សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកបង្ហាញពីផែនការធ្វើទំនើបកម្មមន្ទីរពេទ្យហ្លួងម៉ែ និងពេទ្យតាមតំបន់ដើម្បីលើកកម្ពស់ការព្យាបាលជំងឺមហារីកឱ្យកាន់តែមានប្រសិទ្ធភាព

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកបង្ហាញពីផែនការធ្វើទំនើបកម្មមន្ទីរពេទ្យហ្លួងម៉ែ និងពេទ្យតាមតំបន់ដើម្បីលើកកម្ពស់ការព្យាបាលជំងឺមហារីកឱ្យកាន់តែមានប្រសិទ្ធភាព

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកបង្ហាញពីផែនការធ្វើទំនើបកម្មមន្ទីរពេទ្យហ្លួងម៉ែ និងពេទ្យតាមតំបន់ ដើម្បីលើកកម្ពស់ការព្យាបាលជំងឺមហារីកឱ្យកាន់តែមានប្រសិទ្ធភាព។ ខណៈរាជរដ្ឋាភិបាលបន្តប្តេជ្ញាចិត្តក្នុងការការពារ និងសង្គ្រោះជីវិតប្រជាជនពីជំងឺមហារីកដ៏កាចសាហាវ។

ការលើកបង្ហាញបែបនេះ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធជំងឺមហារីកឆ្នាំ២០២៥-២០៣០ នៅសណ្ឋាគារសូហ្វីតែល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំងឺមហារីកបាន ក្លាយជាការគំរាមនៃសុខភាពសាធារណៈ និងប៉ះពាល់ដល់សង្គម -សេដ្ឋកិច្ច, រាជរដ្ឋាភិបាលបានចាត់ទុកការប្រយុទ្ធជំងឺមហារីកជាអាទិភាព ចម្បងមួយក្នុងចំណោមអាទិភាពដទៃទៀតរបស់ក្រសួងសុខាភិបាល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥ -២០៣០» នាថ្ងៃនេះ ជាការបើកទំព័រអភិវឌ្ឍន៍ថ្មីមួយទៀត សម្រាប់កម្ពុជាដែលបង្ហាញពីជំហរ និងការបន្តប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលក្នុងការការពារ និងសង្គ្រោះជីវិតប្រជាជន ពីជំងឺមហារីកដ៏កាចសាហាវ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា ត្រូវចាំបាច់ធ្វើទំនើបកម្មនៅពេទ្យហ្លួងម៉ែ ច្រើនដោយសារដំបូងឡើងពេទ្យបង្កើតឡើងសម្រាប់តែព្យាបាលស្ត្រី ប៉ុន្តែ នៅពេលយើងអធ្វើសម្រាប់ជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺត្រូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធច្រើន […] យើងមិនថយនោះទេ យើងកំពុងរៀបចំ ខណៈខ្ញុំបានចុះហត្ថលេខាលើថវិកាជាច្រើនលានដុល្លារ ដើម្បីពង្រឹងប្រសិទ្ធភាព»។

ជាមួយគ្នានេះនឹងការធ្វើទំនើបកម្មមន្ទីរពេទ្យហ្លួងម៉ែ សម្រាប់សេវាព្យាបាលជំងឺមហារីក, ត្រូវបានសម្តេចបវរធិបតី ហ៊ុន ហ៊ុន ម៉ាណែត បានឱ្យដឹងថា កម្ពុជា បានបច្ចុប្បន្ននេះ គឺកង្វះគ្រូពេទ្យជំនាញផ្នែកព្យាបាលជំងឺមហារីក ខណៈរដ្ឋាភិបាលអាចមានលទ្ធភាពសាងសង់អគារ និងបំពាក់សម្ភារៈ បរិក្ខាពេទ្យទំនើបៗបានយ៉ាងលឿន ក៏ប៉ុន្តែ ការបណ្តុះបណ្តាលក្រុមគ្រូពេទ្យជំនាញ គឺត្រូវការពេលវេលាយូរ។ ដូច្នេះ រាជរដ្ឋាភិបាលបានគិតគូរទាំងអស់ ពោលទាំងមន្ទីរពេទ្យ សម្ភារៈទំនើបៗ និងការបណ្តុះបណ្តាលក្រុមគ្រូពេទ្យជំនាញ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្តីសង្ឃឹមថា នៅថ្ងៃអនាគតកម្ពុជា នឹងអាចធ្វើវិមជ្ឈការ ឬមន្ទីរពេទ្យហ្លួងម៉ែ បន្ទាប់ពីធ្វើទំនើបកម្មការព្យាបាលជំងឺមហារីករួចរាល់ នឹងអាចចែករំលែកបទពិសោធន៍ ចំណេះដឹងទាំងនេះដល់មន្ទីរពេទ្យផ្សេងៗ និងមន្ទីរពេទ្យតំបន់ ដើម្បីព្យាបាលជំងឺមហារីកជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្ត ក្រុងមួយចំនួនឆ្ងាយពីរាជធានីភ្នំពេញ ដោយមិនចាំបាច់ធ្វើដំណើរមកព្យាបាលជំងឺមហារីក នៅមន្ទីរពេទ្យហ្លូងម៉ែ នារាជធានីភ្នំពេញ ជាដើម។

បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលមានជំងឺដង្កាត់ផ្សេងៗ និងកាត់បន្ថយការចំណាយលើការធ្វើដំណើរនោះ រាជរដ្ឋាភិបាល បានសាងសង់មន្ទីរពេទ្យតំបន់ចំនួន គឺទី១៖ នៅខេត្តសៀមរាប និងខេត្តកំពង់ចាម ក៏ប៉ុន្តែ មិនទាន់មានទិសដៅក្នុងព្យាបាលជំងឺមហារីកដល់មូលដ្ឋាននៅឡើយនោះទេ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បច្ចុប្បន្ននេះ រឿងដែលសំខាន់បំផុតដែលត្រូវយកចិត្តទុកដាក់លើបញ្ហាជំងឺមហារីកនោះ មិនមែនការព្យាបាលនោះទេ តែជាការបង្ការ ទប់សស្កាត់ កុំឱ្យជំងឺមហារីកនេះកើតមានច្រើនឡើងចំពោះប្រជាជនកម្ពុជា ខណៈជារៀងរាល់ឆ្នាំមានប្រជាជនកម្ពុជា កើតជំងឺមហារីកថ្មីប្រមាណ ២ម៉ឺនករណី ដូច្នេះ ពោលគឺទៅថ្ងៃអនាគតនឹងធ្វើឡើងយ៉ាឱ្យជំងឺមហារីកនេះធ្លាក់ចុះកាន់តែតិចឡើងៗ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យមានការយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាពចំណីអាហារ ជាពិសេសការប្រើថ្នាំគីមី ដើម្បីបង្ការជំងឺមហារីក។ ជាមួយគ្នានេះដែរ ការផ្សព្វផ្សាយជាវិធីសាស្ត្រមួយជួយបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋក្នុងការបង្ការជំងឺមហារីក។ ក្នុងន័យនេះសម្តេចបវរធិបតី ជំរុញឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយពាក់ព័ន្ធបញ្ហាបង្ការជំងឺមហារីក។

បើតាមលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងពីបញ្ហាប្រឈមនៃការកើនឡើង ជំងឺមហារីកនៅកម្ពុជា ខណៈមធ្យោបាយប្រយុទ្ធនឹងជំងឺមហារីករបស់កម្ពុជា នៅមានកម្រិតនៅឡើយក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ខណៈជារៀងរាល់ឆ្នាំប្រទេសកម្ពុជា មានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០,០០០ករណី។ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋប្រមាណ ១៤ ,០០០នាក់ បានបាត់បង់ជីវិតដោយសារជំងឺនេះ ដែលតួលេខទាំងពីរនេះ ដែលត្រូវឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងភាពបន្ទាន់នៃការដែលត្រូវចាត់វិធានការទប់ស្កាត់៕

ដោយ÷ Nou Seyha

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…