កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក កំពុងស្ថាបនាផ្លូវបេតុងមួយខ្សែ នៅទីបញ្ជាការកងពល

កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក កំពុងស្ថាបនាផ្លូវបេតុងមួយខ្សែ នៅទីបញ្ជាការកងពល

កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក កំពុងស្ថាបនាផ្លូវបេតុងមួយខ្សែ នៅទីបញ្ជាការកងពល

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានដាក់បទបញ្ជាជូនឧត្តមសេនីយ៍ត្រី អោម សុខេន នាយសេនាធិការកងពល ដឹកនាំកងកម្លាំងក្នុងកងពល ដើម្បីស្ថាបនាផ្លូវបេតុងមួយខ្សែដែលមានប្រវែង២៥០ម៉ែត្រx៨ម៉ែត្រxកំរាស់០,១៥ម៉ែត្រ ដែលស្ថិតនៅទីបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០(ក្ដាន់រយ) ការសាងសង់ផ្លូវបេតុងនេះកងពលប្រើប្រាស់កម្លាំង នាយទាហាន នាយទាហានរង និងពលទាហាន របស់កងពលតូចដឹកជញ្ជូនលេខ៩០។
ឧត្តមសេនីយ៍ត្រី អោម សុខេន បាននាំយកនូវពាក្យផ្ដាំផ្ញើរ របស់មេបញ្ជាការកងពល បញ្ជាក់ថាផ្លូវបេតុងនេះ គឺបង្កើននូវសោភ័ណភាព និងមានកាងាយស្រួលដល់រថយន្តចេញចូលក្នុងអង្គភាព ។

នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងពលតូចដឹកជញ្ជូនលេខ៩០ បានយកចិត្តទុកដាក់អនុវត្តការងារមិនខ្លាចនឿយហត់ ដើម្បីសម្រេចឱ្យបានជោគជ័យនៅផែនការដែលឯកឧត្តមមេបញ្ជាការប្រគល់ជូន ព្រោះផ្លូវនេះជាសមិទ្ធផលរបស់អង្គភាព ហើយក៏ជាការរីកចម្រើនមួយកម្រិតទៀតរបស់អង្គភាពផងដែរ។

Related post

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ ៥១ ថ្ងៃទៀតដោយ ៖…
អនុព័ន្ឋយោធាចំនួន​ ០៩​ ប្រទេស​ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ជនភាសសឹក​ ក្រោយមានបទឈប់បាញ់រវាង​ កម្ពុជា​-ថៃ

អនុព័ន្ឋយោធាចំនួន​ ០៩​ ប្រទេស​ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ជនភាសសឹក​ ក្រោយមានបទឈប់បាញ់រវាង​ កម្ពុជា​-ថៃ

នៅថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលមាននិវេសនដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា បានចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងទីតាំងស្នាក់នៅរបស់ជនភៀសសឹក ក្រោយកម្ពុជាចូលរួមអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ ដោយមានវត្តមានមកពីប្រទេសចំនួន០៩ និង១៤រូបបានចូលរួម ក្នុងនោះរួមមាន ប្រទេស អូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង…
ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០មេហ្កាវ៉ាត់ ផ្គុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល របស់ក្រុមហ៊ុន SchneiTec ZEALOUS ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ…