សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្ទៃដី១៨១,៤៣៦គីឡូម៉ែត្រការ៉េ ជាទិន្នន័យថ្មីដែលវាស់វែងដោយប្រព័ន្ធបច្ចេកទេស​ច្បាស់លាស់កាលពីឆ្នាំ២០១២ ហើយមិនទាន់រាប់បញ្ចូលផ្ទៃកោះនៅឡើយនោះទេ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្ទៃដី១៨១,៤៣៦គីឡូម៉ែត្រការ៉េ ជាទិន្នន័យថ្មីដែលវាស់វែងដោយប្រព័ន្ធបច្ចេកទេស​ច្បាស់លាស់កាលពីឆ្នាំ២០១២ ហើយមិនទាន់រាប់បញ្ចូលផ្ទៃកោះនៅឡើយនោះទេ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ផ្ទៃដី១៨១,៤៣៦គីឡូម៉ែត្រការ៉េ ជាទិន្នន័យថ្មីដែលវាស់វែង ដោយប្រព័ន្ធបច្ចេកទេស​ច្បាស់លាស់កាលពីឆ្នាំ២០១២ ហើយមិនទាន់រាប់បញ្ចូលផ្ទៃកោះនៅឡើយនោះទេ។

ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ នៅជ្រោយចង្វារ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ម្សិលម្ងៃនេះខ្ញុំបាននិយាយអំពីរឿង ផ្ទៃក្រឡាដីរបស់កម្ពុជា ផ្ទៃក្រឡាដីរបស់កម្ពុជា ដែលយើងតែងតែទន្ទេញចាំមាត់តាំងពីតូចមក គឺ១៨១,០៣៥ គីឡូម៉ែត្រការ៉េ តើមានបងប្អូនណាខ្លះដែលបានចាំនូវផ្ទៃដីនេះ? […..] ក្នុងនោះខ្ញុំបាននិយថា ផ្ទៃក្រឡាដីរបស់យើងដែលវាសវែងថ្មីនោះ មានផ្ទៃដី១៨១,៤៣៦គីឡូម៉ែត្រការ៉េ មិនទាន់ជាផ្លូវការដែលយើងផ្សព្វផ្សាយនោះទេ ប៉ុន្ដែការណ៍»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្នុងនោះឃើញថា មានបងប្អូនមួយចំនួនបានយកទៅផ្សព្វផ្សាយ ប៉ុន្ដែមិនមែនផ្សព្វផ្សាយ ក្នុងន័យអាក្រកនោះទេ គ្រាន់តែការពន្យល់មិនគ្រប់ជ្រុងជ្រោយប៉ុណ្ណោះ [……]។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដទៀតថា «ចំពោះផ្ទៃក្រឡាផ្ទៃដី១៨១,៤៣៦គីឡូម៉ែត្រការ៉េនេះ យើងបានមកពីណា? គឺក្នុងឆ្នាំ២០១២ ក្រុមបច្ចេកទេសរបស់អតីតអាជ្ញាធរជាតិបានយកកម្មវិធី របស់សហរដ្ឋអាមេរិកមួយ ដើម្បីមកវាស់ចុចព្រុំប្រទល់កម្ពុជា-វៀតណាម ដែលយើងប្រើទិន្នន័យខ្សែព្រុំដែនដែលឯកភាពគ្នា ទី២, ខ្សែព្រុំដែនកម្ពុជា-ឡាវ ដែលបានឯកភាពគ្នា ក្នុងនោះមិនរាប់បញ្ចូល ចំពោះកន្លែងខ្លះដែលពុំទាន់ឯកភាពគ្នា ដោយប្រើប្រាស់ទិន្នន័យ១លើ១០ពាន់ ហើយកម្ពុជា-ថៃ ប្រើប្រាស់ទិន្នន័យ១លើ២០ពាន់ ដូច្នេះប្រើតាមបច្ចេកវិទ្យា GPS ទាំងអស់ ដូច្នេះពីទន្លេមកដល់នេះឃើញ១៨១,៤៣៦គីឡូម៉ែត្រការ៉េ […..]»

ដោយ÷NouSeyha

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…