វណ្ណកម្មសៀវភៅប្រវត្តសាស្ត្រថ្មីមួយទៀត របស់​លោក ពៅ សុខ នឹងចេញរូបរាងក្នុងពេលឆាប់ៗខាងមុខនេះ

វណ្ណកម្មសៀវភៅប្រវត្តសាស្ត្រថ្មីមួយទៀត របស់​លោក ពៅ សុខ នឹងចេញរូបរាងក្នុងពេលឆាប់ៗខាងមុខនេះ

ក្នុងជំនួបជាឯកជ​នរវាង លោក ពៅ សុខ និង នាយប្រត្តិបត្តិ Hanuman News លោក ពៅ សុខ បានបង្ហើបឲ្យដឹងថា លោកនឹងបញ្ចប់ការរៀបរៀងសៀវភៅ (សម្តេច ហ៊ុន សែន និងបេសកកម្ម​បញ្ចប់សង្រ្កាម​នៅកម្ពុជា) ឆាប់ៗនេះ ។​

លោក ពៅ សុខ ជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មេរ និងចាទីប្រឹក្សាផ្ទាល់សម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ក្នុងឆាប់ៗឆាងមុខនេះ លោកនឹងបញ្ចប់​វណ្ណ​កម្មថ្មីមួយទៀត គឺសៀវភៅមានចំណងជើងថា (សម្តេច ហ៊ុន សែន និងបេសកកម្មបញ្ចប់សង្រ្កាម​នៅ​កម្ពុជា)។
លោកពៅ សុខ មានប្រសាសន៍ទៀតថា សៀវភៅនេះ គឺនិយាយតែពីសកម្មភាពស្វែងរកការចរចាសន្តិភាព​របស់សម្តេចតេជោ ហ៊ុន សែន ចន្លោះពីចុងឆ្នាំ១៩៨៧ ដល់ចុងឆ្នាំ១៩៩៨ ជាថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន ប្រកាសប្រាប់ពិភពលោកដោយចំហរថា សង្រ្គាមនៅកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរហើយ វិថីសន្តិភាព និង​ការអភិវឌ្ឍ បានមានវត្តមាននៅកម្ពុជា។

លោក ពៅ សុខ បញ្ជាក់ថា បន្ទាប់ពីការស្រាវជ្រាវរយៈពេលច្រើនឆ្នាំបង្គួរមក លោកឃើញថា ទម្រាំកម្ពុជា​ទទួល​បាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស កម្ពុជាប្រែក្លាយពីប្រទេសដែលមានតំបន់ត្រួតត្រា៤ មក​ជាព្រះរាជាណាចក្រមួយ ដែលមានព្រះមហាក្សត្រតែមួយ រដ្ឋធម្មនុញ្ញតែមួយ ដែនដីតែមួយ រដ្ឋបាល​តែ​មួយ សម្តេចតេជោ ហ៊ុន សែន បានប្រថុយគ្រោះថ្នាក់ចំនួន៤ ករណី ដែលទីមួយ នៅពេលសម្តេច សម្រេច​ចិត្ត​បើកផ្លូវ និងស្វះស្វែងរកឱ្យមានការចរចា ឬជំនួបលើកទី១ ហ៊ុន សែន សីហនុ នៅហ្វ៊ែរអង់តាដឺន័រ ទី២ ការធ្វើ​កំណែទម្រង់សេដ្ឋកិច្ច ទី៣ ការធ្វើកំណែទម្រង់ដីធ្លី ទី៤ ការធ្វើកំណែទម្រង់របបនយោបាយ ដែលក្នុងនោះ ការផ្លាស់ប្តូរឈ្មោះប្រទេសពីសាធារណរដ្ឋប្រជាមានិតកម្ពុជា ទៅជា (រដ្ឋកម្ពុជា) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ​១៩៨៩ ការកែប្រែ ឬធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ការកែប្រែទង់ជាតិ និងភ្លេងជាតិជាដើម។

លោក ពៅ សុខ អះអាងថា ករណីទាំងនេះ សុទ្ធតែជាការប្រថុយគ្រោះថ្នាក់ដល់អាយុជីវិតរបស់​សម្តេចទាំង​អស់ ប៉ុន្តែ នៅពេលនោះសម្តេច ដែលស្ថិតនៅជាឯកឧត្តមនៅឡើយ តែងតែមានប្រសាសន៍ប្រាប់អ្នកកាសែ​ត​ថា សម្តេចមិនខ្លាចនឹងលះបង់ឡើយ ឱ្យតែប្រជាជនកម្ពុជាមានសុខ ឱ្យតែប្រទេសកម្ពុជាមានសុខសន្តិភាព ឱ្យតែអាចបញ្ចប់ការបង្ហូរឈាមប្រជាជនកម្ពុជាបាន។ លោកលើកឡើងទៀតថា តាមការអះអាងរបស់​លោក​ចម ប្រសិទ្ធ ដែលប្រាប់អ្នកកាសែតបរទេសនៅអំឡុងពេលនោះ គឺសម្តេចតេជោ ហ៊ុន សែន ត្រូវបាន​គេ​ប៉ុន​ប៉ងធ្វើឃាតជាច្រើនលើក ប៉ុន្តែមិនបានសម្រេច ហើយសម្តេចកម្រនឹងពាក់អាវក្រោះដើម្បីការពារខ្លួន ដោយ​សម្តេចមានប្រសាសន៍ប្រាប់បាងកកប៉ុស្តិ៍ថា ប្រជាជនកម្ពុជាគ្រប់ទីកន្លែងជាអាវក្រោះរបស់សម្តេច ជាអាវក្រោះ​ការពារសម្តេច។ សម្តេច តែងតែបន្លំខ្លួនទៅខ្ចីម៉ូតូអ្នកស្រុកជិះ ដើម្បីស្វែង​រកតម្រូវការពិតរបស់ប្រជាជនក្នុង​មូលដ្ឋាន ជាជាងស្តាប់របាយការណ៍មន្រ្តីមូលដ្ឋាន។ សម្តេចតេជោ គឺជា​មនុស្សប្រាកដនិយម ឬជាក់ស្តែង​និយម និងជឿជាក់និយមម្នាក់៕

Related post

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់នឹងវិបត្តិ

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន…

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយ ចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិ។ ការលើកឡើងបែបនេះរបស់ឯកឧត្តមរដ្ឋមន្រ្ដី ហេង សួរ បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនា…
អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់ពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ដោយរដ្ឋបាលខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជូនពលករ ធ្វើការចុះឈ្មោះដើម្បីផ្តល់ការងារ និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើតវិញ ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុងទូទាំងប្រទេសកម្ពុជា។ ចំពោះករណីពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ…
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»។…