្តមរដ្ឋមន្ដ្រីប្រតិភូ សូ ណារ៉ូ៖ ការចូលរួមរបស់ពលរដ្ឋខ្មែរនៅអូស្រ្តាលី គឺបង្ហាញការពេញចិត្តចំពោះរាជរដ្ឋាភិបាល និងសម្ដេចធិបតី មិនមានការទិញទឹកចិត្តទេ

ឯកឧត្តមរដ្ឋមន្ដ្រីប្រតិភូ សូ ណារ៉ូ៖ ការចូលរួមរបស់ពលរដ្ឋខ្មែរនៅអូស្រ្តាលី គឺបង្ហាញការពេញចិត្តចំពោះរាជរដ្ឋាភិបាល និងសម្ដេចធិបតី មិនមានការទិញទឹកចិត្តទេ

បន្ទុកកិច្ចការអាស៊ាន បានលើកឡើងថា ការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរនៅអូស្រ្តាលី គឺជាការបង្ហាញការពេញចិត្តចំពោះរាជរដ្ឋាភិបាល ចំពោះសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដោយមិនមានការទិញទឹកចិត្តនោះទេ ហើយការគាំទ្រដ៏ខ្លាំងក្លានេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូង។

ឯកឧត្តមបណ្ឌិតបញ្ជាក់ដូច្នេះគឺក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១-៧ ខែមីនា ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារាត្រីថ្ងៃទី៧ ខែមីនា។

ឯកឧត្តមថ្លែងយ៉ាងដូច្នេះថា «ការចូលរួមនេះគឺបង្ហាញការពេញចិត្តចំពោះរាជរដ្ឋាភិបាល មិនមានការទិញដូរដូចការចោទប្រកាន់នោះទេ ដែលខ្ញុំឃើញជាក់ស្ដែង អ្នកខ្លះសុខចិត្តទិញសំបុត្រយន្តហោះពីស៉ីដនីទៅមែលប៊ន ហើយអ្នកចូលរួមក្នុងកម្មវិធីពេញតែម្ដង»

ឯកឧត្តម សូ ណារ៉ូ បានបន្តថា ការចូលរួមក្នុងកម្មវិធីសំណេះសំណាលនេះ គឺបង្ហាញនូវទឹកចិត្តគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរចំពោះរាជរដ្ឋាភិបាល សម្ដេចតេជោ សម្ដេចធិបតី ដែលមានកំណើនស្ទុះឡើងយ៉ាងខ្លាំងក្លា។

ឯកឧត្តមបានបន្តទៀតថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមិនដែលធ្លាប់មានទេ គឺប្រជាពលរដ្ឋខ្មែរជិត១ពាន់នាក់បានដង្ហែតាមផ្លូវ ដើម្បីបង្ហាញការស្រឡាញ់ ទុកចិត្តចំពោះរាជរដ្ឋាភិបាលដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ វិបុលភាពដល់ទឹកដីនិងប្រជាជនកម្ពុជា។

ចំណែកឯបាតុករដែលប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដោយសារតែមានគ្នាតិចពេក ពួកគេក៏បានចូលរួមជាមួយមាតុករភូមា វៀតណាម ឡាវ ចងក្រងគ្នាដើម្បីឱ្យបានឃើញចំនួនច្រើន ដោយពួកគេភាគច្រើនប្រើប្រាស់ទង់របស់វៀតណាមសេរី ដូច្នេះហើយឃើញតែពណ៌លឿងៗ។

គួរជម្រាបថា ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី និងនូវែលសេឡង់ នាថ្ងៃទី៣ ខែមីនា នៅទីក្រុងមែលប៊ននោះ គឺមានអ្នកចូលរួមប្រមាណជាង១,៦០០នាក់។ ចំពោះអ្នកចង់ចូលរួមគឺមានចំនួនច្រើនជាងនេះទៅទៀត គ្រាន់តែទីតាំងដែលរៀបចំពិធីសំណេះសំណាលនោះ ត្រូវកំណត់បានតែជាង១ពាន់នាក់ តែយ៉ាងណាក៏មានអ្នកគាំទ្រជាច្រើនពាន់ច្រើនម៉ឺននាក់ទៀតដែរ៕

