ប្រមុខការទូតចិន សន្យាចំពោះមុខសម្តេចតេជោ ហ៊ុន សែន ថាចិននឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត

ប្រមុខការទូតចិន សន្យាចំពោះមុខសម្តេចតេជោ ហ៊ុន សែន ថាចិននឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តម វ៉ាង យី បានសន្យាថា ចិននឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មី គាំទ្រការពារសន្តិសុខជូនសម្ដេច និងក្រុមគ្រួសារ និងយកចិត្តទុកដាក់រវាងបក្សទាំងពីរ ដើម្បីរួមចំណែកក្នុងការផ្លាស់ប្ដូរព័ត៌មាន ប្រឆាំងដាច់ខាតការធ្វើបដិវត្តន៍ពណ៌ ខិតខំអភិវឌ្ឍន៍ជាពិសេសអ្វី ដែលមានការព្រមព្រៀងគ្នាពីមុនមក ដើម្បីឲ្យកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែ រឹងមាំនិងរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមបន្តទៀតថា ថ្នាក់ដឹកនាំចិនមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះមេដឹកនាំកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា ការផ្លាស់ប្ដូរពីជំនាន់ចាស់មកជំនាន់ថ្មីនេះ គឺបានដើរលើមាគ៌ាដ៏ត្រឹមត្រូវ ហើយឯកឧត្តមសង្ឃឹមថា មិត្តភាពរវាងកម្ពុជា និងចិន និងកាន់តែបន្តរីកចម្រើន ហើយចិននៅតែជាដៃគូដ៏គួរឲ្យទុកចិត្តរបស់កម្ពុជា។

ឯកឧត្តម Wang Yi សង្ឃឹមថា រាជរដ្ឋាភិបាលថ្មីនឹងបន្តតួនាទី ក៏ដូចជាទំនាក់ទំនងល្អជាមួយចិន ដែលថ្នាក់ដឹកនាំមុនៗបានថែរក្សា និងពូនជ្រុំនាពេលកន្លងមក។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍លោក Wang Yi ដោយសម្ដេចបានចាត់ទុកថាឯកឧត្តម ជាមិត្តចាស់របស់សម្ដេច ដែលធ្លាប់បានធ្វើការជាមួយគ្នាជាយូរណាស់មកហើយ។

សម្ដេចតេជោបានមានប្រសាសន៍រំលឹកថា កាលពីខែសីហាកន្លងទៅនេះ ឯកឧត្តម Wang Yi ក៏ធ្លាប់បានមកធ្វើទស្សនកិច្ចនៅកម្ពុជាផងដែរ ដែលរហូតមកដល់ពេលនេះ មិនដល់រយៈពេលមួយឆ្នាំផង លោកបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាម្ដងទៀត ដែលនេះបង្ហាញឲ្យឃើញច្បាស់ ពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំចិនចំពោះកម្ពុជា។

សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា ឯកឧត្តម Wang Yi មកកាន់កម្ពុជានាពេលនេះ ក្រោយពេលនៃការផ្លាស់ប្ដូរ អ្នកបន្តវេនជំនាន់ក្រោយ ដែលពេលនេះអ្វីៗ គឺដំណើរការទៅដោយរលូន ទាំងស្ថិរភាពនយោបាយ សេដ្ឋកិច្ចក៏ដំណើរការល្អ ហើយមានការអភិវឌ្ឍជាបន្តបន្ទាប់។

សម្ដេចតេជោក៏បានអរគុណ ឯកឧត្តម Wang Yi ចំពោះដំណើរទស្សនកិច្ចនៅពេលនេះមកកាន់កម្ពុជា ហើយសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមនាពេលនេះ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា-ចិន។

ឯកឧត្តម Wang Yi បានសម្តែងនូវការអរគុណ ចំពោះប្រទេសកម្ពុជាដែលបានទទួលឯកឧត្តមយ៉ាងកក់ក្តៅជាទីបំផុត។

ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោ អំពីសកម្មភាពនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងកិច្ចប្រជុំនៃគណៈកម្មការចម្រុះកាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ដែលបានទទួលលទ្ធផលដ៏ល្អប្រសើរ ហើយអ្វីៗរវាងប្រទេសយើងទាំងពីរ ក៏ដូចជាបក្សទាំងពីរ គឺយើងបានឈានដល់ដំណាក់កាលថ្មីមួយទៀត។

