“ ការអនុវត្តផែនការកំណែទម្រង់កងទ័ពជើងគោក នៅតែបន្តទៅមុខ និងមិនដកថយឡើយ ទោះបីជាប្រឈមទៅនឹងបញ្ហាលំបាកមួយចំនួនយ៉ាងណាក្តី ”

ការថ្លែងបែបនេះ របស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលតូចលេខ៧០។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានគូសបញ្ជាក់ថា ដើម្បីធានាប្រសិទ្ធភាពគុណភាពការងារ គ្រប់កងឯកភាព ត្រូវបន្តពង្រឹងប្រព័ន្ធគ្រប់គ្រងដឹកនាំបញ្ជា កិច្ចការបទដ្ឋានបច្ចេកទេស និងកិច្ចការរដ្ឋបាលឱ្យកាន់តែល្អប្រសើរ ធ្វើយ៉ាងណាសម្រួលភាពស្មុគស្មាញនៃ ការិយាធិបតេយ្យ ដោយត្រូវគោរពឋានានុក្រម និងតួនាទីភារកិច្ចរបស់ស្ថាប័ន អង្គភាពនីមួយៗ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលរបស់ គ្រប់កងឯកភាព ដែលបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ខិតខំយកចិត្តទុកដាក់អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ ដែលបានដាក់ចេញ និងបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ទូទាំងកងទ័ពជើងគោក បន្តកិច្ចខិតខំបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ឲ្យទទួលបានជោគជ័យថែមទៀត សំដៅរួមចំណែកបង្កើនល្បឿនដល់កំណែទម្រង់កងយោធពលខេមរភូមិន្ទ ឲ្យកាន់តែទំនើប រៀបរយ និងមានប្រសិទ្ធភាព។

credit : កងទ័ព​ជើង​គោក​នៃ​កងយោធពលខេមរភូមិន្ទ​

https://t.me/royalcambodianarmy

Related post

សម្តេចតេជោ ហ៊ុន សែន៖ ភាពរឹងមាំនៃទំនាក់ទំនង​កងទ័ព​កម្ពុជា-វៀត​ណាម ជួយជំរុញទំនាក់ទំនងរវាងប្រទេស និងប្រទេស

សម្តេចតេជោ ហ៊ុន សែន៖ ភាពរឹងមាំនៃទំនាក់ទំនង​កងទ័ព​កម្ពុជា-វៀត​ណាម ជួយជំរុញទំនាក់ទំនងរវាងប្រទេស និងប្រទេស

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើក​ឡើង​ថាភាពរឹងមាំនៃទំនាក់ទំនងរវាងកងទ័ពកម្ពុជា និងវៀតណាម ជា​ចំណែកជួយជំរុញដល់ទំនាក់ទំនង ក៏ដូចជាវិស័យដទៃទៀតរវាងកម្ពុជា និងវៀតណាមផងដែរ។ សម្តេចតេជោ បានគូសរំលេចបែបនេះ ក្នុងជំនួបជាមួយនាយឧត្ដម​សេនីយ៍ ង្វៀន តិន គឿង អនុរដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស​វៀតណាម អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម នៅវិមាន៧មករា នាព្រឹកថ្ងៃពុធ ទី៤ ខែមិថុនា…
សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីក្រសួង​ការពារ​​ប្រទេស​វៀតណាម ជួបសម្តែងការគួរសម

សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីក្រសួង​ការពារ​​ប្រទេស​វៀតណាម ជួបសម្តែងការគួរសម

ព្រឹកថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យនាយឧត្ដម​សេនីយ៍ ង្វៀន តិន គឿង អនុរដ្ឋមន្ត្រីក្រសួង​ការពារ​​ប្រទេស​វៀតណាម អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម នៅវិមានរាជរដ្ឋាភិបាល៕
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីការពារប្រទេសវៀតណាមចូលជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីការពារប្រទេសវៀតណាមចូលជួបសម្តែងការគួរសម

ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ នាយឧត្ដមសេនីយ៍ ហ្វៀន តិន គឿង(Nguyen Tan Cuong)…