មេបញ្ជការ កងពលតូចអន្តរាគមន៍លេខ១៤ ទទួលស្វាគមន៍ ជាមួយកងកម្លាំងច័ន្ទបុរី.ត្រាត ក្នុងដំណើរទស្សនៈកិច្ចជាផ្លូវការ
- ការពារជាតិ
- March 3, 2024
មេបញ្ជការ កងពលតូចអន្តរាគមន៍លេខ១៤ ទទួលស្វាគមន៍ ជាមួយកងកម្លាំងច័ន្ទបុរី.ត្រាត ក្នុងដំណើរទស្សនៈកិច្ចជាផ្លូវការ
(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៣ ឯឧត្តម ឧត្តមសេនីយ៍ទោ គឹម សេងងន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ បានទទួលស្វាគមន៍ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូកងកម្លាំងការពារព្រំដែន ច័ន្ទបុរី.ត្រាត ដឹកនាំដោយ ឯកឧត្តម ឧត្តមនាវីត្រី សុវិតថាវ៉ាត ស៊ុផាកាន នាយសេនាធិការ ការពារព្រំដែនដែនច័ន្ទបុរី.ត្រាត នៅកងពលតូចអន្តរាគមន៍លេខ១៤ ។
ក្នុងជំនួបនាឱកាសនោះ ឯកឧត្តម ឧត្តមនាវីត្រី សុវិតថាវ៉ាត ស៊ុផាកាន បានគូសបញ្ជាក់ថា នេះជាលើកទី៦ ប្រតិភូកងកម្លាំងការពារព្រំដែន ច័ន្ទបុរី.ត្រាត បានមកបំពេញទស្សនកិច្ចនៅកងពលតូចអន្តរាគមន៍លេខ១៤ ។
ឯកឧត្តម ឧត្តមនាវីត្រី ក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងកងពលតូចអន្តរាគមន៍លេខ១៤ និង កងបញ្ជាការ ការពារព្រំដែន ច័ន្ទបុរីត្រាត ត្រូវទទួលខុសត្រូវសន្តិភាពស្ថេរភាព សន្តិសុខរបស់ជាតិ ដើម្បីឲ្យប្រទេសយើងទាំងពី មានស្ថេរភាព និង សន្តិសុខ ប្រសិនបើយើងមិនប្រញ៉ាប់ដោះស្រាយបញ្ហាទាំងឡាយនោះ បញ្ហាទាំងនោះនិង កើនទ្វេរដង យើងអាចនិងជួបបញ្ហាទាំងអស់នេះដូចគ្នា ច័ន្ទបុរី និង ត្រាត មានការស្មោះត្រង់ និងជាមិត្តដ៍ល្អរហូតមកតាំងពីអតិតដល់បច្ចុប្បន្ន និងមើលថែរប្រជាជនកម្ពុជាគ្រប់គ្នាដែលនៅក្នុងប្រទេសថៃឲ្យល្អ បំផុតដូចជាជនជាតិថៃ ព្រមទាំងព្យាបាលរាល់ជម្ងឺឈឺស្កាត់ក្នុងមន្ទីពេទ្យថៃ ជួយសម្រួលជូន និង រក្សាសុវត្ថិភាពជូន ហើយដើរទៅជាមួយគ្នា ក្រោមកិច្ចសហប្រតិបត្តិការ ផ្តល់ការជឿជាក់លើគ្នា យ៉ាងស្មោះត្រង់រហូតដល់ការលើកកម្ពស់ការរស់នៅរបស់ប្រជាជន ទាំងពីប្រទេស តាមព្រំដែនឲ្យបានរស់ល្អ ហូបល្អ មានសន្តិសុខនិងសុវត្ថិភាព។
ក្នុងកិច្ចឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ទោ គឹម សេងងន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ពថៃ នាឱកាសនេះ និងបានជូនពរដំណើរទស្សនកិច្ចរបស់ប្រតិភូឲ្យទទួលបានលទ្ធផលល្អ។
ឯកឧត្តមមេបញ្ជាការ កងពល បានគូសបញ្ជាក់ថា ផ្តើមចេញពីការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលប្រទេសទាំងពីរ ធ្វើឱ្យគ្រប់វិស័យមានការរីកចម្រើន ពិសេសស្ថានភាពនៅតាមបន្ទាត់ព្រំដែនមានភាពល្អប្រសើរ ដែលជាគោលដៅចង់បានរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ឯកឧត្តម មេបញ្ជាការកងពល សូមថ្លែងអំណរគុណដល់កងឯកភាពប្រតិបត្តិការ ការពារព្រំដែន ដែលបានបង្កលក្ខណៈងាយស្រួល ឲ្យប្រជាជន ក៍ដូចអ្នកជម្ងឺរបស់កម្ពុជា ចេញចូលព្យាបាលដោយ ដោយសុវត្ថិភាព ដូចពាក្យចាស់បុរាណបានពោលថា ( ស្គាល់គ្នាក្នុងពេលគ្រាក្រ សម្គាល់មិត្តល្អ ក្នុងគ្រាលំបាក ) ឯកឧត្តមក៍សង្ឃឹមថា ទៅថ្ងៃអនាគត់ព្រំដែនប្រទេសទាំងពីរ នៅតែបន្តសហការជាមួយគ្នាជិតស្និទ្ធថែមទៀត ក្នុងការផ្លាស់ប្តូរព័ត៌មានចារកិច្ច ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ជួញដូរអាវុធ អំពើភេរវកម្ម និង បទល្មើសធនធានធម្មជាតិព្រៃឈើ ។