ឯកឧត្តមបានលើកសរសើរពីគុណសម្បត្តិរបស់សម្ដេចតេជោ ដែលមានទស្សនៈវិស័យវែងឆ្ងាយ ក្នុងការផ្ទេរអំណាចពីជំនាន់ចាស់មកកាន់ជំនាន់ថ្មី ដោយភាពរលូន។ ជាមួយគ្នានោះផងដែរ ឯកឧត្តមក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន ពីនាយករដ្ឋមន្ត្រីចិន លី ឈាង ពីប្រធានសភាចិន និងថ្នាក់ដឹកនាំចិនដទៃទៀត។

ឯកឧត្តមក៏បានអបអរសាទរ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះការបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភា នាពេលកន្លងទៅថ្មីៗនេះ ហើយអបអរសាទរ ចំពោះសម្តេចតេជោដែលក្លាយជាប្រធានព្រឹទ្ធសភានាពេលនេះផងដែរ។

ឯកឧត្តម Wang Yi ក៏បានកោតសរសើរចំពោះភាពរីកលូតលាស់យ៉ាងលឿននៃទីក្រុងភ្នំពេញ ដែលក្នុងរយៈពេលតែជាង៨ខែកន្លងមកនេះ គឺមានការប្លែកច្រើន ហើយជីវភាពប្រជាជនក៏មានការរីកចម្រើនផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា អ្វីៗដែលកើតមានឡើងនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចតេជោពេលសម្ដេច នៅជានាយករដ្ឋមន្ត្រី ដែលសម្ដេចជាអ្នកនយោបាយ ដែលមានចក្ខុវិស័យច្បាស់លាស់។

សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានអំណរគុណចំពោះឯកឧត្តម Wang Yi ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសចិន។

សម្ដេចក៏បានមានប្រសាសន៍ជំរុញឲ្យមានការផ្លាស់ប្ដូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន៕

អត្ថបទ​ដោយ៖ Nou Seyha

Related post

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងសហប្រធាន ICAPP ដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ «ការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព»

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងសហប្រធាន ICAPP ដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ…

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក Mushahid Hussain Sayed សហប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ «ការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព»…
ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញថ្លែងបិទមហាសន្និបាត ICAPP លើកទី១២

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញថ្លែងបិទមហាសន្និបាត ICAPP លើកទី១២

មហាសន្និបាត នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលធ្វើឡើងនៅកម្ពុជារយៈពេល៣ថ្ងៃ បានឈានដល់ការបិទបញ្ចប់ហើយ​នៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ពិធីបិទនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី ១២។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ICAPP…
ថ្ងៃនេះខួបលើកទី២៦ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន រួចជីវិតពីការប៉ុនប៉ងធ្វើឃាត នៅទីក្រុងសៀមរាប, សម្តេចមិនផ្តល់ឱកាសឱ្យក្រុមឃាតករលាក់មុខ ដែលជាភេរវករ បំផ្លាញជាតិ និងប្រជាជនតទៅទៀតទេ

ថ្ងៃនេះខួបលើកទី២៦ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន រួចជីវិតពីការប៉ុនប៉ងធ្វើឃាត នៅទីក្រុងសៀមរាប, សម្តេចមិនផ្តល់ឱកាសឱ្យក្រុមឃាតករលាក់មុខ ដែលជាភេរវករ បំផ្លាញជាតិ…

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហោះសារបញ្ជាក់ថា នៅថ្ងៃនេះ ជាខួបលើកទី២៦ឆ្នាំ ដែលសម្តេចបានរួចជីវិតពីការប៉ុនប៉ងធ្វើឃាត នៅក្រុងសៀមរាប កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨។ ជាមួយនឹងការរំលឹកខួប២៦ឆ្នាំនេះ នៃការរួចជីវិតពីការប៉ុនប៉ងសម្លាប់សម្តេច ពីសំណាក់ពួកឃាតករលាក់មុខនេះ សម្តេចតេជោបានអរព្រះគុណ ដល់គុណបុណ្យវត្ថុស័ក្តិសិទ្ធក្នុងលោក ដែលតាមការពារសម្តេច…