IDP Education Cambodia គ្រោងពង្រីកសាខាបន្ថែមទៀតនៅតាមបណ្ដាខេត្ត ក្រុង មួយចំនួននៅកម្ពុជា

IDP Education Cambodia គ្រោងពង្រីកសាខាបន្ថែមទៀតនៅតាមបណ្ដាខេត្ត ក្រុង មួយចំនួននៅកម្ពុជា

IDP Education Cambodia គ្រោងពង្រីកសាខាបន្ថែមទៀតនៅតាមបណ្ដាខេត្ត ក្រុង មួយចំនួននៅកម្ពុជា

នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Tennealle O’Shannessy នាយកប្រតិបត្តិ IDP Education ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

ក្នុងឱកាសនៃជំនួប លោកស្រីនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការគាំទ្រដល់ដំណើរការអាជីវកម្មរបស់ IDP Education នៅកម្ពុជា ហើយលោកស្រីក៏បានបញ្ជាក់ផងដែរថា IDP Education នឹងបន្តនូវកិច្ចសហការល្អបន្ថែមទៀតជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។ ទន្ទឹមនឹងនោះ លោកស្រីនាយកប្រតិបត្តិ បានគោរពជម្រាបជូន សម្ដេចធិបតី អំពីវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកមុ្មរបស់ IDP Education ដែលរួមមាន សាលាបណ្ដុះបណ្ដាលភាសាអង់គ្លេស ACE នៅកម្ពុជា ដែល ជាសាលាឈានមុខមួយ និងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ។ ជាងនេះទៅទៀត លោកស្រីនាយកប្រតិបត្តិ ក៏បានគោរពជម្រាបជូនសម្ដេចធិបតីផងដែរថា IDP Education ក៏បានផ្ដល់នូវសេវាកម្មប្រឹក្សាយោបល់សម្រាប់សិស្ស និស្សិត ក្នុងការដាក់ពាក្យចូលរៀននៅតាមបណ្ដាសាកលវិទ្យាល័យនានានៅក្រៅប្រទេស ដែលរួមមាន÷ អូស្ត្រាលី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក នូវែលហ្សេឡង់ ជាដើម។ កន្លងមក IDP Education បានផ្ដល់នូវការប្រឹក្សាយោបល់ និងសម្របសម្រួលចំពោះការបន្តការសិក្សារបស់សិស្ស និស្សិត នៅក្រៅប្រទេស ចន្លោះពី១៥០០ ទៅ ២០០០ នាក់ ក្នុងមួយឆ្នាំៗ។ ក្រៅពីនេះ IDP Education ក៏បានផ្ដល់នូវសេវាកម្មក្នុងការរៀបចំចងក្រងសមាគមអតីតនិស្សិត(Alumni) ព្រមទាំងបានសហការជាមួយបណ្ដាសាកលវិទ្យាល័យមួយចំនួនក្នុងការផ្ដល់ជំនួយផ្នែកបច្ចេកទេសលើការគ្រប់គ្រងប្រព័ន្ធទិន្នន័យកម្មវិធីសិក្សាផងដែរ។ លោកស្រីនាយកប្រតិបត្តិ ក៏បានបង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយ IDP Education មានផែនការពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដែលក្នុងពេលឆាប់ៗខាងមុខនេះ IDP គ្រោងនឹងបើកសាខាថ្មីបន្ថែមមួយទៀតនៅខេត្តសៀមរាប ហើយក្រុមហ៊ុនក៏មានផែនការ​ពង្រីកសាខាជាបន្តបន្ទាប់នាពេលអនាគតនៅតាមបណ្ដាខេត្ត ក្រុង មួយចំនួននៅកម្ពុជា ដែលរួមមានខេត្តបាត់ដំបង កំពង់ចាម កំពត ព្រះសីហនុ និងក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកស្រីនាយកប្រតិបត្តិ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពប្រតិបត្តិការអាជីវកម្ម របស់ IDP Education និងការរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំ និងកសាងធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតី បានបញ្ជាក់ផងដែរថា ការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសលើជំនាញផ្នែកភាសាអង់គ្លេសនេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងយុគសម័យសកលភាវូបនីយកម្មនៃពិភពលោក ដោយភាសាអង់គ្លេសជាស្ពាននៃការផ្សារភ្ជាប់នូវទំនាក់ទំនងទាំងក្នុងបរិបទការងារ ធុរកិច្ច និងសង្គម ។ សម្ដេចធិបតីបានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា គឺផ្តោតលើការជំរុញកំណើនសេដ្ឋកិច្ច ដោយផ្អែកលើធនធានមនុស្ស ហើយរាជរដ្ឋាភិបាលបានយកចិត្តខ្លាំងលើការពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្ស និងជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋកម្ពុជា ព្រោះវាជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ បន្ថែមលើនេះ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជាពិសេសមន្ត្រីរាជការ និងអរគុណចំពោះការសម្របសម្រួលពី IDP Education នាពេលកន្លងមក។ សម្ដេចធិបតី ក៏បានបញ្ជាក់ផងដែរថា ក្រៅពីការទទួលបាននូវអាហារូបករណ៍របស់មន្ត្រីរាជការស៊ីវិលនេះ ផ្នែកកងទ័ពក៏មានទំនាក់ទំនងជាមួយ IDP Education និងបានទទួលនូវការផ្ដល់វគ្គបណ្តុះបណ្តាល អាហារូបករណ៍ និង កម្មវិធីសិក្សាផ្លាស់ប្ដូរបទពិសោធន៍ នៅក្នុងវិស័យកងទ័ពផងដែរ។ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យ IDP Education បន្តគាំទ្រ និងសហការជាមួយក្រសួងពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីពិនិត្យលទ្ធភាពបណ្ដុះបណ្ដាលលើកម្មវិធីផ្សេងៗបន្ថែមទៀត ដូចជាជំនាញបច្ចេកវិទ្យាឌីជីថល សំដៅបន្តចូលរួមចំណែកក្នុងការកសាងធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា ៕

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…