ឧត្ដមសេនីយ៍ត្រី ទិត្យ គីមសេង មេបញ្ជាការរង ធ្វើការផ្សព្វផ្សាយ សភាពការណ៍ ថ្មីៗ ជាតិ អន្តរជាតិបន្ទាប់ ពីគោរព ទង់ជាតិ

ខេត្តកំពត៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ទិត្យ គីមសេង មេបញ្ជាការរង តំណាង ឧត្ដមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត បានធ្វើការផ្សព្វផ្សាយបន្ទាប់ពីគោរពទង់ជាតិរួច ពីសភាពការណ៍ថ្មីៗ ផ្ទៃក្នុងប្រទេស សភាពការណ៍តាមខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា – ថៃ ដែលកំពុងមានភាពតានតឹងដាក់គ្នានៅតំបន់មុំបី និងផ្សព្វផ្សាយនូវបទបញ្ជា របស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បទបញ្ជា មេបញ្ជាការ យោធភូមិ ភាគទី៣ ដល់នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការ សឹករង កំពតទាំងអស់ត្រូវ យកចិត្តទុកដាក់អំពីតួនាទីភារកិច្ចចំពោះមុខត្រៀមកម្លាំង១០០% ហើយមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត បានដាក់បទបញ្ជាដល់ នាយទាហាន នាយទាហានរង និងពលទាហាន ត្រៀមកម្លាំងអន្ដរាគមន៍ដើម្បីអនុវត្តបន្តនូវបទបញ្ជាឲ្យបានម៉ឹងម៉ាត់ របស់ទិសយោធភូមិភាគទី៣ ដើម្បីការការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងបូរណ:ភាពទឹកដី រក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន ។

អប់រំសតិអារម្មណ៍នាយទាហាន នាយទាហានរង និងពលទាហាន ប្រតិបត្តិការសឹករងកំពត ទាំងអស់ ត្រូវ ប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ ដែលរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់លើកិច្ច ការការពារបូរណភាព ដោយឈរលើការប្តេជ្ញាចិត្ត ស្មារតីទទួលខុសត្រូវ ឆន្ទៈ មោះមុត ការគោរពវិន័យ និងភាពបត់បែនដើម្បីរក្សាសន្តិភាពនិងពង្រឹងសន្តិសុខនៅ តាមព្រំដែន ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលលើវិស័យការពារជាតិឱ្យបានជោគជ័យ ហើយនឹងបន្តដើរតួនាទី ជាកងកម្លាំងស្នូលនិងឈានមុខក្នុងការថែរក្សាការពារសន្តិភាព សន្តិសុខ ស្ថិរភាព និងផលប្រយោជន៍ជាតិ និង ប្រជាជនព្រមទាំងចូលរួមក្នុងបុព្វហេតុនានាសម្រាប់ផលប្រយោជន៍ រួមក្នុងតំបន់និងសកលលោក ។

ជាចុងក្រោយ លោកឧត្ដមសេនីយ៍ មេបញ្ជាការរង បាន គ្រើនរំឮក ដល់នាយទាហាននាយទាហានរង និងពលទាហាន ប្រតិបត្តិការសឹករងកំពត ត្រូវបន្តខិតខំប្រឹងប្រែងក្នុងការងារបង្កបង្កើនផល លើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ និងការអភិវឌ្ឍសមត្ថភាពនិង ចំណេះដឹងយោធិន ធ្វើទំនើបកម្ម និងទ័ពជំនាញ បង្កើននិង ពង្រឹងកិច្ចសហប្រតិបត្តិការជាដៃគូ ព្រមទាំងបង្កើនការ ចូលរួមក្នុងសកម្មភាពនានាលើឆាកអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងកាលានុវត្តភាព ភាពប្រឈម និងការគំរាមកំហែងដែលនឹងអាចកើតឡើងនាពេលអនាគត ។ ប្រទេសកម្ពុជាយើងប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ ខ្លួនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យ គ្នាទៅវិញទៅមក ហើយ ក៏ត្រូវរក្សាសិទ្ធិក្នុងការ ការពារ អធិបតេយ្យភាព បូរណ ភាពជាតិរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ ៕

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…