នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ព ជាពិសេសបណ្តាកងអង្គភាពដែលឈរជើងនៅតាមបណ្តាព្រំដែន

នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ព ជាពិសេសបណ្តាកងអង្គភាពដែលឈរជើងនៅតាមបណ្តាព្រំដែន

នៅក្នុងឱកាសធ្វើសេចក្តីថ្លែងការណ៍រួមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ នៅព្រឹកថ្ងៃទ២៣ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ព ជាពិសេសបណ្តាកងអង្គភាពដែលឈរជើងនៅតាមបណ្តាព្រំដែនប្រទេសទាំងពីរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ចំពោះវិស័យសន្តិសុខ កម្ពុជា និងថៃ បានឯកភាពគ្នា នៅក្នុងការបន្តសហការបន្ថែមដែលមានស្រាប់ នៅក្នុងនោះរួមមាន ការចែករំលែកព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការជួញដូរមនុស្ស និងការរត់ពន្ធទំនិញខុសច្បាប់។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «កម្ពុជា សូមគូសបញ្ជាក់ពីសារៈសំខាន់នៃការកសាងព្រំដែនមួយ ប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព យើងបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជាពិសេសក្នុងចំណោមបណ្តាអង្គភាព ដែលឈរជើងនៅតាមបណ្តាព្រំដែន»

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្តេច និងលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ បានឯកភាពបន្តធ្វើការរួមគ្នា ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ឱ្យឈានទៅដល់កម្រិតកាន់តែខ្ពស់ន្ថែមទៀត ដើម្បីនាំមកនូវកំណើន សុខុមាលភាព វិបុលភាពរួម សម្រាប់ប្រជាជាតិ និងប្រជាជនទាំងពីរ កម្ពុជា-ថៃ។

ក្នុងឱកាសនោះដែរ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា បានបញ្ជាក់ថា រាជរដ្ឋាភិបាលថៃ បានឯកភាព ដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការវិស័យយោធារវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ នៅគ្រប់កម្រិតដើម្បីរក្សាសន្តិភាព ស្ថិរភាព នៅតាមបន្ទាត់ព្រំដែនរួមរវាងកម្ពុជា និងថៃ។

លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា ក៏បានថ្លែងអំណរគុណ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះភាពជាដៃគូដ៏រឹងមាំរវាងកងកម្លាំងនគរបាល ការប្រឆាំងនឹងអំណើឆបោកតាមប្រព័ន្ធអនឡាញ ហើយនឹងបន្តសហការដើម្បីលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មនេះឱ្យអស់ពីតំបន់ព្រំដែនកម្ពុជា-ថៃ៕ដោយ ÷ Met Kim Au

Related post

រដ្ឋសភាកម្ពុជា និងសភាអារ៉ាប៊ីសាអូឌីត បន្តពង្រឹងទំនាក់ទំនងដើម្បីស្វែងរកផលប្រយោជន៍ កាន់តែច្រើនជូនប្រជាពលរដ្ឋទាំងពីរប្រទេស

រដ្ឋសភាកម្ពុជា និងសភាអារ៉ាប៊ីសាអូឌីត បន្តពង្រឹងទំនាក់ទំនងដើម្បីស្វែងរកផលប្រយោជន៍ កាន់តែច្រើនជូនប្រជាពលរដ្ឋទាំងពីរប្រទេស

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah bin Mohammed bin Ibrahim AI-Sheikh)…
សម្តេចតេជោ ហ៊ុន​ សែន អនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត ចូលជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន​ សែន អនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al…

នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh…
សហគមន៍​ខ្មែរ​នៅ​ឯនាយសមុទ្រគាំទ្រគណបក្សកាន់អំណាចនៅកម្ពុជា​

សហគមន៍​ខ្មែរ​នៅ​ឯនាយសមុទ្រគាំទ្រគណបក្សកាន់អំណាចនៅកម្ពុជា​

នៅថ្ងៃទី​ ២៨​ ខែមិថុនា​ ឆ្នាំ​២០២៥​ នេះ​ ទន្ទឹម​នឹង​នៅកម្ពុជា​ គណបក្ស​ប្រជាជន​កម្ពុជា​ កំពុង​តែ​ប្រារព្ធ​ពិធី​ ខួបកំណើត​ទី៧៤ឆ្នាំ​ របស់​គណបក្ស​ សហគមន៍​ខ្មែរ​ឯនាយសមុទ្រ​ នៅរដ្ឋ​ Arizona សហរដ្ឋអាមេរិក​ ក៏បានរៀបចំពិធីដំណាលគ្នានេះផងដែរ​ ។ បេីតាមការឲ្យដឹងរបស់​ លោក​ ប៉ុល​ ស៊ីណាត​ ប្រធាន​សាខាបក្ស​ប្រជាជន​កម្ពុជា​…