សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យទប់ស្កាត់ការជក់បារី ជាពិសេសបារីអេឡិចត្រូនិក ឬវេប ដែលជាដើមចមមួយនាំឱ្យកើតជំងឺមហារីក

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យទប់ស្កាត់ការជក់បារី ជាពិសេសបារីអេឡិចត្រូនិក ឬវេប ដែលជាដើមចមមួយនាំឱ្យកើតជំងឺមហារីក

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងណែនាំឱ្យស្ថានប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរ រួមគ្នាទប់ស្កាត់ឱ្យបានកុំឱ្យមានការជក់បារីនៅតាមមូលដ្ឋាន ជាពិសេសបារី​អេឡិចត្រូនិក ឬវេប ដែលមានសិស្ស​សាលាច្រើន​បានប្រើប្រាស់ ដែលបារីទាំងអស់នេះហើយជាដើមចមមួយនាំឱ្យកើតជំងឺមហារីក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «កាជក់បារី ការប្រើប្រាស់វេបនេះ ថ្ងៃមុនក្រសួងសុខាភិបាល, ឯកឧត្តម នេត សាវឿន បានដាក់គោលការគ្រប់គ្រងមើលក្មេងៗ តាមព័ត៌មាន​គឺសិស្សសាលាអីនេះ​គឺប្រើច្រើន ធ្វើមិចគ្រប់គ្រងឱ្យជាប់អារឿងការប្រើប្រាស់អាវេបនេះ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យស្ថានប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរ សូមជួយពិនិត្យមើល ជាពិសេសក្មេងៗសិស្សសាលា ដែលមានការជក់បារី ជក់វែប ដោយសម្តេចថ្លែងថា សិស្សសាលា​មិនមែនហ៊ឺហារដោយសារជក់បារី ជក់វែប នោះទេ ភាពហ៊ឺហាររបស់សិស្សសាលាគឺជាភាពជោគជ័យនៃការសិក្សា ការរៀនសូត្រឱ្យបានពូកែ ទើបពិតជាភាពហ៊ឺហាររបស់សិស្សពិតប្រាកដ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា «ថ្ងៃមុនមានប្រទេសមួយនោះ ខ្ញុំទៅ ហើយមានក្រុមហ៊ុនវិស័យឯកជនរបស់គាត់ ហើយរហូតទៅដល់រដ្ឋមន្ត្រីរបស់គាត់ មកនិយាយជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សួរពីគោលការណ៍ដើម្បីមកផលិតបារីអគ្គិសនីនៅកម្ពុជា ខ្ញុំថា មិនបាច់ទេ ទោះបីផលិតនាំចេញក៏មិនបាច់ដែរ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កម្ពុជាមិនចាំបាច់ក្នុងការឱ្យមានក្រុមហ៊ុនផលិតបារីអគ្គិសនីនោះទេ គឺមានជម្រើសរាប់ពាន់មុខសម្រាប់ឱ្យគេមកវិនិយោគបាន ដូចនេះបើអត់មាន ក្រុមហ៊ុនមកផលិតបារីនៅកម្ពុជា ក៏កម្ពុជាមិនក្រនោះដែរ៕

ដោយ÷ Nou Seyha

Related post

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ប្រទេសជាតិមានសន្តិភាព ពលរដ្ឋមានជីវភាពធូរធារធ្វើឲ្យការចូលរួមចំណែកកសាងសមិទ្ធផលនៅវត្តមានភាពឆាប់រហ័សជាងពេលមុន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ប្រទេសជាតិមានសន្តិភាព ពលរដ្ឋមានជីវភាពធូរធារធ្វើឲ្យការចូលរួមចំណែកកសាងសមិទ្ធផលនៅវត្តមានភាពឆាប់រហ័សជាងពេលមុន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី ស្ថិតក្នុងវត្តពោធិ៍ព្រឹក្សាខារាម (ហៅវត្តតូប) ដែលមានទីតាំងនៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ ការកសាងព្រះវិហាថ្មីនេះ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា,…
រដ្ឋសភាកម្ពុជា និងសភាអារ៉ាប៊ីសាអូឌីត បន្តពង្រឹងទំនាក់ទំនងដើម្បីស្វែងរកផលប្រយោជន៍ កាន់តែច្រើនជូនប្រជាពលរដ្ឋទាំងពីរប្រទេស

រដ្ឋសភាកម្ពុជា និងសភាអារ៉ាប៊ីសាអូឌីត បន្តពង្រឹងទំនាក់ទំនងដើម្បីស្វែងរកផលប្រយោជន៍ កាន់តែច្រើនជូនប្រជាពលរដ្ឋទាំងពីរប្រទេស

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah bin Mohammed bin Ibrahim AI-Sheikh)…
សម្តេចតេជោ ហ៊ុន​ សែន អនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត ចូលជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន​ សែន អនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al…

នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh…