ក្រសួងមុខងារសាធារណៈ បោះជំហានសំខាន់មួយទៀត តាមរយៈការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីបំពេញភារកិច្ចជាក់ស្តែងនៅទូទាំងប្រទេស

ក្រសួងមុខងារសាធារណៈ បោះជំហានសំខាន់មួយទៀត តាមរយៈការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីបំពេញភារកិច្ចជាក់ស្តែងនៅទូទាំងប្រទេស

ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ) ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រធាន បានបោះជំហានមួយដ៏សំខាន់ទៀត ក្នុងការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីបំពេញភារកិច្ចជាក់ស្តែងនៅទូទាំងប្រទេស។

ការងារជំរឿនបានអនុវត្ត៣ដងហើយ ក្នុងឆ្នាំ១៩៩៥ ១៩៩៩ដល់២០០១ និងឆ្នាំ២០១០។ លើកនេះ ជាលើកទី៤ដែលយើងនឹងអនុវត្តជំរឿនមន្ត្រី ហើយបានប្រកាសបើកយុទ្ធនាការផ្លូវការដោយមានការចូលរួមពី លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ជំរឿនក្រសួង-ស្ថាប័ន, លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងលោកសាស្ត្រាចារ្យ ឈាង រ៉ា សម្រាប់អង្គភាពសុខាភិបាលមូលដ្ឋាន។

ដំណើរការជំរឿន នឹងអនុវត្តទៅតាម៖

* ក្រសួង-ស្ថាប័ន ទាំង ៣១ ចាប់ផ្តើមដោយក្រសួងមុខងារសាធារណៈ
* គ្រឹះស្ថានសិក្សាសាធារណៈ ចាប់ផ្តើមនៅរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដូនពេញ
* អង្គភាពសុខាភិបាលមូលដ្ឋាន ចាប់ផ្តើមនៅរាជធានីភ្នំពេញ ក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ (OD) ចតុមុខ។

ជាការរំពឹងទុកពីការធ្វើជំរឿន៖

*ទី១៖ ទិន្នន័យដែល ច្បាស់លាស់ ឯកភាពគ្នា ប្រើប្រាស់រួមគ្នាតែមួយ
*ទី២៖ ទិន្នន័យដែលច្បាស់ នឹងផ្តល់ជាមូលដ្ឋាន ក្នុងការគ្រប់គ្រងស្ថានភាពមន្ត្រីឲ្យរឹតតែច្បាស់លាស់ ការរៀបចំផែនការមន្រ្តី ការជ្រើសរើសបំពេញឲ្យចំនៅកន្លែងខ្វះខាតពិតប្រាកដ ផែនការអភិវឌ្ឍន៍សមត្ថភាពមន្ត្រី និងការពង្រាយមន្ត្រី
*ទី៣៖ ទិន្នន័យដែលចេញពីការធ្វើជំរឿននឹងបញ្ចូលក្នុងប្រព័ន្ធបច្ចេកវិទ្យាឬ data base ដែលនឹងផ្តល់នូវភាពងាយស្រួលជាច្រើនដល់ការអនុវត្តការងាររួមមាន ការប្រែប្រួលស្ថានភាពមន្រ្តី ការបើកបៀវត្ស ការឡើងឋានន្តរសក្តិ និងអត្ថប្រយោជន៍សហព័ទ្ធជាដើម
*ទី៤៖ ការគ្រប់គ្រងបាននូវស្ថានភាពជាក់ស្តែងនៃរចនាសម្ព័ន្ធ និងចំនួនមន្ត្រីបំពេញការងារជាក់លាក់តាមអង្គភាពនីមួយៗ នឹងអនុញ្ញាតឲ្យមានការពង្រឹងប្រសិទ្ធភាពស្ថាប័ន ឲ្យឆ្លើយតបនឹងការងារជាក់ស្តែង ដែលនឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ចូលរួម ក្នុងការបង្កើនប្រសិទ្ធភាព នៃការចំណាយថវិកាជាតិផងដែរ។

ការធ្វើជំរឿន ក៏ជាការអនុវត្ត «ការរៀបចំផ្ទះ ឲ្យបានរៀបរយ» ដែលជាអភិក្រមរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រីផងដែរ។ សូមបញ្ជាក់ជាថ្មីថា ទាំងកិច្ចការងារជំរឿនពេលនេះ និងការវិភាគមុខងារកន្លងមក គឺមិនមែនជាការស្វែងរកកំហុសលើទិន្នន័យ ឬសើរើឯកសារចាស់ៗ របស់មន្ត្រីរាជការ ដើម្បីមានចំណាត់ការ ដាក់វិន័យជាទណ្ឌកម្ម ឬការវះកាត់នោះទេ។

ក្រសួងក៏បានអំពាវនាវដល់គ្រប់តួអង្គ ពីក្រសួងស្ថាប័ន និងពីអង្គភាពគោលដៅជាពិសេសថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់ឱ្យមានការសហការ ចូលរួម អនុវត្ត និងមានភាពទទួលខុសត្រូវរួមគ្នាក្នុងកិច្ចការនេះ។ ការចូលរួមរបស់លោក លោកស្រី អ្នកនាងកញ្ញា ដែលជាថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិលនេះ គឺពិតជាមិនអាចខ្វះបាន ក្នុងការបោះជំហានទៅការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ ឲ្យមានសមត្ថភាព ខ្ពស់ ខ្លាំង វ័យឆ្លាត និងស្អាតស្អំ ហើយនឹងកាន់តែមានភាពធន់ កាន់តែមានសមត្ថភាពប្រកួតប្រជែងបន្ថែមទៀតលើឆាកអន្តរជាតិ ប្រកបដោយកម្លាំងថាមពល ឆ្ពោះទៅការសម្រេចបានចក្ខុវិស័យកម្ពុជា២០៥០ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…