ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា៖ គិតត្រឹមឆ្នាំ២០២៣ ក្រសួងបានស្ថាបនា និងសាងសង់ផ្លូវជាតិកម្រិត១ ចំនួន ៩ខ្សែ ផ្លូវជាតិកម្រិត២ ចំនួន ៧២ខ្សែ និងផ្លូវខេត្តចំនួន ៧៦៩ខ្សែ

ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា៖ គិតត្រឹមឆ្នាំ២០២៣ ក្រសួងបានស្ថាបនា និងសាងសង់ផ្លូវជាតិកម្រិត១ ចំនួន ៩ខ្សែ ផ្លូវជាតិកម្រិត២ ចំនួន ៧២ខ្សែ និងផ្លូវខេត្តចំនួន ៧៦៩ខ្សែ

(ភ្នំពេញ)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២៣កន្លងទៅនេះ, ក្រសួងបានស្ថាបនា និងសាងសង់ផ្លូវជាតិកម្រិត១ ចំនួន៩ខ្សែ មានប្រវែងសរុប ២ ២៥៤គីឡូម៉ែត្រ, ផ្លូវជាតិកម្រិត២ ចំនួន ៧២ខ្សែ មានប្រវែងសរុប ៥ ១៣៥,៨៨គីឡូម៉ែត្រ និងផ្លូវខេត្តចំនួន ៧៦៩ខ្សែ មានប្រវែងសរុប ១២ ៦២៦គីឡូម៉ែត្រ ដោយបានក្រាលកៅស៊ូ និងបេតុង ប្រវែង ៥ ១០០ គីឡូម៉ែត្រ ស្មើនឹង ៤០,៣៩% នៃប្រវែងផ្លូវសរុប។

ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាឱកាសបានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួង ដើម្បី «ពង្រឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់-បទដ្ឋានគតិយុត្ត ការផ្តល់សេវា និងការប្រើប្រាស់បច្ចេកវិទ្យានិងឌីជីថល នៅទីស្តីការក្រសួង ដោយមានការចូលរួមពីលោក លោកស្រី និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងដូចនេះថា «ជារួមខ្ញុំសូមគូសបញ្ជាក់បន្ថែមថាគិតត្រឹមឆ្នាំ ២០២៣កន្លងទៅនេះ, ក្រសួងបានស្ថាបនា និងសាងសង់ផ្លូវជាតិកម្រិត១ ចំនួន៩ខ្សែ មានប្រវែងសរុប ២ ២៥៤គីឡូម៉ែត្រ ដោយបានក្រាលកៅស៊ូ និងបេតុងសម្រេចបាន១០០%, ផ្លូវជាតិកម្រិត២ ចំនួន៧២ខ្សែ មានប្រវែងសរុប ៥ ១៣៥,៨៨គីឡូម៉ែត្រ ដោយបានក្រាលកៅស៊ូ និងបេតុងប្រវែង ៣ ៩៣១គីឡូម៉ែត្រ ស្មើនឹង ៧៦,៥៤% នៃប្រវែងផ្លូវសរុប, ផ្លូវខេត្ត ចំនួន ៧៦៩ខ្សែ មានប្រវែងសរុប ១២ ៦២៦គីឡូម៉ែត្រ ដោយបានក្រាលកៅស៊ូ និងបេតុង ប្រវែង៥ ១០០គីឡូម៉ែត្រ ស្មើនឹង ៤០,៣៩% នៃប្រវែងផ្លូវសរុប។ សរុបមក, ផ្លូវជាតិ និងផ្លូវខេត្តមាន៨៥០ខ្សែ មានប្រវែង ២០ ០១៦គីឡូម៉ែត្រ ហើយបានក្រាលកៅស៊ូ និងបេតុងប្រវែង ១១ ២៨៥គីឡូម៉ែត្រ ស្មើនឹង ៥៦,៣៨% នៃប្រវែង ផ្លូវសរុបទាំងអស់»

ឯកឧត្តម ប៉េង ពោធិ៍នា បានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២៣ ក្រសួងបានបញ្ចប់ជាស្ថាពរ៖ ទី១៖ គម្រោងផ្លូវ-ស្ពាន ដែលប្រើប្រាស់ថវិកាជាតិសម្រាប់ជួសជុលខួប និងសាងសង់ថ្មីផ្លូវ-ស្ពាន មានប្រវែងសរុបចំនួន ៦១៤,៦០គីឡូម៉ែត្រ និងបានថែទាំជាប្រចាំផ្លូវ-ស្ពាន រួមមាន៖ ផ្លូវជាតិ ផ្លូវខេត្ត និងស្ពានធំៗ មានប្រវែងសរុបចំនួន ១១ ៧៧៤,២៣គីឡូម៉ែត្រ, និងទី២៖ គម្រោងផ្លូវ-ស្ពាន ប្រើប្រាស់ថវិកាដៃគូអភិវឌ្ឍន៍សម្រាប់សាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ប្រវែង ៤៧,៦១គីឡូម៉ែត្រ និងផ្លូវខ្នែងប្រវែង ៥,៣៧គីឡូម៉ែត្រ, ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) ប្រវែង១៣៥,២៥គីឡូម៉ែត្រ, និងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ប្រវែង៧២,១៧គីឡូម៉ែត្រ។

