តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បិទ​វគ្គ​ផ្សព្វផ្សាយការងារចុះបញ្ជីគ្រប់គ្រងគ្រឿងបំពាក់សម្ភារៈបច្ចេកទេស តាមប្រព័ន្ធបច្ចេកវិទ្យា

តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បិទ​វគ្គ​ផ្សព្វផ្សាយការងារចុះបញ្ជីគ្រប់គ្រងគ្រឿងបំពាក់សម្ភារៈបច្ចេកទេស តាមប្រព័ន្ធបច្ចេកវិទ្យា

តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បិទ​វគ្គ​ផ្សព្វផ្សាយការងារចុះបញ្ជីគ្រប់គ្រងគ្រឿងបំពាក់សម្ភារៈបច្ចេកទេស តាមប្រព័ន្ធបច្ចេកវិទ្យា ។​

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤​ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដំណើរការបិទវគ្គផ្សព្វផ្សាយការងារចុះបញ្ជីគ្រប់គ្រងគ្រឿងបំពាក់សម្ភារៈបច្ចេកទេស តាមប្រព័ន្ធបច្ចេកវិទ្យា ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ យោធភូមិភាគ​ទី​៤​ ។

លោកវរសេនីយ៍ឯក ឈុំ ឆៃ មេបញ្ជាការរងទទួលបន្ទុកការងារបច្ចេកទេសនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលនៃការផ្សព្វផ្សាយការងារចុះបញ្ជីគ្រប់គ្រងគ្រឿងបំពាក់សម្ភារៈបច្ចេកទេស ដែលបានផ្សព្វផ្សាយ​ និងអប់រំរៀនសូត្រ ជូនដល់សិក្ខាកាម ដែលជានាយទាហាន​ នាយទាហាន​រង​ គ្រប់គ្រងការងារបច្ចេកទេស ដែលបានអញ្ជើញមកពីគ្រប់តាមបណ្ដាកងឯកភាពចំណុះនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អស់រយៈពេលពេញមួយព្រឹកកន្លងទៅ​ ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់ថ្នាកដឹកនាំ​ និង​នាយទាហានទទួលបន្ទុកការងារបច្ចេកទេសនៅគ្រប់បណ្ដាកងឯកភាព ត្រូវយកចិត្តទុកដាក់៖​ ទី១ ត្រូវគ្រប់គ្រងឲ្យបានហ្មត់ចត់នៅសម្ភារៈបច្ចេកទេសគ្រឿងយុទ្ធោបករណ៍ ដែលថ្នាក់លើបានបំពាក់នៅតាមអង្គភាពនីមួយៗ មិនឲ្យមានការបាត់បង់ឬខូចខាត។ ទី២ មិនអនុញ្ញាតឲ្យយោធិនណាម្នាក់យកអាវុធ​ គ្រាប់ចេញក្រៅអង្គភាពដោយគ្មានលិខិតបញ្ជាបេសកកម្មពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ជាដាច់ខាត​ ។ ទី៣ ត្រូវធ្វើការផ្ទៀងផ្ទាត់ការចុះបញ្ជីគ្រឿងសម្ភារៈបច្ចេកទេសដោយដៃ​ និង​តាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យបានត្រឹមត្រូវច្បាស់លាស់ ដើម្បីធានាការគ្រប់គ្រងឲ្យបានហ្មត់ចត់ ។ ទី៤ ត្រូវគ្រប់គ្រងថែរក្សា ដុសលាង និងជួសជុល គ្រឿងយុទ្ធោបករណ៍ ដែលថ្នាក់លើបានបំពាក់ជូន ធានាបានក្នុងការបំពាក់ជូនយោធិនក្នុងភារកិច្ចការពារបូរណភាពទឹកដី និងការពារជាតិមាតុភូមិ និងទី៥ នាយទាហានទទួលបន្ទុកការងារបច្ចេកទេស ត្រូវរក្សាការសម្ងាត់ការងារយោធាឲ្យបានជាដាច់ខាត បើក្នុងករណីមានយោធិនណាម្នាក់ប្រព្រឹត្តខុសឆ្គង ផ្ទុយពីលក្ខន្តិកៈនិងបទពិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ត្រូវទទួលទោសតាមច្បាប់ជាធរមាន។

ថ្នាក់​ដឹកនាំ​ និង​នាយ​ទាហាន​ នាយ​ទាហាន​រង​ ទទួល​បន្ទុក​ការ​ងារ​បច្ចេកទេស​ទាំង​អស់​ដែល​បាន​ចូល​រួម​វគ្គ​ផ្សព្វផ្សាយ​ការ​ចុះ​បញ្ជី​គ្រប់​គ្រង​គ្រឿង​បំពាក់​សម្ភារៈ​បច្ចេកទេស​តាមប្រព័ន្ធបច្ចេកវិទ្យា​នៅ​ពេល​នេះ​ បាន​ប្តេជ្ញា​ចិត្ត​ដាច់​ខាត​អនុវត្តន៍​ឲ្យ​បាន​ម៉ឺងម៉ាត់​តាមការ​ណែនាំ​របស់​ស្ថាប័ន​ជំនាញ​ និង​មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ​ឲ្យ​ទទួលលទ្ធផលល្អ​ និង​ជោគជ័យ​ ។

credit : កងទ័ព​ជើង​គោក​នៃ​កងយោធពលខេមរភូមិន្ទ​

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…