សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «បណ្តាញសង្គមដើរតួនាទីកាន់តែសំខាន់ និងបើកឱកាសឱ្យពលរដ្ឋលើកពីភាពអវិជ្ជមាននៃការអនុវត្តច្បាប់របស់មន្ត្រីគ្រប់ស្ថាប័ន»
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ បានថ្លែងថា បណ្តាញសង្គមដើរតួនាទីកាន់តែសំខាន់ និងបើកឱកាសឱ្យពលរដ្ឋលើកពីភាពអវិជ្ជមាននៃការអនុវត្តច្បាប់របស់មន្ត្រីគ្រប់ស្ថាប័ន។ ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាននៅទូទាំងប្រទេស
Read More