
នាយករដ្ឋមន្រ្តីថៃ ចូលគាល់ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង
- នយោបាយនយោបាយ និងការបរទេសព័ត៌មាន ព្រះមហាក្សត្រព័ត៌មានជាតិសេដ្ឋកិច្ច/ពាណិជ្ជកម្ម
- April 24, 2025
លោកជំទាវ ផែផងថាន និងស្វាមី បានអញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ។ អំឡុងទស្សនកិច្ចនេះ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ បានជួបប្រជុំទ្វេរភាគីជាមួយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងមានជំនួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជាផងដែរ៕