ម្សៅទឹកដោះគោ Neolact ផ្តល់​ឈា​មក្រោមប្រធានបទ៖​អំណោយ​ឈាម អំណោយ​ជីវិត​

ម្សៅទឹកដោះគោ Neolact ផ្តល់​ឈា​មក្រោមប្រធានបទ៖​អំណោយ​ឈាម អំណោយ​ជីវិត​

#អំណោយឈាមអំណោយជីវិត

=========

អំណោយ​ឈាម អំណោយ​ជីវិត គឺជាពាក្យស្លោកមួយនៃការផ្តល់ឈាម ។​មនុស្ស​គ្រប់​រូប​ស្រឡាញ់​ជីវិត ក្នុងន័យនេះហើយទើប លោកស្រី ទ្រី គន្ឋា អគ្គនាយិកា ក្រុមហ៊ុន​ម្សៅទឹកគោ Neolact ដែលជាម្សៅទឹកដោះគោដ៏ល្អបំផុតរបស់ប្រទេស អេស្ប៉ាញ បានដឹកនាំ បុគ្គលិក​គ្រប់​ជាន់​ថ្នាក់​ទៅធ្វើការបរិចាកឈាម ក្នុងថ្ងៃ​ទិវា​នៃ​សេចក្ដី​ស្រឡាញ់ ដែល​យើង​ហៅថា Valentine’s day ។​

លោកស្រី ទ្រី គន្ឋា បានលើកឡើងថា​៖ អបអរសាទរទិវាបុណ្យនៃក្តីស្រលាញ់! 🩸💝 Happy Valentine’s Day 2024 !! ពួកយើងបានចែករំលែកក្ដីស្រលាញ់ដ៏ធំធេងក្នុងឆ្នាំនេះ តាមរយៈការបរិច្ចាគឈាមដោយមានការស្ម័គ្រចិត្ដពីថ្នាក់ដឹកនាំ និងបុគ្គលិករបស់យើងជាច្រើនរូប …. ក្រុមហ៊ុនរបស់ជឿជាក់ថា គ្រប់ដំណក់ឈាមដែលបានបរិច្ចាគ អាចជួយសង្គ្រោះជីវិតមនុស្សបានជាច្រើននាក់ហើយ នេះជាក្ដីស្រលាញ់ដោយមិនចំណាយថរិកា តែចំណាយពេលតិច និងមានឥទិ្ធពលក្នុងការជួយសង្គ្រោះ ! « អំណោយឈាម អំណោយជីវិត » Save life Donate Blood 🩸

កន្លែងណាមានក្ដីស្រលាញ់ កន្លែងនោះពោរពេញដោយជីវិតស្រស់បំព្រង! ❤️🫶 កុំភ្លេចចែករំលែកក្ដីស្រលាញ់ទាំងអស់គ្នាណា ❤️🎉❤️🎉❤️

#NKBusinessHolding #Blooddonation #Valentineday2024 #Savelifedonateblood

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…