សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យប្រើប្រាស់របស់ខ្មែរ គ្មាននរណាស្រឡាញ់ខ្មែរ និងផ្សាយល្អពីខ្មែរជាងខ្មែរនោះទេ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យប្រើប្រាស់របស់ខ្មែរ គ្មាននរណាស្រឡាញ់ខ្មែរ និងផ្សាយល្អពីខ្មែរជាងខ្មែរនោះទេ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងលើកទឹកចិត្តឱ្យកូនខ្មែរចូលរួមប្រើប្រាស់របស់ដែលខ្មែរយើងមាន និងចូលរួមផ្សព្វផ្សាយអ្វីដែលល្អៗ​ដែលខ្មែរមាន​ឱ្យគេបានស្គាល់ពីខ្មែរ ហើយក៏គ្មាននរណាស្រឡាញ់ខ្មែរ និងផ្សាយល្អពីខ្មែរ ជាងខ្មែរគ្នាឯងនោះទេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចបានអញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយ​អ្នកសារព័ត៌មាន​នៅទូទាំងប្រទេស លើកទី៧។

ក្នុងពិធីនេះមានអ្នកចូលរួមសរុបប្រមាណជាង ៥ពាន់នាក់ ក្រៅពីអ្នកសារព័ត៌មាន ក្នុងពិធីដ៏មហោឡារិកនេះក៏មានការអញ្ជើញចូលរួមពី សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល អ្នកនាំពាក្យក្រសួង-ស្ថាប័ន អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មាន រាជធានី-ខេត្ត និងក្រុមការងារព័ត៌មាន និងសាធារណមតិ អ្នកសារព័ត៌មាន តំណាង អង្គការយូណេស្កូប្រចាំកម្ពុជា អ្នកផលិតមាតិកា និងអ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គម (Social Media Influencers)។

ពាក់ព័ន្ធនឹងការជួយផ្សព្វផ្សាយពីខ្មែរនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «មានអ្នកសារព័ត៌មានបានផ្សព្វផ្សាយល្អពីកម្ពុជា មានអ្នកទេសចរណ៍មក [..] បងប្អូនអ្នកសារព័ត៌មានខ្លះ ធ្វើសម្ភាសមានភាសាចិន ភាសាអង់គ្លេស សម្ភាសអ្នកវិនិយោគ ក្នុងស្រុក ផ្សព្វផ្សាយឱ្យទៅវិនិយោគិននៅក្រៅប្រទេសឃើញ ដែលនេះជាការចូលរួម មិនមែនជាកាតព្វកិច្ចផ្តាច់មុខ ឫសិទ្ធផ្តាច់មុខរបស់​រដ្ឋាភិបាលនោះទេ ហើយសូមបន្តជួយទៅលើកិច្ចការងារនេះ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សម្តេចបានឃើញមានអ្នកសារព័ត៌មានជាច្រើន បានចូលរួមយកព័ត៌មាន ដើម្បីផ្សព្វផ្សាយពីប្រាសាទបុរាណខ្មែរ កន្លែងផែនេសាទ និងមានតំបន់ទេសចរណ៍​មួយចំនួននេះ ដើម្បីផ្សព្វផ្សាយល្អៗពីកម្ពុជា ដែលនេះហើយគឺជាការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទាក់ទាញអ្នកវិនិយោគ និងទាក់ទាញអ្នកទេសចរណ៍បន្ថែម ដែលនេះហើយជាសិទ្ធរបស់អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអរគុណដល់បណ្តាអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាផ្សេងៗ ដែលបានផ្សាយព័ត៌មានល្អៗពីកម្ពុជា ទៅឱ្យពិភពលោកបានឃើញពីកម្ពុជា ហើយសូមកុំខ្លាចថា រាល់ការផ្សាយព័ត៌មានល្អពីកម្ពុជា មិនមានអ្នកចូលមើលនោះ សូមចូលរួមផ្សាយឱ្យបានគ្រប់ៗ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា កុំខ្លាចថា​ព័ត៌មានប្រទេសគេល្អជាងយើង កុំឈឺក្បាលពីរឿងរបស់គេ គេធ្វើអីជារឿងរបស់គេ តែអ្វីដែលសំខាន់យើងត្រូវដាក់ទិសដៅពង្រឹងខ្លួនយើង យើងយកគោលដៅចំណុចវិជ្ជមាន ស្តង់ដាពិភពលោកមួយចំនួនដែលទំនើបជាម៉ែត្រវាស់ដើម្បីពង្រឹងខ្លួនយើង។ ប៉ុន្តែទិសដៅសំខាន់គឺត្រូវពង្រឹងប្រព័ន្ធសារព័ត៌មានរបស់ខ្មែរ ដើម្បីប្រទេសខ្មែរ មិនមែនពង្រឹង​សារព័ត៌មានខ្មែរ ដើម្បីប្រទេសណានោះទេ នេះគឺជាអ្វីដែលយើងត្រូវមានមោនភាពខ្លួនឯង ពង្រឹងខ្លួនឯង ពង្រឹងជាតិយើង គ្មានអ្នកណាស្រលាញ់ខ្មែរជាងខ្មែរនោះទេ ហើយគ្មានពីណាជួយលើស្ទួយសារព័ត៌មានខ្មែរ ជាងកូនខ្មែរ រាជរដ្ឋាភិបាលខ្មែរ និងអ្នកសារព័ត៌មានខ្មែរនោះទេ៕

ដោយ÷ Nou Seyha

Related post

កម្ពុជារៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ ជំរុញការលើកកម្ពស់ស្តង់ដា ភាពអនុលោម នវានុវត្តន៍ និងផលិតភាពរបស់ SME

កម្ពុជារៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ ជំរុញការលើកកម្ពស់ស្តង់ដា ភាពអនុលោម នវានុវត្តន៍ និងផលិតភាពរបស់ SME

នៅថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ២០២នេះ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ ក្រោមមូលបទ «ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច» ដោយផ្តោតលើការលើកកម្ពស់ស្តង់ដា ភាពអនុលោម នវានុវត្តន៍ និងផលិតភាព ជាមូលដ្ឋានសម្រាប់ភាពជោគជ័យរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា។ ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ…
សេចក្តីប្រកាស​ព័ត៌មាន​៖​ កងទ័ពជើងគោក កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត

សេចក្តីប្រកាស​ព័ត៌មាន​៖​ កងទ័ពជើងគោក កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក បានជួបប្រជុំទ្វេភាគីជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរិ (MORISHITA YASUNORI) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន…
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឲ្យ នាយឧត្តមសេនីយ៍ Morishita Yasunori នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ៕