ចង្ក្រានប្រមឹកទំពាំងស្រវឹង

ចង្ក្រានប្រមឹកទំពាំងស្រវឹង

#ចង្ក្រានប្រមឹកទំពាំងស្រវឹង
=========
ជារឿយៗ​ ខ្ញុំឃេីញជនរួមជាតិយេីងមួយចំនួន​ រអ៊ូរទាំ​ សម្តែងការមិនពេញចិត្តចំពោះបញ្ហាគ្រឿងស្រវឹង​ ដែលហាក់បីដូចជាមានការប្រេីប្រាស់យ៉ាងទូលំទូលាយដោយគ្មានការរាំងស្ទះ​ ។

កាលពីមុន​ អ្នកដែលទទួលទានគ្រឿងស្រវឹងភាគច្រេីនសុទ្ឋតែជាបុរស​ ។ តែក្នុងពេលបច្ចុប្បន្ននេះ​ ការប្រេីប្រាស់បានសាយភាយទៅដល់មនុស្សស្រីផងដែរ​ ។ មិនត្រឹមតែ​ប៉ុណ្ណោះ​ទៀតសោត​ ក្មេង​ប្រុស​ស្រី​ដែលមិនទាន់គ្រប់អាយុ​ ដែលជាទំពាំងស្នងឫស្សីក៏ចេះប្រេីប្រាស់យ៉ាងគគ្រឹកគគ្រេង​ ។

មកដល់ត្រង់ចំនុចនេះ​ យេីងអាចដាក់ជាសំនួរថា៖​ តេីគ្រឿងស្រវឹងពឹតជាអាក្រក់ណាស់ឬ​ ? ពិតជាបង្ករឲ្យសង្គមជាតិរបស់យេីងហិនហោចខ្លោចផ្សាមែនទេ​ ? តេីជាកំហុសគ្រឿងស្រវឹង​ ឬក៏​កំហុស​អ្នកប្រេីប្រាស់គ្រឿងស្រវឹង​ ?

ក្នុង​នាមជាស្មេរលេីអត្ថបទនេះ​ ខ្ញុំសុំមិនធ្វេីការឆ្លេីយចំពោះសំនួរនេះទេ​ សូមទុកភារៈនេះ​ ជូនមិត្តអ្នកអានឆ្លេីយខ្លួនឯងទៅចុះ​ ។

នឹកឃេីញពាក្យខ្មែរមួយឃ្លាពោលថា៖​ សុខចិត្ត​ស្លាប់​បា​ កុំឲ្យស្លាប់មេ​ សុខចិត្ត​លិចទូកកណ្តាលទន្លេ​ កុំឲ្យភ្លេីងឆេះផ្ទះ​ ។ ត្រង់ឃ្លានេះ​ បុរាណាចារ្យរបស់យេីង​ ពិតជា​ឲ្យតម្លៃណាស់ចំពោះនារីភេទ​ ទោះបីជា​ការរកស៊ីទទួលទាន​ ធ្វេីស្រែចំការពឹងទាំងស្រុងលេីកម្លាំងបុរសក៏ដោយចុះ​ ។ ការពោលបែបនេះ​ ប្រហែលជា​ឥទ្ធិពល​នៃគំនិត​ មាតាធិបតេយ្យក៏អាចថាបាន​ ។ ព្រោះ​ថានារីភេទក្នុងសង្គមខ្មែរ​ ជាពិសេសនោះគឺ​នារីដែលជាភរិយា​ ខ្មែរ​យេីងចាត់ទុកប្រៀបបាននឹងស្រូវជង្រុក​ ។ នារី​ជាអ្នកទុកដាក់ទ្រព្យសម្បត្តិ​ ចាត់ចែង​កិច្ចការក្នុងផ្ទះសម្បែង​ និងមេីលថែកូនចៅ….​។ ល។ ចុះបេីនារីរវល់សប្បាយជាមួយតែទឹកប្តូរនិស្ស័យទៅហេីយនោះ​ តេីភារៈខាងលេីទុកឲ្យអ្នកណាចាត់ចែងជំនួស​ ? ត្រង់ចំនុចនេះ​ ស្មេរមិនសំដៅទៅលេីការទទួលទាន​ ម្តងម្កាល​បន្តិច​បន្តួច​ ក្នុងកម្មពិធីជួបជុំផ្សេងៗនោះទេ​…..។

ប្រទេស​មួយដែលមានទីតាំងនៅខាងលេីដងទន្លេរួមរបស់យេីងគឺ​ ទន្លេ​ឡានឆាង​ ដែលធ្លាប់មានប្រវត្តិយកឈ្នះនគរយេីងក្នុងល្បែងប្រជល់ដំរី​ កំពុង​តែ​មានវិប្បត្តិក្នុងរឿង#ចង្ក្រានប្រមឹក ។ ស្មេរធ្លាប់បានទៅលេងរដ្ឋធានីនៃប្រទេសនោះកាលពីប៉ុន្មានឆ្នាំមុន​ ។ ហេីយបានឮបុរសៗក្នុងប្រទេសនោះនិយាយប្រាប់ក្នុងន័យ​ កំប្លុកកំប្លែង​ថា​ ៖​ នៅស្រុកគាត់​បេីកម្មពិធី​ មង្គល​ការ​ ឡេីងផ្ទះ​ ឬក៏​ខួបកំណើត​ គឺភាគច្រេីនគេឲ្យប្រពន្ឋទៅ​ តែបេីបុណ្យសពវិញ​ ទុកឲ្យប្តីជាអ្នកទៅ​ ។
ខ្ញុំ​ឮពាក្យនេះហេីយ​ ខ្ញុំ​សេីចមែនទែន​ ពិតជា​កំប្លែង​ណាស់​ ។ ជាងនេះទៅទៀតនោះ​ ខាងនារីៗ​ គាត់ក៏មានពាក្យលេបខាយមួយបែបរបស់គាត់ដែរ​ ។ ថ្ងៃមួយនោះ​ ខ្ញុំ​បានទៅចូលរួមកម្មពិធីជាមួយមិត្តភ័ក្តិក្នុងប្រទេសនោះ​ ខ្ញុំឃេីញនារីៗមានការប៉ិនប្រសព្វខាងទទួលទានគ្រឿងស្រវឹងណាស់​ ។ មិនត្រឹមតែ​ប៉ុណ្ណោះ​ ពេលគាត់គាស់គម្របដបស្រាបៀរ​ បេីគ្មានប្រដាប់គាស់ទេ​ មិត្ត​នារីទាំងនោះ​ អាចយកចង្កិះ​ ឬក៏​ស្លាបព្រាមកគាស់យ៉ាងស្រួល​ ។ អ្វី​ដែលធ្វេីឲ្យខ្ញុំភ្ញាក់ផ្អេីលនោះគឺ​ ពួកគាត់ថែមទាំងអាចយកសក់ក្បាលរបស់គាត់មកគាស់គម្របដបបានដោយងាយទៀតផង​ ។ ខ្ញុំ​ពិតជា​ស្ញប់ស្ញែង​ពួកគាត់​ ព្រមទាំង​បានពោលសរសេីរថា​ អ្នកឯងពូកែណាស់​ ។ ឆ្លើយតប​ជាមួយ​ពាក្យ​សរសើរ​របស់​ខ្ញុំ​ ពួក​គាត់​និយាយ​ថា​ ៖​ បេីមិនចេះគាស់ស្រាបៀរ​ មិនមែន​ជានារីនៃដងទ្លេឡានឆាងទេ​ ។

និយាយ​សង្ខេប​ខ្លីប៉ុណ្ណេះ​ អាចឲ្យមិត្តអ្នកអានបានយល់បញ្ហា​ ចង្ក្រាន​ប្រមឹកនេះហេីយ​ ។ ដរាបណា​ចង្ក្រាន​ចានឆ្នាំងគ្មានរបៀប​ ឬក៏​សណ្តាប់ធ្នាប់ហេីយនោះ​ តេីអាចឲ្យងេីបផុតពីការត្រួតត្រារបស់គេដូចម្តេចទៅ?

ចំណែកឯ​ ចៀនពូចាយ​ ឯនេះវិញ​ បញ្ហាចង្ក្រាន​ មិនទាន់​ជាបញ្ហាចោទនៅឡេីយទេ​ ។ ប៉ុន្តែ​ក្តីបារម្ភចំពោះទំពាំង​ ទេីបជាករណីដែលយេីងត្រូវយកចិត្តទុកដាក់​ ។ ការផ្សព្វផ្សាយ​លក់​ និងការដាក់លក់​ ហាក់បានផ្តល់អំណោយទាន​ ក្នុងការឈានទៅរកការប្រេីប្រាស់របស់យុវជនសម័យថ្មី​ ។ គ្រប់ទីគ្រប់ស្ថាន​ ខេត្ត​ខណ្ឌ​ក្រុងស្រុក​ មិនថាជនបទចុងកាត់មាត់ញក​ ឃេីញក្មេងៗប្រេីប្រាស់គ្រឿងស្រវឹងយ៉ាងអាណាធិបតេយ្យ​ ។ បេីបណ្តែតបណ្តោយ​ ខ្ញុំខ្លាចតែឈានទៅដល់ជំងឺពីរមុខទន្ទឹមគ្នា​ ឈឺទាំងទំពាំង​ បាត់បង់សណ្តាប់ធ្នាប់ទាំងចង្ក្រានចានឆ្នាំងថែមទៀត​ ។

ដូចពោលខាងដេីមមកនេះ​ តេីយេីងអាចប្រកាសភាពអាសន្នបានហេីយនៅ​ ?
__________________
ដោយ៖ ជ័យ ហនុមាន​

#លិខិតមិត្តអ្នកអាន
#អត្ថបទដកស្រង់
#មតិមហាជន
បញ្ជាក់៖ រាល់អត្ថបទរបស់មហាជន គឺជាការទទួលខុសត្រូវរបស់ស្មេរផ្ទាល់ ។ មិនឆ្លុះបញ្ចាំងពីនិន្នាការ ឬក៏​ជាការយល់ឃើញរបស់ ហនុមាន​ញូស៍ ឡើយ ។

Related post

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ ៥១ ថ្ងៃទៀតដោយ ៖…
អនុព័ន្ឋយោធាចំនួន​ ០៩​ ប្រទេស​ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ជនភាសសឹក​ ក្រោយមានបទឈប់បាញ់រវាង​ កម្ពុជា​-ថៃ

អនុព័ន្ឋយោធាចំនួន​ ០៩​ ប្រទេស​ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ជនភាសសឹក​ ក្រោយមានបទឈប់បាញ់រវាង​ កម្ពុជា​-ថៃ

នៅថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលមាននិវេសនដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា បានចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងទីតាំងស្នាក់នៅរបស់ជនភៀសសឹក ក្រោយកម្ពុជាចូលរួមអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ ដោយមានវត្តមានមកពីប្រទេសចំនួន០៩ និង១៤រូបបានចូលរួម ក្នុងនោះរួមមាន ប្រទេស អូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង…
ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ…