សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ជិត២ឆ្នាំមកនេះ រាជរដ្ឋាភិបាលឆ្លងកាត់វិញ្ញាសារលំបាកៗច្រើនណាស់ ប៉ុន្តែអ្វីក៏ដោយដែលមិនធ្វើឱ្យយើងស្លាប់ យើងនឹងរឹងមាំ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ជិត២ឆ្នាំមកនេះ រាជរដ្ឋាភិបាលឆ្លងកាត់វិញ្ញាសារលំបាកៗច្រើនណាស់ ប៉ុន្តែអ្វីក៏ដោយដែលមិនធ្វើឱ្យយើងស្លាប់ យើងនឹងរឹងមាំ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានថ្លែងថា រយៈពេលជិត២ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានឆ្លងកាត់វិញ្ញាសារលំបាកៗច្រើន តែរដ្ឋាភិបាលកម្ពុជាមិនស្លាប់ ហើយអ្វីដ៏ដោយដែលមិនធ្វើឱ្យយើងស្លាប់ យើងនឹងរឹងមាំ។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេច អញ្ជើញជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើក​ទី១៣៩​នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

ថ្លែងទៅកាន់អង្គពិធី សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថាអ្នកនយោបាយក្រៅប្រទេសចោទ បន្ទោសអ្វីតាមចិត្ត ប៉ុន្តែរាជរដ្ឋា​ភិបាលមានតួនាទី និងកាតព្វកិច្ចគិតគូរពីប្រយោជន៍របស់ពលរដ្ឋ កម្មករនិយោជិត និងស្ថានភាពការងារនៅកម្ពុជា។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «កន្លែងណាដែលខ្សោយគេនាំគ្នារំលេច កន្លែងណាល្អគេមិនរំលេច អ្នកធ្វើចង់ដាច់ខ្យល់ហើយបងប្អូនអើយ ពេលឆ្នាំទៅស្រូវឡើងថ្លៃ អត់មានពីណាស្រែកជេររដ្ឋាភិបាលរឿងស្រូវ តែទៅថតព្រលានយន្តហោះសៀមរាបថាអសមត្ថភាព អត់មានទេសចរ, ដល់ឆ្នាំនេះទេសចរមកឡើងណែន គេមិនទៅថតទេសចរនៅសៀមរាប គេ(បែរ)មកថតរឿងស្រូវម្ដង។ ដើមរដូវប្រមូលផលស្វាយចន្ទី ថ្លៃធ្លាក់សល់៤០០០រៀល គេនាំគ្នាស្រែកជេររដ្ឋាភិបាល ប៉ុន្មានអាទិត្យក្រោយឡើងដល់ជាង៥០០០ អត់មាត់មួយម៉ាត់ តែបើជ្រុលជេរពេលល្អសសើរផង..»

ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី បានថ្លែងបន្តថា នៅពេលដែលរោងចក្របិទបងប្អូនធ្វើបាតុកម្ម កូដកម្ម គេខំទៅស្រែកផ្សាយពីរឿងហ្នឹងភ្លុកទឹកភ្លុកដី នៅពេលដែលរោងចក្រថ្មីបើក គេអត់ទៅផ្សាយទេ..។

ការណ៍នេះ សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្ដេចមិនហាមឃាត់សិទ្ធិនរណាចំពោះការផ្សព្វផ្សាយទេ ប៉ុន្តែសូមឱ្យបងប្អូនជឿទុកចិត្តរឿងពាណិជ្ជកម្មជាមួយអាមេរិក រឿងដោះស្រាយការងារ រឿងពង្រីក រដ្ឋាភិបាលតែងតែគិតគូរ និងខិតខំការពារអត្ថប្រយោជន៍សម្រាប់បងប្អូនជានិច្ច។

សម្ដេចបវរធិបតី បានសង្កត់ធ្ងន់ថា «ប្រសិនបើរដ្ឋាភិបាលអាមេរិកដាក់ពន្ធយើងនឹងប្រឈមការលំបាក ប៉ុន្តែយើងមិនស្លាប់នោះទេ ផ្ទុយទៅវិញយើងនឹងខិតខំពង្រឹងសក្ដានុពលរបស់យើង ធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់យើងនាំចេញទៅអឺរ៉ុប ឬទៅបណ្ដាប្រទេសផ្សេងៗ ព្រោះអ្វីក៏ដោយដែលមិនធ្វើឱ្យយើងស្លាប់ យើងនឹងរឹងមាំ»

ដោយ÷ Nou Seyha

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…