កម្មវិធីសម្ពោធការចាក់បញ្ចាំងខ្សែភាពយន្តកាហ្សាក់ស្ថាន ដែលបានផលិតនៅប្រទេសកម្ពុជា

កម្មវិធីសម្ពោធការចាក់បញ្ចាំងខ្សែភាពយន្តកាហ្សាក់ស្ថាន ដែលបានផលិតនៅប្រទេសកម្ពុជា

ទីក្រុង Almaty៖ នាល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ផលិតកម្ម DAUBAY Production ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងការសម្ពោធការចាក់បញ្ចាំងខ្សែភាពយន្តដែលបានផលិតនៅក្នុងប្រទេសកម្ពុជានាដើមឆ្នាំ២០២៥នេះ ដោយមានទស្សនិកជនចូលរួមទស្សនាយ៉ាងច្រើនកុះករ។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញថ្លែងមតិស្វាគមន៍ដល់ប្រជាជនកាហ្សាក់ស្ថាន និងទស្សនិកជនដែលមកទស្សនាផ្ទាល់ អំពីកត្តាសុខសន្តិភាព សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងកិច្ចគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា រួមទាំងកត្តាអាកាសធាតុអំណោយផលពីធម្មជាតិ ដែលផ្តល់ផលអនុគ្រោះដ៏ប្រសើរដល់ផលិតករបានថតតាមផែនការរបស់ខ្លួនដោយជោគជ័យ និងតាមកាលបរិច្ឆេទគ្រោងទុកដែលអាចចាក់បញ្ចាំងជាដំបូងនាថ្ងៃនេះ។

Related post

សេចក្តីប្រកាស​ព័ត៌មាន​៖​ កងទ័ពជើងគោក កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត

សេចក្តីប្រកាស​ព័ត៌មាន​៖​ កងទ័ពជើងគោក កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក បានជួបប្រជុំទ្វេភាគីជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរិ (MORISHITA YASUNORI) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន…
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឲ្យ នាយឧត្តមសេនីយ៍ Morishita Yasunori នាយសេនាធិការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ៕
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អនុញ្ញាត​ឱ្យលោកស្រី Alissar Chaker ​តំណាង​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចូល​ជួប​សម្ដែង​ការ​គួរសម និង​​ជម្រាបលា​​ក្នុង​ឱកាស​ដែលនឹង​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជាខាងមុខនេះ

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អនុញ្ញាត​ឱ្យលោកស្រី Alissar Chaker ​តំណាង​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចូល​ជួប​សម្ដែង​ការ​គួរសម…

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker អ្នកសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងសហការីចូល​ជួប​សម្ដែង​ការ​គួរសម និង​ជម្រាប​លា​ក្នុង​ឱកាស​ដែល​លោកស្រីនឹង​បញ្ចប់បេសកកម្ម​ការងារ​នៅ​ព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង ភាគី​ទាំងពីរ ​បាន​ពិភាក្សា​ប្រកប​ដោយ​ភាពស្និទ្ធស្នាល​លើ​សមិទ្ធផល​ជា​ផ្លែផ្កា​នៃ​កិច្ច​សហប្រតិបត្តិការរវាង UNDP និងក្រសួងការងារ…