សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងទ័ពកម្ពុជា នឹងប្រឹងប្រែងដោះស្រាយបញ្ហា និងការពារអធិបតេយ្យ បូរណភាពទឹកដី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងទ័ពកម្ពុជា នឹងប្រឹងប្រែងដោះស្រាយបញ្ហា និងការពារអធិបតេយ្យ បូរណភាពទឹកដី

ពាក់ព័ន្ធនឹងហេតុការណ៍ប៉ះទង្គិចគ្នានៅតាមបន្ទាត់ព្រំដែនរវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី នាពេលថ្មីៗ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រកាសថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងទ័ពកម្ពុជា នឹងខិតខំប្រឹងប្រែងដោះស្រាយបញ្ហា ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា ទុកកិច្ចការងារនេះឱ្យរាជរដ្ឋាភិបាល កងទ័ពរបស់យើងរួមគ្នាដោះស្រាយ រឿងព្រំដែន គណកម្មាធិការព្រំដែននឹងដោះស្រាយ នឹងជួបគ្នានៅចុងខែមិថុនា ខាងមុខនេះ ដើម្បីធ្វើការចរចារបន្ថែមទៀត ហើយអ្នកដែលស្រលាញ់កងទ័ព ស្រលាញ់អាយុជីវិតកងទ័ព គ្រួសារទ័ពដែលព្រួយបារម្ភអំពីជីវិត ប្តី ជីវិតឱពុក ជីវិតបងប្អូនដែលនៅជួរមុខ សូមរួមគ្នា​ដើម្បីលើកទឹកចិត្ត​កងទ័ពយើង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រឿងខុសចិត្ត រឿងលើស រឿងខ្វះអីនេះមិនមែនជាពេលត្រូវដោះស្រាយនោះទេ ម៉ោងនេះជាពេលដែលត្រូវរួមចិត្ត រួមគំនិត និងការការពារអធិបតេយ្យ បូរណភាពទឹកដី និងការពារទឹកដី ការពារអាយុជីវិតទ័ព គឺជាកិច្ចការសំខាន់ចំពោះមុខ ពេលនេះជាពេលត្រូវបង្ហាញពីការស្នេហាជាតិហើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអរគុណជាថ្មីចំពោះទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានបង្ហាញចំណងចង់ចូលរួមជាកងទ័ព, សម្តេចបញ្ជាក់ថា ទឹកចិត្តនេះសម្តេចទទួលទុក តែកងទ័ព​គឺមានរួចហើយ​ដើម្បីត្រៀមការពារ នឹងសូមកុំធ្វើអីដែលបំបាក់ទឹកចិត្តដល់កងទ័ពបានហើយ។

ពាក់ព័ន្ធនឹងហេតុការណ៍ប៉ះទង្គិចគ្នានៅតាមបន្ទាត់ព្រំដែន​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជារកងទ័ពជើងគោក និងមេបញ្ជារការភូមិភាគទាំងអស់ យើងនឹងធ្វើជាមួយគ្នា ដើម្បីការពារជាតិ និងការពារទឹកដីរបស់យើង»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើទៅបងប្អូនកងទ័ពដែលនៅឈរជើងប្រចាំការនៅជួរមុខទាំងអស់ថា សូមអរគុណណាស់ចំពោះទឹកចិត្តស្នេហាជាតិ និងត្រៀមលក្ខណៈរបស់បងប្អូន​ ដាច់ខាត​ក្នុងការការពារទឹកដី និងសូមជូនពរបងប្អូនទាំងអស់នៅទីនោះ, បងប្អូនមានរាជរដ្ឋាភិបាល និងប្រជាជនយើងទូទាំងប្រទេសនៅជាមួយបងប្អូនយើង ដើម្បីលើកទឹកចិត្ត និងចូលរួមជាមួយបងប្អូន ក្នុងការការពារទឹកដីរបស់យើង។

សូមបញ្ជាក់ដែរថា ក្រសួងការពារជាតិកម្ពុជា កាលពីនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីហេតុការណ៍ប៉ះទង្គិចគ្នាមួយរយៈពេលខ្លីរវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតនៅខេត្តព្រះវិហារ ដែលបានកើតឡើងនាព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់៕

Related post

កម្ពុជារៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ ជំរុញការលើកកម្ពស់ស្តង់ដា ភាពអនុលោម នវានុវត្តន៍ និងផលិតភាពរបស់ SME

កម្ពុជារៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ ជំរុញការលើកកម្ពស់ស្តង់ដា ភាពអនុលោម នវានុវត្តន៍ និងផលិតភាពរបស់ SME

នៅថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ២០២នេះ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ ក្រោមមូលបទ «ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច» ដោយផ្តោតលើការលើកកម្ពស់ស្តង់ដា ភាពអនុលោម នវានុវត្តន៍ និងផលិតភាព ជាមូលដ្ឋានសម្រាប់ភាពជោគជ័យរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា។ ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ…
សេចក្តីប្រកាស​ព័ត៌មាន​៖​ កងទ័ពជើងគោក កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត

សេចក្តីប្រកាស​ព័ត៌មាន​៖​ កងទ័ពជើងគោក កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក បានជួបប្រជុំទ្វេភាគីជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរិ (MORISHITA YASUNORI) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន…
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឲ្យ នាយឧត្តមសេនីយ៍ Morishita Yasunori នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ៕