ជំទាវ​ទី១ របស់​កម្ពុជា ចែករំលែកចំណេះដឹង បទពិសោធជីវិត និងការងារ

ជំទាវ​ទី១ របស់​កម្ពុជា ចែករំលែកចំណេះដឹង បទពិសោធជីវិត និងការងារ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែករំលែកចំណេះដឹង បទពិសោធជីវិត និងការងារ ដែលលោកជំទាវជួបប្រទះ ដើម្បីជាត្រីវិស័យចង្អុលទិសក្នុងការរៀបចំគោលដៅជីវិត ក្នុងកម្មវិធី «បងស្រី និងប្អូនស្រី»

នាព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» ដោយបានចែករំលែកចំណេះដឹង បទពិសោធល្អៗ អំពីការសិក្សាតាំងពីថ្នាក់បឋមដល់ថ្នាក់បណ្ឌិត ជូនប្អូនៗយុវតី សិស្ស-និស្សិត សមាជិក សមាជិកា និងភ្ញៀវកិត្តិយសសរុបចំនួនប្រមាណ ៦៥០ នាក់ នៅសាលប្រជុំបាត់ដំបងសុីធីហល ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកជំទាវបណ្ឌិត បានចែករំលែកចំណេះដឹង បទពិសោធជីវិត និងការងារ ដែលលោកជំទាវបានជួបប្រទះកន្លងមក ដើម្បីជាត្រីវិស័យចង្អុលទិសក្នុងការរៀបចំគោលដៅជីវិត ។ លើសពីនេះ បទពិសោធ និងចំណេះដឹងទាំងនោះ បានបង្ហាញអំពីថាមពល និងការចាប់ផ្តើមដ៏ល្អ តាមរយៈការបណ្តុះគំនិតវិជ្ជមាន ប្រកបដោយពុទ្ធិ និងភាពម្ចាស់ការខ្លួនឯង ដើម្បីយកទៅអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ រួមទាំងការសិក្សា និងការប្រកបការងារផ្សេងៗ ។

អង្គពិធីទាំងមូលបានសម្តែងនូវក្ដីរីករាយចំពោះឱកាសទទួលបានប្រសាសន៍ដ៏មានសារៈសំខាន់របស់ លោកជំទាវបណ្ឌិត ជាទុនគន្លឹះសម្រាប់យកទៅអនុវត្តក្នុងការកសាងជីវិតឱ្យកាន់តែប្រសើរឡើង ។ មួយវិញទៀត នឹងកាន់តែជំរុញទឹកចិត្តឱ្យចូលរួមការងារស្ម័គ្រចិត្តក្នុងសកម្មភាពសង្គម កាន់តែខ្លាំងក្លាបន្ថែមទៀត ៕


#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា​ #peaceofcambodia

Related post

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ ៥១ ថ្ងៃទៀតដោយ ៖…
អនុព័ន្ឋយោធាចំនួន​ ០៩​ ប្រទេស​ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ជនភាសសឹក​ ក្រោយមានបទឈប់បាញ់រវាង​ កម្ពុជា​-ថៃ

អនុព័ន្ឋយោធាចំនួន​ ០៩​ ប្រទេស​ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ជនភាសសឹក​ ក្រោយមានបទឈប់បាញ់រវាង​ កម្ពុជា​-ថៃ

នៅថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលមាននិវេសនដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា បានចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងទីតាំងស្នាក់នៅរបស់ជនភៀសសឹក ក្រោយកម្ពុជាចូលរួមអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ ដោយមានវត្តមានមកពីប្រទេសចំនួន០៩ និង១៤រូបបានចូលរួម ក្នុងនោះរួមមាន ប្រទេស អូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង…
ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ…