កម្ពុជា-អាម៉េរិក ជំរុញកិច្ចសហការលើការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន និងការបោកប្រាស់តាមអ៊ីនធើណែត
កម្ពុជា-អាម៉េរិក បានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការជំរុញកិច្ចសហការលើវិស័យអាទិភាព ជាពិសេសក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការជួញដូរគ្រឿងញៀន និងការបោកប្រាស់ តាមអ៊ីនធើណែត កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងភេរវកម្ម និងការបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខតាមប្រព័ន្ធអ៊ីនធើណែត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ
Read More