រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវឱ្យមន្ត្រី-បុគ្គលិកទាំងអស់ ត្រៀមខ្លួនជួយគាំទ្រដល់អ្នកផ្តល់សេវានៅជួរព្រំដែនទាំងស្មារតី និងសម្ភារៈ ជាពិសេសក្នុងគ្រាអាសន្ន

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវឱ្យមន្ត្រី-បុគ្គលិកទាំងអស់ ត្រៀមខ្លួនជួយគាំទ្រដល់អ្នកផ្តល់សេវានៅជួរព្រំដែនទាំងស្មារតី និងសម្ភារៈ ជាពិសេសក្នុងគ្រាអាសន្ន

(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវឱ្យសហភាតរៈទាំងអស់ត្រៀមខ្លួន ជួយគាំទ្រដល់អ្នកផ្តល់សេវានៅជួរព្រំដែនទាំងស្មារតី និងសម្ភារៈជាពិសេសក្នុងគ្រាអាសន្ន។

ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ក្នុងឳកាសធ្វើបទបាឋកថា ក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទ ក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣,៤៧២នាក់ រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។

នាឳកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកពីវីរៈភាពរបស់មន្រ្តីសុខាភិបាលដែលកំពុងតែបន្តខិតខំផ្តល់សេវាដល់ប្រជាជន និងគ្រួសារកងទ័ពនៅតាមតំបន់ព្រំដែនក្នុងខេត្តព្រះវិហារ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានពាំនាំជូនថ្នាក់ដឹកនាំគ្រប់ឋានានុក្រមពីសមិទ្ធិផល ដែលគណៈប្រតិភូក្រសួងសុខាភិបាលទទួលបាននៅក្នុងកិច្ចប្រជុំ មហាសន្និបាតអង្គការសុខភាពពិភពលោក (78th World Health Assembly) លើកទី៧៨។

ជាមួយគ្នានោះឯកឧត្តមសាស្ត្រាចារ្យបាននាំយកនូវសេចក្តីស្រឡាញ់រាប់អាន ការកោតសើរពីនាយកប្រចាំតំបន់ (WHO-Western Pacific Region, Regional Director) និង ឯកឧត្តមអគ្គនាយកអង្គការសុខភាពពិភពលោក Dr Tedros នាជំនួបទ្វេភាគី មកដល់គ្រប់បុគ្គលិកសុខាភិបាលកម្ពុជាផងដែរ។

ជាកិច្ចបន្តឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានលើកយកចំនុចសំខាន់ៗនៃនិយមន័យនៃភាពជាអ្នកដឹកនាំក្នុងស្ថានភាពបច្ចុប្បន្ន។ បន្ថែមពីលើនេះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើយកប្រធានបទ «ភាពចាំបាច់ និងភាពចៃដន្យ» ជាផ្នែកមួយនៃវិចារវិទ្យាបែបសម្ភារៈនិយម មកធ្វើការពន្យល់សម្រាប់ជួយឱ្យថ្នាក់ដឹកនាំ អាចស្វែងយល់ស៊ីជម្រៅថែមទៀតពីអង្គវត្ថុឬបាតុភូតិ។ គោលគំនិតនេះអាចជួយឱ្យអ្នកដឹកនាំ អាចទទួលយកអ្វីដែលមានភាពចាំបាច់ និងមានភាពបុរេសកម្ម ក្នុងការត្រៀមខ្លួនសម្រាប់ភាពចៃដន្យដែលអាចកើតមានឡើង៕

Related post

លោកស្រី​ Paetongtarn Shinawatra: ប្រទេសត្រូវតែដើរទៅមុខ ឯកភាព​ជាតិ​ថៃ រួម​កម្លាំង​គ្នា​ជំរុញ​គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ

លោកស្រី​ Paetongtarn Shinawatra: ប្រទេសត្រូវតែដើរទៅមុខ ឯកភាព​ជាតិ​ថៃ រួម​កម្លាំង​គ្នា​ជំរុញ​គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ

លោកស្រី​ Paetongtarn Shinawatra បានលេីកឡេីងថា​  “​ ប្រទេសត្រូវតែដើរទៅមុខ ឯកភាព​ជាតិ​ថៃ រួម​កម្លាំង​គ្នា​ជំរុញ​គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ​ “​ តាមរយៈ​បណ្ដាញ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោកស្រី​ នៅមុននេះបន្តិច​ នាថ្ងៃ​ទី​ ២២​ ខែមិថុនា​ ឆ្នាំ​២០២៥​ នេះ​ ក្នុងកិច្ចប្រជុំមួយជាមួយ​ គណៈកម្មាធិការ​ប្រតិបត្តិ​ នៃ​រដ្ឋាភិបាល​ចម្រុះ​ ។ ក្នុង​នោះដែរលោកស្រីបានរៀបរាប់ថា​…
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ច្រានចោលការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមទុច្ចរិត ដែលព្យាយាមបង្កើតព័ត៌មានក្លែងក្លាយថា «កោះឬស្សី» ត្រូវបានវៀតណាមគ្រប់គ្រង

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ច្រានចោលការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមទុច្ចរិត ដែលព្យាយាមបង្កើតព័ត៌មានក្លែងក្លាយថា «កោះឬស្សី» ត្រូវបានវៀតណាមគ្រប់គ្រង

ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញមកប្រកាសច្រានចោលលើការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមទុច្ចរិត ដែលព្យាយាមបង្កើតព័ត៌មានក្លែងក្លាយថា «កោះឬស្សី» ត្រូវបានវៀតណាមគ្រប់គ្រង ដែលនេះគឺជាព័ត៌មានមិនពិតនោះទេ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន ឯកឧត្តម ឡុង ឌីម៉ង់ បានបញ្ជាក់ដូចនេះថា «ពាក់ព័ន្ធជាមួយនឹងការចេញវីដេអូ និយាយពីរឿងកោះឫស្សី នេះ…
ក្រសួងទេសចរណ៍ និងសមាគមសិល្បករខ្មែរ ឯកភាពគ្នាជំរុញការផ្សព្វផ្សាយកម្ពុជា ក្នុងរដូវកាលបៃតង

ក្រសួងទេសចរណ៍ និងសមាគមសិល្បករខ្មែរ ឯកភាពគ្នាជំរុញការផ្សព្វផ្សាយកម្ពុជា ក្នុងរដូវកាលបៃតង

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងសហការី ស្តីពីការចូលរួមជួយជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ព្រមទាំងស្នើសុំកិច្ចសហការ និងគាំទ្រលើកិច្ចការទេសចរណ៍វប្បធម៌ផងដែរ។ ក្នុងជំនួបពិភាក្សា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់…