ក្រសួងយុត្តិធម៌បង្ហាញទិន្នន័យចំនួនសំណុំរឿងអត្រានុកូលដ្ឋានដែលមាននៅតាមបណ្តាសាលាដំបូងរាជធានីខេត្ត
- Uncategorized
- February 3, 2024
ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នៃក្រសួងយុត្តិធម៌ សូមជូននូវទិន្នន័យសង្ខេបនៃសំណុំរឿងអត្រានុកូលដ្ឋាននៅសាលាដំបូងរាជធានីខេត្ត ដែលក្នុងនោះ៖
– សំណុំរឿងដែលសាលាដំបូងរាជធានី ខេត្ត ដែលមានមុនយុទ្ធនាការ មានចំនួនសរុប 6,850 សំណុំរឿង
– សំណុំរឿងចូលថ្មីក្រោយពេលប្រកាសបើកយុទ្ធនាការ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ មានចំនួនសរុប 1,880 សំណុំរឿង
– សរុបសំណុំដែលនៅសល់មុនយុទ្ធនាការ និងសំណុំរឿងចូលថ្មីក្រោយប្រកាសបើកយុទ្ធនាការ មានចំនួនសរុប 8,730 សំណុំរឿង។
រយៈពេល ២៣ថ្ងៃ បន្ទាប់ពីថ្ងៃប្រកាសបើកយុទ្ធនាការ សាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស បានដោះស្រាយរូចរាល់នូវសំណុំរឿងអត្រានុកូលដ្ឋាន បានចំនួនសរុប 47.20%
សំណុំរឿង ចូលថ្មី។
សូមបញ្ជាក់ថា ចំពោះបងប្អូនសាធារណជនដែលយល់ឃើញថា ពាក្យបណ្តឹងរបស់ខ្លួននៅតុលាការមានចំណាត់ការយឺតយ៉ាវ សូមទំនាក់ទំនងមកកាន់ក្រុមការងារទទួលពាក្យបណ្តឹងនៃក្រសួងយុត្តិធម៌ តាមរយៈទូរស័ព្ទលេខ 099 444 181 ។
ប្រភព៖ ក្រសួងយុត្តិធម៌