សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត៖ «បណ្តាញសង្គមដើរតួនាទីកាន់តែសំខាន់ និងបើកឱកាសឱ្យពលរដ្ឋលើកពីភាពអវិជ្ជមាននៃការអនុវត្តច្បាប់របស់មន្ត្រីគ្រប់ស្ថាប័ន»

សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត៖ «បណ្តាញសង្គមដើរតួនាទីកាន់តែសំខាន់ និងបើកឱកាសឱ្យពលរដ្ឋលើកពីភាពអវិជ្ជមាននៃការអនុវត្តច្បាប់របស់មន្ត្រីគ្រប់ស្ថាប័ន»

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ បានថ្លែងថា បណ្តាញសង្គមដើរតួនាទីកាន់តែសំខាន់ និងបើកឱកាសឱ្យពលរដ្ឋលើកពីភាពអវិជ្ជមាននៃការអនុវត្តច្បាប់របស់មន្ត្រីគ្រប់ស្ថាប័ន។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាននៅទូទាំងប្រទេស លើកទី៧ ដែលមានអ្នកចូលរួមសរុបប្រមាណជាង ៥ពាន់នាក់។

ចំពោះមុខអង្គពិធី, សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងពីករណីរបស់មហាសេដ្ឋីមួយរូបនៅអ៊ីតាលី ដែលត្រូវបានជនឆបោកប្រើប្រាស់បច្ចេកវិទ្យា AI ក្លែងជារដ្ឋមន្ត្រីការពារជាតិអ៊ីតាលី បោកប្រាស់ឱ្យប្រើលុយ១លានអឺរ៉ូបានសម្រេច ហើយនេះសបញ្ជាក់ពីបញ្ហាប្រឈមខ្លាំងរបស់បច្ចេកវិទ្យា AI ដែលពង្រឹងនូវក្រមសីលធម៌របស់អ្នកបញ្ជាលើបច្ចេកវិទ្យានេះឱ្យកាន់តែម៉ឺងម៉ាត់។

បន្ថែមពីនេះ សម្ដេចបវរធិបតី បានបន្តថា មធ្យោបាយបច្ចេកវិទ្យា មធ្យោបាយ AI គ្រាន់តែបង្កើតនូវអំណាចនេះ (សារព័ត៌មាន) ឱ្យកាន់តែខ្លាំង កាន់តែមានឥទ្ធិពល កាន់តែលឿន និងទូលំទូលាយ។ ដូច្នេះ ការប្រើប្រាស់អំណាចនេះ ដែលធានាដោយរដ្ឋធម្មនុញ្ញនៅក្នុងការចូលរួមកសាងប្រទេស ការចូលរួមត្រួតពិនិត្យទៅលើការអនុវត្តរបស់មន្ត្រីគ្រប់ស្ថាប័នទាំង៣ ធ្វើអ្វីក៏ត្រូវឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ បើធ្វើមិនស្រួលប្រជាពលរដ្ឋអាចឆ្លុះបញ្ចាំងតាមរយៈព័ត៌មាន។

ដោយត្រង់នេះ សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «ឥឡូវការប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គម កាន់តែបង្កើនសិទ្ធិ និងឥទ្ធិពលរបស់ប្រជាពលរដ្ឋនៅក្នុងការឆ្លុះបញ្ចាំង និងបង្ហាញនូវចំណុចអវិជ្ជមាន ឬចំណុចឈកល្វែង កាន់តែលឿន ហើយអាចជួយយើងក្នុងការដោះស្រាយបញ្ហាកាន់តែលឿន នេះគឺជាការពិត»

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…