សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរទៅក្រុមប្រឆាំងដែលញុះញង់បំបែកបំបាក់ទឹកចិត្តកងទ័ពឱ្យស្អប់មេទ័ព ក្នុងពេលជិតផ្ទុះអាវុធ តើជាការស្នេហាជាតិដែរឬទេ?

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរទៅក្រុមប្រឆាំងដែលញុះញង់បំបែកបំបាក់ទឹកចិត្តកងទ័ពឱ្យស្អប់មេទ័ព ក្នុងពេលជិតផ្ទុះអាវុធ តើជាការស្នេហាជាតិដែរឬទេ?

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ បានថ្លែងប្រតិកម្មខ្លាំងៗ ទៅកាន់ក្រុមប្រឆាំងដែលព្យាយាមបំបែកបំបាក់ទឹកចិត្តកងទ័ព តាមរយៈការប្រៀបធៀបរវាងមេទ័ព និងកូនទ័ព ក្នុងពេលដែលកម្ពុជា និងថៃ កំពុងប្រឈមមុខដាក់គ្នាលើបញ្ហាព្រំដែន នៅខេត្តព្រះវិហារ។

សម្តេចបានចោទសួរថា តើការព្យាយាមបំបែកបំពាក់ទឹកចិត្តកងទ័ពរបស់ក្រុមប្រឆាំង ពេលជិតផ្ទុះអាវុធនេះ គឺជាការស្នេហាជាតិដែរឬទេ? សម្តេចសង្កត់ធ្ងន់ថា ពេលមានសង្គ្រាមមេទ័ព និងកូនទ័ព គឺនៅលើសមរភូមិទាំងអស់គ្នា ជាក់ស្តែងការផ្ទុះអាវុធដាក់គ្នាកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១១។

ការថ្លែងប្រតិកម្មរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែថា «មានអ្នកខ្លះចង់បំបែកមេទ័ព និងកូនទ័ព ដោយមួយថ្ងៃៗចេញតែរូបភាព។ វៃគ្នាគេមិនដែលទៅតែកូនទ័ពទេ មេទ័ពគេដឹកនាំបញ្ជាតាមថ្នាក់ សូម្បីតែឯកឧត្តម ហ៉ីង ប៊ុនហៀង ក៏នៅទីបញ្ជាការជួរមុខតែប៉ុន្មានគីឡូម៉ែត្រពីភាគីថៃ ឯកឧត្តម ឥត សារ៉ាត់ មេកងពល ឯកឧត្តម ស្រី ឌឹក ឯកឧត្តម កែវ ធី ឯកឧត្តម ពៅ ហេង មេភូមិភាគរបស់យើងដែលឈរជើងនៅមុខ ដែលគេកំពុងជេរថាមេទាហានសុទ្ធតែពុករលួយអាក្រក់នេះ តើអ្នកទាំងអស់នេះជានរណា? គឺសុទ្ធតែនាយទាហានដែលសល់ពីស្លាប់ ច្បាំងគ្នាតាំងពីឆ្នាំ៨០ជាងមក តស៊ូការពារទឹកដី ហើយគាត់ក៏ទៅប្រឈម ដើម្បីការពារទឹកដី ដឹកនាំកងទ័ពរបស់យើង»

សម្តេចសង្កត់ធ្ងន់ថា «ឥឡូវខ្ញុំសួរបងប្អូន ដែលខំញែកអារម្មណ៍បំបែកបំបាក់ទឹកចិត្តកងទព័ឱ្យស្អប់មេទ័ព ក្នុងពេលដែលជិតផ្ទុះអាវុធនេះ ជាការស្នេហាជាតិដែរឬទេ? ពេលជិតវៃគ្នាយើងត្រូវឱ្យឈ្នះមែនទេ ? បើយើងចាញ់យើងបាត់ទឹកដី យើងស្លាប់កងទ័ព អីចឹងដើម្បីវៃបានកត្តាសំខាន់បំផុត គឺទឹកចិត្តមុះមុត មិនមែនពេលវេលាដែលត្រូវជាន់បំបាក់ទឹកចិត្តទេ អ្វីដែលសំខាន់ការងារធំ គឺត្រូវរួមគ្នា មេទ័ពក៏ត្រូវឡើងប្រយុទ្ធដូចគ្នាទេ ដោះស្រាយបញ្ហាធានាអាវុធ គ្រាប់ ធានាស្បៀង។ កាលពី២០០៨ ២០១១ ទោះបីខ្ញុំមិនឡើងប្រយុទ្ធផ្ទាល់ ក៏ខ្ញុំទៅស្រអែម ទៅព្រះវិហារ ដឹកចុះឡើងដូចតែគ្នាទេ»

សម្តេចបវរធិបតីក៏បានពន្យល់អំពីតួនាទី ភារកិច្ចមួយចំនួនរបស់កងទ័ព ដូចជាកងទ័ពខាងភស្តុភារ បម្រើដល់ការផ្គត់ផ្គង់, កងទ័ពផ្នែកសិល្បៈ គឺបម្រើដល់សកម្មភាពសិល្បៈសម្រាប់កងទ័ព, ទ័ពប្រយុទ្ធជាដើម។

សម្តេចបន្ថែមទៀតថា រាជរដ្ឋាភិបាលបានគិតគួរយ៉ាងខ្លាំងពីជីវភាពរបស់កងទ័ព ក្នុងរបបហូបចុករបស់កងទ័ពជួរមុខជិតស្មើនឹង ១គុណ២ របស់ទាហានជួរក្រោយ និងមានគោលនយោបាយដីផ្ទះថែមទៀត។

ឆ្លើយតបចំពោះអ្នកវិភាគមាត់ស្ពែះ ក្បាល់ទំពែក ដែលតែងតែបំបាក់ទឹកចិត្តកងទ័ព ដោយបង្ហោះរូបថតកងទ័ព ក្នុងលានដ្ឋានពាក់ស្បែកជើងផ្ទាត់ ចោទរាជរដ្ឋាភិបាលមិនគិតគូរកងទ័ព, សម្តេចបញ្ជាក់ថា កងទ័ពពាក់ស្បែកជើងផ្ទាត់ និងហូបក្រៀមក្រោះនៅលើសមរភូមិជួរមុខ ជាយុទ្ធវិធីរបស់ទ័ព។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ សូមគ្នាលើកទឹកចិត្ត គាំទ្រកងទ័ព ដែលធ្វើបែបនេះគឺជាការស្នេហាជាតិ ហើយថារាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងទ័ពកម្ពុជា នឹងប្រឹងប្រែងដោះស្រាយបញ្ហា និងការពារអធិបតេយ្យ បូរណភាពទឹកដី៕

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…