ពិធីចែក អាវភ្លៀង អំណោយដ៏ថ្លែថ្លា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះ រាជាណា ចក្រ កម្ពុជា និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ពេជ ច័ន្ទមុន្នី

ពិធីចែក អាវភ្លៀង អំណោយដ៏ថ្លែថ្លា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះ រាជាណា ចក្រ កម្ពុជា និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ពេជ ច័ន្ទមុន្នី

ខេត្តស្ទឹងត្រែង៖ .ថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអាវភ្លៀង ជាអំណោយ ដ៏ថ្លៃថ្លា របស់ សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះ រាជាណា ចក្រ កម្ពុជា និង សម្តេច គតិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនកងកម្លាំងប្រដាប់ អាវុធទូទាំង យោធភូមិភាគទី១។

.ឯកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការ យោធភូមិភាគទី១ បានថ្លែងនូវ អំណរ គុណជាពន្លឹក ចំពោះ សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះ រាជាណា ចក្រ កម្ពុជា និង សម្តេច គតិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ទូទាំង ប្រទេស និងបានធ្វើសេចក្តីរាយការណ៍សង្ខេប អំពីសកម្មភាពអនុត្តន៍ភារកិច្ចកា រពារ បូរណភាពទឹកដី តាមខ្សែ បន្ទាត់ ព្រំដែន ជាមួយប្រទេសជិតខាង ស្ថិតក្នុងភូមិសាស្ត្រ ដែលអង្គភាពទទួលខុសត្រូវ រក្សាបាននូវស្ថេរភាព សន្តិភាព និងកិច្ចសហប្រត្តិការល្អប្រសើរ ។ ចូលរួមជាមួយកម្លាំងមានសមត្ថកិច្ច និង អាជ្ញាធរដែនដី រក្សាការពារសន្តិសុខ សណ្តាប់សង្គមជូន ប្រជាពលរដ្ឋមូលដ្ឋាន រស់នៅប្រកប ដោយភាពសុខសាន្ត ។ ជំនួសមុខឲ្យកងកម្លាំងប្រដាប់អាវុធទូទាំង យោធភូមិភាគទី១ សូមថ្លែងនូវ ការប្តេជ្ញាចិត្ត ស្មោះត្រង់ដាច់ខាត ជឿជាក់ លើការដឹកនាំ ដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះ រាជាណា ចក្រ កម្ពុជានិង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាការពារបូរណភាពទឹកដី កាពារសុខសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពារ រាជរដ្ឋាភិបាល ស្របច្បាប់ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃ ព្រះរាជា ណាចក្រ កម្ពុជា ។

.ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន និងសម្តេច គតិព្រឹទ្ធ បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ពេជ ច័ន្ទមុន្នីហ៊ុនម៉ាណែត ចំពោះកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ទូទាំងយោធភូមិភាគទី១ ដែលជានិច្ចកាលសម្តេចទាំងបី តែងតែយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខ របស់កងកំលាំងប្រដាប់អាវុធទូទាំងប្រទេស ឯកឧត្តមបានសំដែ ងនូវ ការកោតសរសើរ ចំពោះគំរូវីរភាពដ៏អង់អាច ក្លាហានរបស់ កងកំលាំង ប្រដាប់ អាវុធយើង ដែលបាន ពុះពារឆ្លងកាត់ គ្រប់ឧបស័គ្គ និងគ្រោះថ្នាក់ បូជា កម្លាំង កាយ ចិត្ត ហ៊ានពលីជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ ។

.ក្នុងឱកាសនោះ ឯកឧត្តមបានប្រគល់ជូនផ្ទាល់ដៃ នូវអាវភ្លៀងជាអំណោយ ដ៏ថ្លៃថ្លា របស់សម្តេច អគ្គមហាសេនា ប តីតេ ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះ រាជាណា ចក្រ កម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន . សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ជូន កងកម្លាំងប្រដាប់អាវុធទូទាំងយោធភូមិភាគទី១រួមមានអង្គភាព ៖ ទីបញ្ជាការយោធភូមិភាគទី១ , សាលាពលទាហានទី១ , កងពលតូចអន្តរាគមន៍លេខ១២៨, តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ,តំបន់ប្រតិបត្តិការសឹក រង រតនគិរី ,តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ,ទីបញ្ជាការនគរបាល ប្រចាំទិសយោធភូមិភាគទី១, វរៈនគរបាលព្រំដែនគោកលេខ៣០៣ , ,វរៈនគរបាលព្រំដែនគោកលេខ៦២១ ,វរៈនគរបាលព្រំដែនគោកលេខ៦២៣ វរៈនគរបាលព្រំ ដែន គោកលេខ២០៣ , វរៈនគរបាល ព្រំដែនគោកលេខ៧០១ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង, កងរាជអាវុធ ហត្ថខេត្តរតនគិរី , កងរាជអាវុធ ហត្ថខេត្ត មណ្ឌលគិរី ។

Related post

សម្តេចតេជោ ហ៊ុន សែន អំពាវឱ្យពលករខ្មែរត្រឡប់មកមាតុភូមិវិញ មុនអាជ្ញាធរថៃ ដេញចេញឬប្រមាថ, អ្នកណាក៏ដោយឱ្យតែខ្មែរ ទោះមានឯកសារ ឬគ្មានឯកសារ ក៏រាជរដ្ឋាភិបាលទទួលយកទាំងអស់

សម្តេចតេជោ ហ៊ុន សែន អំពាវឱ្យពលករខ្មែរត្រឡប់មកមាតុភូមិវិញ មុនអាជ្ញាធរថៃ ដេញចេញឬប្រមាថ, អ្នកណាក៏ដោយឱ្យតែខ្មែរ ទោះមានឯកសារ ឬគ្មានឯកសារ…

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមិថុនានេះ បានអំពាវនាវឱ្យដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ហើយរាជរដ្ឋាភិបាល នឹងរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារគ្រប់គ្រាន់ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ។ ថ្លែងតាមរយៈបណ្តាញសង្គម Facebook ផ្លូវការ សម្តេចតេជោ ហ៊ុន សែន…
សម្តេច​ធិបតី​ ហ៊ុន​ម៉ាណែត​ ឆ្លេីយតបចំពោះការគម្រាមផ្តាច់​អគ្គិសនី​ និង​ អ៊ីនធឺណិត​ មកកម្ពុជាពីសំណាក់ក្រុមជ្រុលនិយមថៃ

សម្តេច​ធិបតី​ ហ៊ុន​ម៉ាណែត​ ឆ្លេីយតបចំពោះការគម្រាមផ្តាច់​អគ្គិសនី​ និង​ អ៊ីនធឺណិត​ មកកម្ពុជាពីសំណាក់ក្រុមជ្រុលនិយមថៃ

ថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើននៅប្រទេសថៃ ពាក់ព័ន្ធទៅនឹងការគំរាមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួននៅប្រទេសថៃឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា។ ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបរាយការណ៍មកខ្ញុំថា ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង។ ដោយឡែកឯកឧត្តម…
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយជាស្បៀងអាហារ​ និងសម្ភារ:ប្រើប្រាស់ចាំបាច់នានា​ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ នាថ្ងៃទី ១២​ ខែមិថុនា​ ឆ្នាំ ២០២៥៕