សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកប្រជាពលរដ្ឋយកចិត្តទុកដាក់បង្ការជំងឺ កុំចាំដល់ឈឺបានស្វែងរកការព្យាបាល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកប្រជាពលរដ្ឋយកចិត្តទុកដាក់បង្ការជំងឺ កុំចាំដល់ឈឺបានស្វែងរកការព្យាបាល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់បង្ការជំងឺ កុំចាំដល់ឈឺបានស្វែងរកការព្យាបាល និងបានជំរុញប្រជាពលរដ្ឋលេងកីឡា ហាត់ប្រាណ ដើម្បីលើកកម្ពស់សុខុមាលភាព។ សម្ដេចនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធជំងឺមហារីកឆ្នាំ២០២៥-២០៣០ នៅសណ្ឋាគារសូហ្វីតែល នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥។

ទន្ទឹមគ្នានេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំអាជ្ញាធរយកចិត្តទុកដាក់បង្កើតសួនសាធារណៈឱ្យពលរដ្ឋហាត់ប្រាណឱ្យបានកាន់តែច្រើន ដើម្បីសម្រួលដល់ការហាត់ប្រាណរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋដែលមានសុខភាពល្អគឺទ្រព្យរបស់គ្រួសារ និងរដ្ឋ ខណៈប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព គឺជាបន្ទុកសម្រាប់គ្រួសារ និងរដ្ឋដូចគ្នា ដូច្នេះការយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ ដើម្បីបង្ការជាមុន កុំឱ្យមានជំងឺគឺជាភាពចាំបាច់ដែលត្រូវមានការសហការណ៍ពីរដ្ឋ និងប្រជាពលរដ្ឋដូចគ្នា។

សម្ដេចនាយករដ្ឋមន្រ្តី បានថ្លែងបែបនេះថា៖ «ពូៗ ថ្នាក់ដឹកនាំមួយចំនួនគាត់ថា ជំនាន់អាព គេហាមមិនឱ្យយើងហូប ដល់ឥលូវមានហូបហើយពេទ្យហាមយើងទៀត តែការហូបចុកនេះត្រូវដឹងអំពីការកំណត់ថាយើងថែរក្សាសុខភាព ព្រោះតែមានបញ្ហាសុខភាពហើយលែងជាទ្រព្យហើយទៅជាបន្ទុករបស់គ្រួសារក៏ដោយ។ […] រួមគ្នាទាំងការបង្ការ ការអប់រំ និងការព្យាបាល ឱ្យទាន់ពេលវេលា ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋគឺធំណាស់ កុំចាំដល់ឈឺរត់ទៅរកឪពុក ម្ដាយ បង្ការកុំឱ្យឈឺតែម្ដង ហើយនេះគឺជាអ្វីដែលយើងអាចរួមគ្នាធ្វើបាន ជាមួយនឹងរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នទាំងអស់ ដើម្បីចូលរួមនេះគឺជាសារមួយសំខាន់។ ព្រោះសុខភាពរបស់ជាតិ គឺពឹងផ្អែកលើប្រជាជន ហើយសុខភាពរបស់ប្រជាជន គឺយើងរួមគ្នាត្រូវការពារ ទាំងប្រជាជន ទាំងរាជរដ្ឋាភិបាល ទាំងអាជ្ញាធរគ្រប់ថ្នាក់ទាំងអស់ ដែលអាចធ្វើបាន»

រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដោយនៅក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋានីតិកាលទី៧ ក្នុងនោះ កម្មវិធីគោលនយោបាយ អាទិភាពទី១ គឺការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល។

ខណៈផែនទីបង្ហាញផ្លូវទៅកាន់ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០៣៥ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែឧសភា ឆ្នាំ២០២៤ បានកំណត់គោលដៅច្បាស់លាស់ចំនួន៣៖ ទី១. ពង្រីកវិសាលភាពគ្របដណ្ដប់ពលរដ្ឋដោយប្រព័ន្ធ គាំពារសុខភាពសង្គមឱ្យបាន៨០% នៃចំនួនពលរដ្ឋសរុប, ទី២. សន្ទស្សន៍គ្របដណ្តប់ សេវាសុខាភិបាលសារវន្ត យ៉ាងហោចណាស់៨០% និងទី៣. កាត់បន្ថយកម្រិតចំណាយ ពីហោប៉ៅផ្ទាល់លើការថែទាំសុខភាពឱ្យនៅត្រឹម៣៥% នៃចំណាយសរុបលើការថែទាំសុខភាព៕

ដោយ÷ Nou Seyha

Related post

សម្តេចតេជោ ហ៊ុន សែន អំពាវឱ្យពលករខ្មែរត្រឡប់មកមាតុភូមិវិញ មុនអាជ្ញាធរថៃ ដេញចេញឬប្រមាថ, អ្នកណាក៏ដោយឱ្យតែខ្មែរ ទោះមានឯកសារ ឬគ្មានឯកសារ ក៏រាជរដ្ឋាភិបាលទទួលយកទាំងអស់

សម្តេចតេជោ ហ៊ុន សែន អំពាវឱ្យពលករខ្មែរត្រឡប់មកមាតុភូមិវិញ មុនអាជ្ញាធរថៃ ដេញចេញឬប្រមាថ, អ្នកណាក៏ដោយឱ្យតែខ្មែរ ទោះមានឯកសារ ឬគ្មានឯកសារ…

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមិថុនានេះ បានអំពាវនាវឱ្យដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ហើយរាជរដ្ឋាភិបាល នឹងរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារគ្រប់គ្រាន់ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ។ ថ្លែងតាមរយៈបណ្តាញសង្គម Facebook ផ្លូវការ សម្តេចតេជោ ហ៊ុន សែន…
សម្តេច​ធិបតី​ ហ៊ុន​ម៉ាណែត​ ឆ្លេីយតបចំពោះការគម្រាមផ្តាច់​អគ្គិសនី​ និង​ អ៊ីនធឺណិត​ មកកម្ពុជាពីសំណាក់ក្រុមជ្រុលនិយមថៃ

សម្តេច​ធិបតី​ ហ៊ុន​ម៉ាណែត​ ឆ្លេីយតបចំពោះការគម្រាមផ្តាច់​អគ្គិសនី​ និង​ អ៊ីនធឺណិត​ មកកម្ពុជាពីសំណាក់ក្រុមជ្រុលនិយមថៃ

ថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើននៅប្រទេសថៃ ពាក់ព័ន្ធទៅនឹងការគំរាមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួននៅប្រទេសថៃឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា។ ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបរាយការណ៍មកខ្ញុំថា ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង។ ដោយឡែកឯកឧត្តម…
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយជាស្បៀងអាហារ​ និងសម្ភារ:ប្រើប្រាស់ចាំបាច់នានា​ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ នាថ្ងៃទី ១២​ ខែមិថុនា​ ឆ្នាំ ២០២៥៕