អត្ថបទ​ដោយ៖ Met Kim​au

 

Related post

កម្មពិធី​​ ជីវិត​និងការងារ​ ៖​ លោក​ ឆុន​ វាសនា​ ពី​វិស្វករ​សំណង់​ស៊ីវិល​ មកជាអ្នកជំនួញ​ អចលនទ្រព្យ​

កម្មពិធី​​ ជីវិត​និងការងារ​ ៖​ លោក​ ឆុន​ វាសនា​ ពី​វិស្វករ​សំណង់​ស៊ីវិល​ មកជាអ្នកជំនួញ​ អចលនទ្រព្យ​

កម្មពិធី​ជីវិត​និងការងារ​ របស់​ ហនុមាន​ញូស៍​ ថ្ងៃ​នេះសូមលេីកយកជីវិតតស៊ូរបស់​យុវជន​ដេីមកំណេីតខេត្តព្រៃវែងម្នាក់​ ដេីម្បីមកជម្រាបជូន​ប្រិយមិត្ត​ទាំងអស់​បានអាន​ និង​ស្វែង​យល់​ពីការតស៊ូរបស់មនុស្សម្នាក់ៗលេីលោកយេីងនេះ​ ចាត់ទុកជា​ការយល់​និងបទពិសោធន៍​ ។ លោក​ ឆុន​ វាសនា​ អាយុ​ ៣៨ឆ្នាំ​ កេីតនៅភូមិពោធិស្នាយ​ ឃុំព្រៃឃ្នេស​ ស្រុកមេសាង​ ខេត្ត​ព្រៃវែង​ ។ លោកមានបងប្អូនបង្កេីត​ចំនួន​៥នាក់​ ប្រុស​ ២នាក់​…
សម្តេចតេជោ ហ៊ុន សែន អំពាវឱ្យពលករខ្មែរត្រឡប់មកមាតុភូមិវិញ មុនអាជ្ញាធរថៃ ដេញចេញឬប្រមាថ, អ្នកណាក៏ដោយឱ្យតែខ្មែរ ទោះមានឯកសារ ឬគ្មានឯកសារ ក៏រាជរដ្ឋាភិបាលទទួលយកទាំងអស់

សម្តេចតេជោ ហ៊ុន សែន អំពាវឱ្យពលករខ្មែរត្រឡប់មកមាតុភូមិវិញ មុនអាជ្ញាធរថៃ ដេញចេញឬប្រមាថ, អ្នកណាក៏ដោយឱ្យតែខ្មែរ ទោះមានឯកសារ ឬគ្មានឯកសារ…

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមិថុនានេះ បានអំពាវនាវឱ្យដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ហើយរាជរដ្ឋាភិបាល នឹងរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារគ្រប់គ្រាន់ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ។ ថ្លែងតាមរយៈបណ្តាញសង្គម Facebook ផ្លូវការ សម្តេចតេជោ ហ៊ុន សែន…
សម្តេច​ធិបតី​ ហ៊ុន​ម៉ាណែត​ ឆ្លេីយតបចំពោះការគម្រាមផ្តាច់​អគ្គិសនី​ និង​ អ៊ីនធឺណិត​ មកកម្ពុជាពីសំណាក់ក្រុមជ្រុលនិយមថៃ

សម្តេច​ធិបតី​ ហ៊ុន​ម៉ាណែត​ ឆ្លេីយតបចំពោះការគម្រាមផ្តាច់​អគ្គិសនី​ និង​ អ៊ីនធឺណិត​ មកកម្ពុជាពីសំណាក់ក្រុមជ្រុលនិយមថៃ

ថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើននៅប្រទេសថៃ ពាក់ព័ន្ធទៅនឹងការគំរាមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួននៅប្រទេសថៃឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា។ ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបរាយការណ៍មកខ្ញុំថា ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង។ ដោយឡែកឯកឧត្តម…