សម្តេចតេជោ ហ៊ុន សែន មិនអាចអនុវត្តវប្បធម៌សន្ទនាជាមួយអ្នកនយោបាយក្បត់ជាតិ ដែលវាយប្រហារសម្តេច និងក្រុមគ្រួសារ
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជាថ្មីថា សម្ដេចមិនអាចអនុវត្តវប្បធម៌សន្ទនាជាមួយក្រុមអ្នកនយោបាយក្បត់ជាតិ ដែលបានវាយប្រហារលើសម្ដេចនិងគ្រួសាររបស់សម្ដេចនោះទេ ពីព្រោះតែជនទាំងនោះនៅតែចិញ្ចឹមចិត្តកម្ចាត់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមិនដែលឈប់នោះឡើយដែរ ពោលគឺនៅតែប្រកាន់ខ្ជាប់នូវមនោគមវិជ្ជានិងវប្បធម៌នយោបាយជ្រុលនិយម និងហិង្សានិយម ដែលគ្មានខុសអ្វីពីមនោគមវិជ្ជាហិង្សបង្ហូរឈាមពីអតីតកាលនោះទេ។ ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន
Read More