សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារ ជាមួយប្រធានាធិបតីហ្វីលីពិន

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារ ជាមួយប្រធានាធិបតីហ្វីលីពិន

នៅព្រឹកថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន ជួបពិភាក្សាការងារ។ ជំនួបធ្វើឡើងនាទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ទីដែលមេដឹកនាំទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-អូស្ត្រាលី។

ជំនួបព្រឹកនេះ ជាជំនួបលើកទី២ហើយ សម្រាប់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីហ្វីលីពិន។ ជំនួបលើកទី១ ធ្វើឡើងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣៕

Related post

សម្តេចតេជោ ហ៊ុន សែន៖ សម្តីរបស់មេយោធភូមិភាគ ២របស់ថៃ ដែលស្នើកម្ពុជាដកទ័ពចម្ងាយ ២០០ម៉ែត្រ ពីកន្លែងផ្ទុះអាវុធនៅមុំបី ដូចសម្តីរបស់អតីតនាយករដ្ឋមន្ត្រីថៃ អាប់ភីស៉ីត កាលពីឆ្នាំ២០១១, «កម្ពុជាមិនអាចដកទ័ព ចេញពីទឹកដីរបស់ខ្លួនទេ»

សម្តេចតេជោ ហ៊ុន សែន៖ សម្តីរបស់មេយោធភូមិភាគ ២របស់ថៃ ដែលស្នើកម្ពុជាដកទ័ពចម្ងាយ ២០០ម៉ែត្រ ពីកន្លែងផ្ទុះអាវុធនៅមុំបី ដូចសម្តីរបស់អតីតនាយករដ្ឋមន្ត្រីថៃ…

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងខ្លាំងៗពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការប្រឈមមុខដាក់គ្នា រវាងភាគីទាំងពីរ ពិសេសការឈ្លានពានរបស់ភាគីថៃ ចូលមកបាញ់សម្លាប់កងទ័ពកម្ពុជាម្នាក់ នៅតំបន់មុំបី ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះ។ ក្រៅពីថ្លែងអំពីយន្តការនានា ក្នុងដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ សម្តេចបានរំលឹកសម្តីរបស់លោក ប៊ុនស៊ីន ផាតក្លាង…

ឧត្ដមសេនីយ៍ត្រី ទិត្យ គីមសេង មេបញ្ជាការរង ធ្វើការផ្សព្វផ្សាយ សភាពការណ៍ ថ្មីៗ ជាតិ អន្តរជាតិបន្ទាប់…

ខេត្តកំពត៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ទិត្យ គីមសេង មេបញ្ជាការរង តំណាង ឧត្ដមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត បានធ្វើការផ្សព្វផ្សាយបន្ទាប់ពីគោរពទង់ជាតិរួច ពីសភាពការណ៍ថ្មីៗ ផ្ទៃក្នុងប្រទេស សភាពការណ៍តាមខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា – ថៃ ដែលកំពុងមានភាពតានតឹងដាក់គ្នានៅតំបន់មុំបី និងផ្សព្វផ្សាយនូវបទបញ្ជា…
កងការពារព្រំដែនលេខ៥០៤ បន្តចាត់កម្លាំងល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវ

កងការពារព្រំដែនលេខ៥០៤ បន្តចាត់កម្លាំងល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវ

(បាត់ដំបង)៖ ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២៥ លោកវរសេនីយ៍ឯក យ៉យ សុីដូ មេបញ្ជាការ កងការពារព្រំដែនលេខ៥០៤ យោធភូមិភាគទី ៥ បានបន្តចាត់តាំងកម្លាំងកងឯកភាពចំណុះ ដើរល្បាតសហការត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវគ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់បទល្មើសផ្សេងៗ ស្ថិតក្នុងភូមិសាស្ត្រដែលទទួលខុសត្រូវ ដើម្បីពង្រឹងដល់កងកម្លាំងជាប្រចាំការ…