ជាមួយគ្នានេះដែរ, ក្រសួងបាននិងកំពុងដំណើរការសាងសង់គម្រោងផ្លូវ-ស្ពាន ដោយប្រើប្រាស់ថវិកាដៃគូអភិវឌ្ឍន៍រួមមាន៖

* គម្រោងប្រើប្រាស់ថវិកាប្រទេសចិន៖ ទី១៖ ផ្លូវថ្នល់មានចំនួន ៧ខ្សែផ្លូវ ប្រវែងសរុប ៥៧៨,២៩គីឡូម៉ែត្រ រួមមាន៖ កំណាត់ផ្លូវជាតិលេខ ៧ (ស្ពន់-ស្ពានគីហ្សូណា ប្រវែង ៤៥,៤៨គីឡូម៉ែត្រ, ផ្លូវជាតិលេខ១០ ប្រវែង ១៩៨,៥១គីឡូម៉ែត្រ, ផ្លូវជាតិលេខ៣១ ប្រវែង ៥៣,៣៩គីឡូម៉ែត្រ, ផ្លូវជាតិលេខ៣៣ ប្រវែង ៥២,៥៧គីឡូម៉ែត្រ, ផ្លូវជាតិលេខ ៤១ ប្រវែង ៩៥,២៩គីឡូម៉ែត្រ, ផ្លូវជាតិលេខ៧១C ប្រវែង ១០១,៣៦គីឡូម៉ែត្រ និងផ្លូវតភ្ជាប់ទៅក្រុងក្រចេះ ប្រវែង ៣១,៦៩គីឡូម៉ែត្រ។ ទី២៖ ស្ពាន មានចំនួន ២ស្ពាន ប្រវែងសរុប ២ ៦០៦,៧០ម៉ែត្រ រួមមាន៖ ស្ពានមេគង្គក្រចេះ ប្រវែង ១ ៧៦១ម៉ែត្រ និងស្ពានចាក់អង្រែក្រោម-ព្រែកប្រា ប្រវែង ៨៤៥,៧០ម៉ែត្រ។

* គម្រោងប្រើប្រាស់ថវិកាប្រទេសជប៉ុន៖ មាន ១ខ្សែផ្លូវ ប្រវែង ៣៥,១៤គីឡូម៉ែត្រ គឺកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្ដាល (សិរីសោភ័ណ-ប៉ោយប៉ែត)។

* គម្រោងប្រើប្រាស់ថវិកាប្រទេសកូរ៉េខាងត្បូង៖ មាន ១ខ្សែផ្លូវ គឺផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ

* គម្រោងប្រើប្រាស់ថវិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៖ មាន ២ខ្សែផ្លូវ ប្រវែងសរុប ៤៣,២០គីឡូម៉ែត្រ រួមមាន៖ ផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨៣គីឡូម៉ែត្រ និងផ្លូវខេត្តលេខ៣១២ ប្រវែង ២៣,៣៧គីឡូម៉ែត្រ។

* គម្រោងប្រើប្រាស់ថវិកាធនាគារពិភពលោក (WB)៖ មាន ៥ខ្សែផ្លូវ ប្រវែងសរុប ៣២៥,៧៥គីឡូម៉ែត្រ រួមមាន ផ្លូវជាតិលេខ៤ ប្រវែង ១៩៦,១០គីឡូម៉ែត្រ, កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៣១.២៥គីឡូម៉ែត្រ, ផ្លូវជាតិលេខ ៧៣ ប្រវែង ៤៩,៨១គីឡូម៉ែត្រ, ផ្លូវខេត្តលេខ៣៧៧ និង ៣៧៧A ប្រវែង ៤៨,៥៩គីឡូម៉ែត្រ៕

Related post

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ ៥១ ថ្ងៃទៀតដោយ ៖…
អនុព័ន្ឋយោធាចំនួន​ ០៩​ ប្រទេស​ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ជនភាសសឹក​ ក្រោយមានបទឈប់បាញ់រវាង​ កម្ពុជា​-ថៃ

អនុព័ន្ឋយោធាចំនួន​ ០៩​ ប្រទេស​ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ជនភាសសឹក​ ក្រោយមានបទឈប់បាញ់រវាង​ កម្ពុជា​-ថៃ

នៅថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលមាននិវេសនដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា បានចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងទីតាំងស្នាក់នៅរបស់ជនភៀសសឹក ក្រោយកម្ពុជាចូលរួមអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ ដោយមានវត្តមានមកពីប្រទេសចំនួន០៩ និង១៤រូបបានចូលរួម ក្នុងនោះរួមមាន ប្រទេស អូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង…
ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ…