សមរាត្រី៣ថ្ងៃ នៅទឹកដីអង្គរ ទទួលបានភ្ញៀវទេសចរជាង៨ម៉ឺននាក់

ព្រឹត្តិការណ៍សមរាត្រី (Equinox) រយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ៨០,២០០នាក់ ទៅទស្សនាកម្សាន្ដនៅទឹកដីអង្គរ នៃខេត្តសៀមរាប។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
Read More

ពលរដ្ឋទីទ័លក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនមានពិការភាព និងជនរងគ្រោះដោយសារគ្រោះធម្មជាតិ ១៦០គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ទទួលអំណោយពីរដ្ឋាភិបាល

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូន ដល់ប្រជាពលរដ្ឋទីទ័លក្រចំនួន ១៦០គ្រួសារ ដែលជាចាស់ជរា ស្រ្តីមេម៉ាយ ជនមានពិការភាព
Read More

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់អគារសិក្សាថ្មី២ខ្នង នៅវិទ្យាល័យ នេត យ៉ង់ ក្រុងបាត់ដំបង

សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលី បើកសាងសង់អគារសិក្សាថ្មី ២ខ្នង កម្ពស់៤ជាន់ មាន៣៦បន្ទប់ នៅក្នុងបរិវេណ វិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងភូមិព្រែកព្រះស្តេច
Read More

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីក្រុងពិលីបួងសួងសុំសេចក្តីសុខ ត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន

  រដ្ឋបាលខេត្តប៉ៃលិន នឹងបើកព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មី ដើម្បីបង្កឱកាស និងផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលកំពុងស្នាក់នៅ ក្នុងខេត្ត និងក្រៅខេត្ត បានមកចូលរួមកម្សាន្ត សប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ។
Read More

លោកជំទាវបណ្ឌិត ជា សិរី លើកឡើងថា អត្រាដាក់ប្រាក់សន្សំ និងកម្ចីជាប្រាក់រៀលពីធនាគារនៅកម្ពុជា មានកម្រិតទាប បើធៀបនឹងប្រាក់ដុល្លារ

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អះអាងថាការដាក់ប្រាក់រៀលសន្សំក្នុងធនាគាររបស់ប្រជាជនកម្ពុជា មានតែចំនួន១១ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺជាប្រាក់ដុល្លារអាមេរិក ទាំងអស់។ ការបញ្ជាក់តបស់ទេសាភិបាលធនាគារជាតិខាងលើ បានធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងខេអេចឃ្យូអរ ក្នុងឱកាសអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ
Read More

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្ថយនីតិវិធីសេវាដែលស្មុគស្មាញនិងលំបាកចេញ ដើម្បីពន្លឿនសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមុខងារសាធារណៈ, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យមានការបន្ថយនីតិវិធីសេវា ដែលនាំឱ្យស្មុគស្មាញក្នុងការពន្លឿនសេវា និងគួរងាកមកប្រើប្រាស់តាមឌីជីថលឱ្យបានច្រើនជាងមុន។ សម្តេចនាយករដ្ឋមន្ត្រី បានបន្តថាសេវារបស់រដ្ឋមានជាង ៣ពាន់សេវា ដែលពេលខ្លះតម្រូវការឯកសារមានការជាន់គ្នា ដូចជាសេវាខ្លះតម្រូវឱ្យមានអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ
Read More

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បដិសេធសំណើរបស់ក្រសួងមួយចំនួន ស្នើដំឡើងសាលាបណ្តុះបណ្តាលរបស់ក្រសួងទៅជាគ្រឹះស្ថានសាធារណៈ ដើម្បីបើកបង្រៀនយកថ្លៃសិក្សា

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបដិសេធចំពោះសំណើររបស់ក្រសួងចំនួន ដែលបានស្នើសុំសម្តេចស្នើដំឡើងសាលាបណ្តុះបណ្តាល​របស់ក្រសួង​ទៅជាគ្រឹះស្ថានសាធារណៈបង្រៀនយកថ្លៃ ដើម្បីទាញយកចំនូលចូលរដ្ឋ ដោយសម្តេចបញ្ជាក់ថា មិនមានការចាំបាច់នោះទេក្នុងការបើកដូចនេះ តែត្រូវងាកមកខំប្រឹងបណ្តុះបណ្តាលមន្ត្រី​របស់ខ្លួនឱ្យមាន​ជំនាញច្បាស់លាស់វិញទើបល្អ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែមីនា
Read More

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥
Read More

រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងក្រុមការងារបានអញ្ជើញពិនិត្យមើលការរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត ដើម្បីបង្កបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។
Read More

លោក នេត្រ ភក្ត្រា៖ ការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ជារឿងដ៏ចាំបាច់ដើម្បីធានាការផលិត និងផ្សព្វផ្សាយព័ត៌មានពិត មានគុណភាព និងមានសុវត្ថិភាពជូនពលរដ្ឋ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការពង្រឹងសមត្ថភាព និងក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន បានរួមចំណែកធានាលំហព័ត៌មានសម្បូរបែប ប្រកបដោយគុណភាព និងសុវត្ថិភាព ព្រមទាំងចូលរួមបន្តលើកកម្ពស់សេរីភាពខាងសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។ និន្នាការបច្ចុប្បន្ននេះ អ្នកសារព័ត៌មានទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប
Read More