សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្ថយនីតិវិធីសេវាដែលស្មុគស្មាញនិងលំបាកចេញ ដើម្បីពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្ថយនីតិវិធីសេវាដែលស្មុគស្មាញនិងលំបាកចេញ ដើម្បីពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមុខងារសាធារណៈ, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យមានការបន្ថយនីតិវិធីសេវា ដែលនាំឱ្យស្មុគស្មាញក្នុងការពន្លឿនសេវា និងគួរងាកមកប្រើប្រាស់តាមឌីជីថលឱ្យបានច្រើនជាងមុន។

សម្តេចនាយករដ្ឋមន្ត្រី បានបន្តថាសេវារបស់រដ្ឋមានជាង ៣ពាន់សេវា ដែលពេលខ្លះតម្រូវការឯកសារមានការជាន់គ្នា ដូចជាសេវាខ្លះតម្រូវឱ្យមានអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ ខណៈដែលជាក់ស្ដែងឯកសារទាំងនេះមិនត្រូវការនោះទេ។ សម្តេច បានថ្លែងបន្តថា​ «ប្រសិនជាយើងនៅតែបែបនេះ យើងមិនអាចដើរលឿនទេ»

ការណ៍នេះ សម្តេចបវរធិបតី បានបញ្ជាក់ថា «រចនាសម្ព័ន្ធកែហើយ ប៉ុន្តែបើនីតិវិធីរបៀបរបបការងារយើង មិនទំនើបកម្មឱ្យស្របទៅតាមស្ថានភាពទេ យើងក៏លំបាកដែរ បើរចនាសម្ព័ន្ធណាត្រូវរក្សាដដែលៗចុះ តែកែសម្រួលនីតិវិធី ដើម្បីធ្វើអី? គឺពន្លឿន»

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា តួយ៉ាងដូចក្រសួងពាណិជ្ជកម្ម ដែលសម្តេចបានជ្រាបថាតម្លៃសេវាកន្លែងខ្លះមានការកើនឡើងជាងអាណត្តិមុនផង ដែលតម្រូវឱ្យពិនិត្យឡើងវិញឱ្យច្បាស់។

សម្តេចបវរធិបតី បានគូសបញ្ជាក់ទៀតថា៖ «យើងធ្វើកំណែទម្រង់ ដើម្បីឱ្យតម្លៃហ្នឹងចុះ មិនឱ្យកើនទេ ត្រូវពិនិត្យមើលទាំងផ្លូវការ ទាំងក្រៅផ្លូវការ កាត់បន្ថយតាមរយៈការរៀបចំនីតិវិធីកុំឱ្យស្មុគស្មាញ ត្រូវកាត់បន្ថយនីតិវិធីសាំញ៉ាំ ហើយប្រើតាមឌីជីថលឱ្យបានច្រើន…»

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «កន្លែងខ្លះយើងដាក់បំពេញតាមអនឡាញតែម្ដង ហើយឥឡូវយើងដាក់ CamDX ឯកសារដាក់តែម្ដងស្កេន QR ចូល គឺក្រសួងស្ថាប័នទាំងអស់ចែកគ្នា ជាជាងគាត់រត់ទៅ១០កន្លែង»

សម្តេច បានមានប្រសាសន៍បន្តថា សេវាជាង៣ពាន់កន្លែងនេះ សម្តេច សង្ឃឹមថាក្រុមការងារដែលបានជជែក រកវិធីយ៉ាងម៉េចដើម្បីកែសម្រួលកាត់នីតិវិធីស្មុគស្មាញចេញ កាត់ដំណាក់កាលដែលមិនចាំបាច់ចេញ ដើម្បីពន្លឿនការផ្ដល់សេវាដល់ប្រជាពលរដ្ឋ៕

អត្ថបទ​:​ Met Kim Au

 

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…