ធនាគារជាតិនៃកម្ពុជា ជំរុញលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្ដី និងសហគ្រិនស្ត្រី ដើម្បីពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងគ្រួសារ និងអាជីវកម្មរបស់ស្រ្ដី

ធនាគារជាតិនៃកម្ពុជា ជំរុញលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្ដី និងសហគ្រិនស្ត្រី ដើម្បីពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងគ្រួសារ និងអាជីវកម្មរបស់ស្រ្ដី

ធនាគារជាតិនៃកម្ពុជា បានជំរុញឲ្យមានការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្ដី និងសហគ្រិនស្ត្រី ដើម្បីពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងគ្រួសារ និងអាជីវកម្មរបស់ស្រ្ដី ដើម្បីលរួមជំរុញបន្ថែមដល់ស្ត្រី និងសហគ្រិនស្ត្រី ក្នុងការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ។

ធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារី បានចុះអនុស្សរណៈយោគយល់ស្តីពី ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សម្រាប់ស្ត្រី ដែលមានរយៈពេល៥ឆ្នាំ អនុស្សរណៈនេះរៀបចំឡើងក្រោមការចូលរួមពី លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ។

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងថា ការចុះអនុស្សរណៈយោគយល់នេះ មានគោលបំណងបង្កើតក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការ ក្នុងការបន្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សម្រាប់ស្ត្រី និងសហគ្រិនស្ត្រី តាមរយៈការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងហិរញ្ញវត្ថុឌីជីថល ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច ដោយលើកកម្ពស់ផ្នត់គំនិតវិជ្ជមាន និងការពង្រីកភាពជាដៃគូ ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី និងសហគ្រិនស្ត្រី។

លោកជំទាវបណ្ឌិតបានបន្ថែមថា «ការណ៍នេះនឹងចូលរួមជំរុញបន្ថែមដល់ស្ត្រី និងសហគ្រិនស្ត្រី ក្នុងការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ព្រមទាំងការទាញយកប្រយោជន៍ពីការប្រើប្រាស់ឌីជីថល ដែលប្រកបដោយភាពទាន់សម័យ ឆ្លាតវៃ និងការទទួលខុសត្រូវ និងការបង្ការហានិភ័យដែលអាចកើតឡើង»។

លោកជំទាវបណ្ឌិតបានបញ្ជាក់ថា បរិយាបន្នហិរញ្ញវត្ថុ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយវិសមភាព និងភាពក្រីក្រនៅកម្ពុជា ជាពិសេសសម្រាប់ស្ត្រីដែលមានចំណូលទាប និងនៅទីជនបទ។ ជាមួយគ្នានេះ ការចូលរួមរបស់ស្ត្រី ក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម តាមរយៈការទទួលបាន
និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ មិនត្រឹមតែជួយជំរុញអាជីវកម្មផ្ទាល់ខ្លួន ថែមទាំងអាចចូលរួមក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

លោកជំទាវ អ៊ឹង កន្ថាផាវី បានថ្លែងឲ្យដឹងថា ការចុះអនុស្សរណៈនៅថ្ងៃនេះ ពិតជាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ក្នុងនោះយើងរកឃើញថា សមត្ថភាព និងឌីជីថលជាឧបករណ៍ដ៏សំខាន់ ក្នុងការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ច ដល់ស្រ្ដី និងគ្រួសាររបស់ពួកគេ ស្រ្ដី និងក្មេងស្រី កាន់តែមានលទ្ធភាពប្រសើរជាងមុន ក្នុងការរកប្រាក់ចំណូល។

លោកជំទាវបានបន្ដថា ភាពអង់អាចផ្នែកសេដ្ឋកិច្ចនេះ បានធ្វើឲ្យពួកគេមានឥទ្ធផល និងលទ្ធភាពជាវិជ្ជមាន ក្នុងការចូលរួមលើក កម្ពស់សុខមាលភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារកាន់តែប្រសើរឡើង៕

Related post

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់នឹងវិបត្តិ

ឯកឧត្តម ហេង សួរ៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន…

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ វិស័យឧស្សាហកម្ម ការលើកកម្ពស់ភាពប្រកួតប្រជែង និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយ ចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិ។ ការលើកឡើងបែបនេះរបស់ឯកឧត្តមរដ្ឋមន្រ្ដី ហេង សួរ បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមិថុនា…
អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

អនុវត្តតាមបទបញ្ជានាយករដ្ឋមន្ដ្រី, អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ពលករត្រលប់មកពីថៃ

នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់ពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ដោយរដ្ឋបាលខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជូនពលករ ធ្វើការចុះឈ្មោះដើម្បីផ្តល់ការងារ និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើតវិញ ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុងទូទាំងប្រទេសកម្ពុជា។ ចំពោះករណីពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ…
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»។…