កងពលតូចថ្មើរជើងលេខ៥១ បានធ្វើការអប់រំផ្សព្វផ្សាយ វិធានការ ការពារជំងឺអង់ត្រាក់ ឬជំងឺឈាមខ្មៅ ដល់នាយទាហាន នាយទាហានរង និងពលទាហាន

កងពលតូចថ្មើរជើងលេខ៥១ បានធ្វើការអប់រំផ្សព្វផ្សាយ វិធានការ ការពារជំងឺអង់ត្រាក់ ឬជំងឺឈាមខ្មៅ ដល់នាយទាហាន នាយទាហានរង និងពលទាហាន

(បន្ទាយមានជ័យ)៖ ថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥ នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានធ្វើការអប់រំផ្សព្វផ្សាយ អំពីវិធានការ ការពារជំងឺអង់ត្រាក់ ឬជំងឺឈាមខ្មៅ ដែលបង្កឡើងដោយបាក់តេរីស្ព័រ ដោយសារការបរិភោគសាច់ដែលមានមេរោគអង់ត្រាក់ (សាច់គោឆៅ) ដោយលោកវរសេនីយ៍ត្រី ង៉ាត ងួន នាយការិយាល័យសុខាភិបាលជូនដល់ នាយ-ពលទាហាន និងតាមបណ្ដាវរសេនាតូច ចំណុះកងពល។

នាពេលថ្មីៗនេះមានការផ្ទុះឡើងនៅប្រទេសជិតខាងនិងបណ្ដាប្រទេសមួយចំនួន នូវជំងឺអង់ត្រាក់ ឬហៅថាពិសធ្យូង នៅលើមនុស្ស និងនៅលើសត្វហៅថាជំងឺអង់ត្រាក់ ឬជំងឺឈាមខ្មៅ បង្កឡើងដោយប៉ាតារីដែលបង្កើតស្ព័រ(spore-forming bacillus asthracis)ជាប្រភេទជំងឺឆ្លងពីសត្វទៅមនុស្ស។ សត្វដែលចម្លងជំងឺនេះសំខាន់ៗរួមមាន៖ គោ ក្របី ចៀម ពពែនិងសត្វព្រៃ។

មនុស្សអាចឆ្លងជំងឺនេះតាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងសត្វដែលមានរោគសញ្ញាអង់ត្រាក់, ការបរិភោគសាច់សត្វដែលមានជំងឺនេះ ជាពិសេសសាច់ឆៅ ឬសាច់ដែលចម្អិនមិនបានល្អ និងតាមរយៈការដកដង្ហើមស្រូបចូលនៅពពួក Spore ដែលបង្កជំងឺចូលទៅក្នុងផ្លូវដង្ហើម ហើយជំងឺនេះអាចប៉ះពាល់ដល់អាយុជីវិតសម្រាប់អ្នកដែលបានឆ្លង។

លោកនាយការិយាល័យសុខាភិបាល បានផ្តាំផ្ញើរដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវផ្សព្វផ្សាយដល់យោធិនគ្រួសារយោធិនឲ្យបានគ្រប់ៗគ្នា ដើម្បីធ្វើយ៉ាងណាការពារទប់ស្កាត់ និងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។

Related post

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ សន្ទនា​ទូរស័ព្ទ​ជាមួយ​ នាយក​រដ្ឋមន្ត្រី​ ម៉ាឡេស៊ី​

សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ សន្ទនា​ទូរស័ព្ទ​ជាមួយ​ នាយក​រដ្ឋមន្ត្រី​ ម៉ាឡេស៊ី​

ល្ងាចនេះ ខ្ញុំបានពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥។ ខ្ញុំសូមចូលរួមអបអរសាទរចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានកំពូលលើកទី៤៦ ប្រកបដោយជោគជ័យ និងអរគុណឯកឧត្តមចំពោះការយកចិត្តទុកដាក់ លើស្ថានការណ៍ដែលកំពុងកើតមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ។ ខ្ញុំបានបញ្ជាក់ជូនឯកឧត្តម Anwar អំពីគោជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ ÷ ១. កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ២. ការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ…
ប្រមុខ​ក្រសួង​ការពារ​ជាតិ​ខ្មែរ​ និងថៃ​ ឯកភាព​គ្នាបន្ថយភាពតានតឹង​ ដោយរក្សាការទំនាក់ទំនងគ្នាជៀសវាងការប៉ះទង្គិចដោយយោធា​

ប្រមុខ​ក្រសួង​ការពារ​ជាតិ​ខ្មែរ​ និងថៃ​ ឯកភាព​គ្នាបន្ថយភាពតានតឹង​ ដោយរក្សាការទំនាក់ទំនងគ្នាជៀសវាងការប៉ះទង្គិចដោយយោធា​

នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តទៅនៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ជាលទ្ធផលនៃកិច្ចប្រជុំ យើងបាន៖ –…
រដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញជាគណៈអធិបតីចូលរួមកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០

រដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញជាគណៈអធិបតីចូលរួមកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ត្រូវបានគោរពអញ្ជើញជាគណៈអធិបតីចូលរួមក្នុងកម្មវិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការពិពរណ៍អន្តរជាតិសេអ៊ូលលើកទី៤០ និងសន្និសីទឧស្សហកម្មទេសចរណ៍ពិភពលោកលើកទី៤ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីសេអ៊ូល។ សូមជម្រាបថា កម្មវិធីនេះមានការចូលរួមពី ប្រទេសជាង៤០ ពីគ្រប់ទ្វីប ស្តង់ពិព័រណ៌ចំនួន៥០០ អ្នកលក់ចំនួន៧៥០ ក្រុមហ៊ុន និងអ្នកទិញចំនួន៨០០ក្រុមហ៊ុន ហើយក្រសួងទេសចរណ៍ក៏បានចូលរួមដោយរៀបចំពន្លាផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក ជាពិសេសប្រជាជនកូរ៉េ ដើម្បីមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើនឡើង៕