រាជរដ្ឋាភិបាលសម្តេចធិបតី ប្រើរយៈពេលយ៉ាងខ្លី សាងប្រជាប្រិយភាពយ៉ាងខ្ពស់

រាជរដ្ឋាភិបាលសម្តេចធិបតី ប្រើរយៈពេលយ៉ាងខ្លី សាងប្រជាប្រិយភាពយ៉ាងខ្ពស់

រាជរដ្ឋាភិបាលសម្តេចធិបតី ប្រើរយៈពេលយ៉ាងខ្លី សាងប្រជាប្រិយភាពយ៉ាងខ្ពស់!
………

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី0២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្តប្រកបដោយមោទនភាពចំពោះភាពសកម្មនិងសមិទ្ធផលរបស់រាជរដ្ឋាភិបាលបន្តវេនដែលមានអាយុទើបតែបានជាង៥ខែ។ ការវាយតម្លៃរបស់សម្តេចធិបតីមិនខុសអ្វីពីចាស់ទុំក្នុងបក្សនិងប្រជាពលរដ្ឋទូទៅនោះឡើយ​ ពោលគឺរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ពិតជាបញ្ចេញស្នាដៃល្អហួសពីការរំពឹងទុក។

អាយុតិចតែធ្វើការច្រើន វ័យក្មេងតែសមត្ថភាពចាស់ទុំ ពេលវេលាខ្លី តែដើរបានឆ្ងាយ …ទាំងនេះគឺជាលក្ខណសម្បត្តិពិសេសនិងលេចធ្លោនៃរាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ លក្ខណសម្បត្តិពិសេសនេះបានស្តែងឡើងតាមរយៈអាយុកាលរបស់រាជរដ្ឋាភិបាលថ្មី និងវ័យរបស់ថ្នាក់ដឹកនាំធៀបនិងសកម្មភាពការងារ​និងលទ្ធផលដែលទទួលបាន។

ជាការពិត ក្តីបារម្ភធំបំផុតរបស់កម្ពុជាក្នុងដំណាក់កាលផ្ទេរអំណាចឱ្យអ្នកបន្តវេនគឺ ខ្លាចក្រែងអ្នកដឹកនាំស្រករក្រោយមិនអាចរក្សាបានសមិទ្ធផលដែលសាងឡើងដោយរៀមច្បងជំនាន់មុន​ ខ្លាចក្រែងអ្នកបន្តវេនមិនអាចបោះជំហានទៅមុខដោយខ្លួនឯងបាន និងខ្លាចក្រែងអ្នកជំនាន់ថ្មីដើរខុសគន្លងដែលបានត្រួយត្រាយដោយអ្នកជំនាន់មុន។

ប៉ុន្តែ ក្តីបារម្ភនេះបានរសាត់បាត់ទៅវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសមត្ថភាពនិងភាពជាអ្នកដឹកនាំដ៏គួរឱ្យជឿជាក់តាំងពីនាទីដំបូងនៃការចូលកាន់តំណែង។

សុខសន្តិភាព ស្ថិរភាពនយោបាយ និងនិរន្តរភាពសង្គម ដែលជាសេចក្តីត្រូវការសំខាន់ជាងគេបង្អស់របស់កម្ពុជាត្រូវបានថែរក្សាយ៉ាងល្អបំផុត។ បន្ថែមពីលើនេះ ការដាក់ចេញយុទ្ធសាស្ត្រដឹកនាំល្អ និងមានប្រតិបត្តិករសកម្ម បានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជារៀមច្បងក្នុងជួរគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានវាយតម្លៃដោយមោទនភាពថា ក្រុមអ្នកបន្តវេនថ្មីពិតជាធ្វើបានល្អហួសពីការរំពឹងទុក ទាំងកិច្ចការក្នុងប្រទេសនិងការងារការទូត។

ទោះបីជាការបន្តវេនបានធ្វើឡើងក្នុងបរិបទដែលពិភពលោកមានភាពមិនច្បាស់លាស់ ប៉ុន្តែ ត្រឹមតែជាង៥ខែដំបូងប៉ុណ្ណោះ រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧នៃរដ្ឋសភា ទទួលបានប្រជាប្រិយភាពយ៉ាងខ្ពស់ ហួសពីការស្មាន ធៀបនិងរយៈពេលចេញដំណើរ។ នេះគឺជាភាពស័ក្តិសមនៃអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា និងជាក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ៕
——————

ប្រភព​៖ https://t.me/TheAKP

Related post

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ ៥១ ថ្ងៃទៀតដោយ ៖…
អនុព័ន្ឋយោធាចំនួន​ ០៩​ ប្រទេស​ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ជនភាសសឹក​ ក្រោយមានបទឈប់បាញ់រវាង​ កម្ពុជា​-ថៃ

អនុព័ន្ឋយោធាចំនួន​ ០៩​ ប្រទេស​ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ជនភាសសឹក​ ក្រោយមានបទឈប់បាញ់រវាង​ កម្ពុជា​-ថៃ

នៅថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលមាននិវេសនដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា បានចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងទីតាំងស្នាក់នៅរបស់ជនភៀសសឹក ក្រោយកម្ពុជាចូលរួមអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ ដោយមានវត្តមានមកពីប្រទេសចំនួន០៩ និង១៤រូបបានចូលរួម ក្នុងនោះរួមមាន ប្រទេស អូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង…
ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ…