ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពី «ទស្សនវិជ្ជានយោបាយ-រដ្ឋបាល-ច្បាប់»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពី «ទស្សនវិជ្ជានយោបាយ-រដ្ឋបាល-ច្បាប់»

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ នាថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ទស្សនវិជ្ជានយោបាយ-រដ្ឋបាល-ច្បាប់» ដែលរៀបចំដោយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងធ្វើបទឧទ្ទេស នាមដោយឯកឧត្តមបណ្ឌិត សាយ បូរី ទីប្រឹក្សារាជរដ្ឋាភិបាល និងទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ ជូនដល់តំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ ថ្នាក់ដឹកនាំ ទីប្រឹក្សា សមាជិក សមាជិក បម្រុង ជំនួយការ និងមន្ត្រីរាជការនៃ ក្រុម ប្រឹក្សាអ្នកច្បាប់ និង ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យទីស្តីការគណៈរដ្ឋមន្រ្តី និស្សិតមកពីសាកលវិទ្យាល័យនានាសរុបប្រមាណជាង ៤០០ នាក់។

ឯកឧត្តម វង្សី វិស្សុត បានថ្លែងថា ថ្ងៃនេះក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំវគ្គបណ្តុះបណ្តាលថ្មីមួយទៀត ក្រោមប្រធានបទ ទស្សនវិជ្ជានយោបាយ-រដ្ឋបាល-ច្បាប់។ វគ្គបណ្តុះបណ្តាលនេះ គឺជាលើកទី៤ ដែលក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំ បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាល អាណត្តិទី៧ ដែល មាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខ ក្នុងគោលដៅដើម្បីកសាង និងពង្រឹងសមត្ថភាពធនធានមនុស្សក្នុងក្របខ័ណ្ឌទីស្តីការ គណៈរដ្ឋមន្ត្រីទាំងមូល និងមន្រ្តីមកក្រសួងស្ថាប័ននានា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានចាត់ទុក ប្រធានបទស្តីពី ទស្សនវិជ្ជានយោបាយ-រដ្ឋបាល-ច្បាប់ ពិតជាមានសារសំខាន់ និងឆ្លើយតបទៅនឹងតួនាទី និងភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជា
សេនាធិការជូនរាជរដ្ឋាភិបាលសម្រាប់សម្របសម្រួលការងារប្រចាំថ្ងៃរបស់គណៈរដ្ឋមន្ត្រីទាំងមូល ក៏ដូចជាសម្រាប់នាយករដ្ឋមន្ត្រី ជាពិសេសលើការងារពិនិត្យ និងកែសម្រួលគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ក្នុងវិស័យរដ្ឋបាល និងច្បាប់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបង្ហាញនូវក្តីសោមនស្សរីករាយដែលបានឃើញការចាប់ផ្តើមរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលជូន ដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី ក៏ដូចតាមបណ្តាក្រសួង ស្ថាប័ន នានា ព្រមទាំងនិស្សិតតាមសាកលវិទ្យាល័យផងដែរ ដែលជាគំនិតផ្តួចផ្តើម របស់ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការផ្ទាល់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ នឹងបន្តលើកទឹកចិត្ត និងជំរុញឱ្យមានការរៀបចំវគ្គបណ្តុះបណ្តាលលើប្រធានបទសំខាន់ៗបន្ថែមទៀត ធ្វើយ៉ាងណាឱ្យការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងមានផលិតភាពការងារខ្ពស់ ដើម្បីឆ្លើយតបនឹងសំណូមពរ និងតម្រូវការចាំបាច់របស់អង្គភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ការបណ្តុះបណ្តាលនេះ មិនត្រឹមតែសម្រាប់មន្ត្រីក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រីតែមួយនោះទេ ប៉ុន្តែក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវពង្រីក និងចែករំលែកការបណ្តុះបណ្តាលនេះដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល និងសិស្ស និស្សិតផងដែរ តាមរយៈការរៀបចំផែនការបណ្ដុះបណ្ដាលប្រចាំឆ្នាំច្បាស់លាស់ទាំងការបណ្ដុះបណ្ដាលក្នុងប្រទេស និងបញ្ជូនមន្ត្រីទៅធ្វើទស្សនកិច្ចសិក្សានៅក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងឱ្យកាន់តែទូលំទូលាយ សំដៅបង្កើនផលិតភាពការងារឱ្យកាន់តែប្រសើរជាងមុន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមបណ្ឌិត សាយ បូរី ដែលជាវាគ្មិនកិត្តិយសដ៏មានសក្តានុពលនិងពោរពេញដោយ សមត្ថភាពនិងបទពិសោធន៍ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃស្ម័គ្រចិត្តចែករំលែកចំណេះដឹងនិង បទពិសោធន៍ដល់វគ្គបណ្តុះបណ្តាលនេះ៕

អត្ថបទ​ដោយ៖​Nou Seyha

Related post

សម្តេច​ធិបតី​ ហ៊ុន​ម៉ាណែត​ ឆ្លេីយតបចំពោះការគម្រាមផ្តាច់​អគ្គិសនី​ និង​ អ៊ីនធឺណិត​ មកកម្ពុជាពីសំណាក់ក្រុមជ្រុលនិយមថៃ

សម្តេច​ធិបតី​ ហ៊ុន​ម៉ាណែត​ ឆ្លេីយតបចំពោះការគម្រាមផ្តាច់​អគ្គិសនី​ និង​ អ៊ីនធឺណិត​ មកកម្ពុជាពីសំណាក់ក្រុមជ្រុលនិយមថៃ

ថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើននៅប្រទេសថៃ ពាក់ព័ន្ធទៅនឹងការគំរាមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួននៅប្រទេសថៃឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា។ ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបរាយការណ៍មកខ្ញុំថា ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង។ ដោយឡែកឯកឧត្តម…
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយជាស្បៀងអាហារ​ និងសម្ភារ:ប្រើប្រាស់ចាំបាច់នានា​ ទៅផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខទិសព្រះវិហារ នាថ្ងៃទី ១២​ ខែមិថុនា​ ឆ្នាំ ២០២៥៕
លោកកស្រី​ Paetongtarn Shinawatra : ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង

លោកកស្រី​ Paetongtarn Shinawatra : ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង

ដោយផ្តេីមជាមួយនូវឃ្លាដ៏គួរឲ្យចាប់អារម្មណ៍​គឺ​ “​ ក្រសួង​មហាផ្ទៃ​ជាផ្ទះ​ យោធាជារបង​ “​ លោកកស្រី​ Paetngtarn Shinawatra បានបង្ហោះលេីបណ្តាញហ្វេសប៊ុកផ្លូវការរបស់ខួន​ នាវេលាម៉ោង​ ៤:៣០​ នាទីល្ងាច​ ថ្ងៃ​ទី​ ១១​ ​ខែមិថុនា​ ឆ្នាំ​២០២៥​ ស្តីអំពី​សកម្មភាព​ចុះសួរសុខទុក្ខ​កងទ័ព​ថៃ​នាស្រុកកាចែត​ ខេត្ត​សុរិន្ទ​ ដែលជាខេត្តជាប់ព្រំដែននឹងខេត្ត​ឧត្តរមានជ័យ​ នាច្រកអូរស្មាច់​ ។…