សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យពលរដ្ឋលេងកីឡាដើម្បីសុខភាព ខណៈអាជ្ញាធរត្រូវរៀបចំសួនច្បារឲ្យល្អដើម្បីពលរដ្ឋហាត់ប្រាណ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យពលរដ្ឋលេងកីឡាដើម្បីសុខភាព ខណៈអាជ្ញាធរត្រូវរៀបចំសួនច្បារឲ្យល្អដើម្បីពលរដ្ឋហាត់ប្រាណ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ បានជំរុញឲ្យប្រជាពលរដ្ឋរួមគ្នាលេងកីឡាឲ្យបានច្រើន និងហាត់ប្រាណដើម្បីសុខភាព ខណៈអាជ្ញាធរត្រូវរៀបចំសួនច្បារឲ្យល្អដើម្បីពលរដ្ឋហាត់ប្រាណ។

សម្ដេចបវរធិបតីនាយករដ្ឋមន្រ្តី ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ក្នុងពិធីប្រកាសឲ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធជំងឺមហារីកឆ្នាំ២០២៥-២០៣០ នៅសណ្ឋាគារសូហ្វីតែល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ឥឡូវនេះខ្ញុំឃើញប្រជាពលរដ្ឋយើងគឺ កីឡាច្រើន សុខភាពច្រើន គឺលើកទឹកចិត្តបន្តទៅលើការងារនេះ ព្រោះកីឡាមិនមែនតែរឿងមហារីកទេ វាជួយរឿងច្រើនណាស់ ហើយបញ្ហាសុខភាព គឺជាបន្ទុកធ្ងន់ណាស់របស់រាជរដ្ឋាភិបាលទូទាំងពិភពលោក»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមើលឃើញថា នៅតាមបណ្ដារាជធានី-ខេត្ត បានរៀបចំសួនច្បារសាធារណៈ និងមានពលរដ្ឋហាត់ប្រាណច្រើនជាងមុន តាមរយៈការរៀបចំបរិស្ថានស្អាតមានសណ្ដាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណទៅកាន់រដ្ឋបាលរាជធានី-ខេត្តទាំងអស់ និងស្នើឲ្យបន្តរៀបចំសួនច្បារសាធារណៈបន្ថែមជូនប្រជាពលរដ្ឋ ជាពិសេសរក្សាឲ្យបាននូវសន្តិសុខ សុវត្ថិភាព និងស្ថិរភាព។

គួរជម្រាបថា កីឡាមិនត្រឹមតែជួយឲ្យមានរាងស្អាត និងសុខភាពល្អនោះទេ។ ទន្ទឹមនេះ តាមរយៈការហាត់ប្រាណ និងលេងកីឡាបានជួយដល់រាងកាយដូចជា ជួយឲ្យអារម្មណ៍ប្រសើរឡើង ជួយឲ្យគេងលក់ស្កប់ស្កល់ កាត់បន្ថយភាពតានតឹង ប្រឆាំងជម្ងឺបាក់ទឹកចិត្ត និងមានភាពរហ័សរហួន។ ការបង្កើតសកម្មភាពកីឡាជាប្រចាំថ្ងៃបានការពាររាងកាយពី ជំងឺពុកឆ្អឹង ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងការពារសម្ពាធឈាមកុំឲ្យឡើងខ្ពស់៕

ដោយ÷ Nou Seyha

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…