រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវឱ្យកាត់បន្ថយពិសាភេសជ្ជៈផ្អែម ឬប៉ូវកម្លាំង ដែលបង្កហានិភ័យផ្សេងៗដល់អាយុជីវិត

រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវឱ្យកាត់បន្ថយពិសាភេសជ្ជៈផ្អែម ឬប៉ូវកម្លាំង ដែលបង្កហានិភ័យផ្សេងៗដល់អាយុជីវិត

ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទាំងកុមារ រហូតដល់វ័យចំណាស់​ អំពីការទទួលទាននូវភេសជ្ជៈផ្អែមប៉ូវកម្លាំង សូមមេត្ដាកាត់បន្ថយ និងឈានទៅដល់ការឈប់បរិភោគ ព្រោះក្នុងរយៈពេលមិនចំពោះមុខ តែក៏មិនយូរប៉ុន្មាននឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព។ កាលណាប៉ះពាល់ដល់សុខភាព ដល់រាងកាយទាំងមូល នោះជំងឺទឹកនោមផ្អែមប្រភេទទី២ នឹងកើតមានឡើង។

ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងបន្ដថា «កាលណាមានជំងឺទឹកនោមផ្អែម គឺមានជំងឺផ្សេងៗទៀតជាច្រើនមកជាមួយ នោះគឺ៖ ជំងឺលើសឈាម ជំងឺស្ទះសរសៃឈាមបេះដូង ដែលអាចឱ្យមានគ្រោះថ្នាក់ ដល់អាយុក្នុងពេលបន្ទាន់ និងស្ទះសរសៃឈាមខួរក្បាល ដែលអាចឱ្យស្លាប់មួយចំហៀងខ្លួន ពិការភាព និងមានហានិភ័យផ្សេងៗទៀត ពាក់ព័ន្ធនឹងផលវិបាកនេះ។ ដូច្នេះសូមមេត្ដាកាត់បន្ថយ និងជៀសវាងពិសាភេសជ្ជៈផ្អែម ប៉ូវកម្លាំង ដែលរំខានដល់សុខភាពយើង»

ថ្លែងក្នុងសន្និសីទសារព័ត៌ នៅថ្ងៃបើកសន្និបាតសុខាភិបាលលើកទី៤៣ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានគូសរម្លឹកពីការកាត់បន្ថយនូវការបរិភោគគ្រឿងស្រវឹងផងដែរ ព្រោះគ្រឿងស្រវឹង អាចបណ្ដាលឱ្យលើសជាតិខ្លាញ់នៅក្នុងខ្លួន អាចធ្វើឱ្យស្ទះសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល​ ដូចនឹងការបរិភោគភេសជ្ជៈផ្អែមដែរ។ ដូចនេះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី សូមឱ្យប្រជាពលរដ្ឋ ត្រូវថែទាំសុខភាពជារៀងរាល់ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃនេះតទៅ។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ដ្រីសុខាភិបាល ក៏បានលើកឡើងពីការបរិភោគចំណីអាហារ ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវស្វែងយល់ពីចំណីអាហារ ដែលមិនសូវមានភាពជាតិផ្អែម ខ្លាញ់ និងជាតិប្រៃ ដូច្នេះតិចអំបិល តិចខ្លាញ់ តិចស្ករ ធ្វើឱ្យយើងមានសុខភាពល្អ។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានស្នើលើកទឹកចិត្ដដល់ប្រជាពលរដ្ឋទាំងអស់ សូមធ្វើលំហាត់ប្រាណ ឱ្យបានគ្រប់ៗគ្នា មិនថាវ័យកុមារ ឬវ័យចាស់នោះទេ ដើម្បីទទួលបានសុខភាពទាំងអស់គ្នា, សុខភាពល្អ គឺផ្ដើមចេញពីខ្លួនយើងទាំងអស់គ្នា៕

អត្ថបទ​ដោយ៖ Nou Seyha

Related post

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ ៥១ ថ្ងៃទៀតដោយ ៖…
អនុព័ន្ឋយោធាចំនួន​ ០៩​ ប្រទេស​ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ជនភាសសឹក​ ក្រោយមានបទឈប់បាញ់រវាង​ កម្ពុជា​-ថៃ

អនុព័ន្ឋយោធាចំនួន​ ០៩​ ប្រទេស​ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ជនភាសសឹក​ ក្រោយមានបទឈប់បាញ់រវាង​ កម្ពុជា​-ថៃ

នៅថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលមាននិវេសនដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា បានចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងទីតាំងស្នាក់នៅរបស់ជនភៀសសឹក ក្រោយកម្ពុជាចូលរួមអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ ដោយមានវត្តមានមកពីប្រទេសចំនួន០៩ និង១៤រូបបានចូលរួម ក្នុងនោះរួមមាន ប្រទេស អូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង…
ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ…