ភាគីកម្ពុជា-ចិន អបអរផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យចេញជាផ្លូវការ ទៅកាន់ប្រទេសចិន

ភាគីកម្ពុជា-ចិន អបអរផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យចេញជាផ្លូវការ ទៅកាន់ប្រទេសចិន

ភាគីកម្ពុជា-ចិន នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំពិធីអបអរសាទរ ដែលដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការ។

ពិធីអបអរសាទរនេះ បានធ្វើឡើងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម វ៉ាង យី (WANG YI) រដ្ឋមន្ត្រីការបរទេសចិន នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានរដ្ឋាភិបាលនៃប្រទេសចិន កាលពីចុងខែកុម្ភៈ បានអនុម័តអនុញ្ញាតឱ្យប្រទេសកម្ពុជានាំចូលទៅកាន់ទីផ្សារចិនជាផ្លូវការ ក្រោយពីកម្ពុជាបានបញ្ចប់គ្រប់នីតិវិធីសម្រាប់ការនាំចេញទៅប្រទេសចិន។

គួរឭលឹកថា កាលពីខែសីហាក្រសួងកសិកម្ម និងអគ្គរដ្ឋបាលគយចិន (GACC) បានបើកកិច្ចប្រជុំ និងចុះវាយតម្លៃហានិភ័យសមាសភាពចង្រៃលើដំណាំដូងកម្ពុជា ។ នៅខែកញ្ញា រដ្ឋាភិបាលចិន និងកម្ពុជាបានចុះហត្ថលេខាលើ «ពិធីសារស្តីពីតម្រូវការរភូតគាមអនាម័យសម្រាប់ការនាំចេញដូងស្រស់»។ នៅខែមករា ឆ្នាំ ២០២៤ គយចិន បានធ្វើការត្រួតពិនិត្យការអនុលោមតាមពិធីសារលើក្រុមហ៊ុនដូងស្រស់របស់កម្ពុជាដែលនាំចេញទៅប្រទេសចិន។កាលពីខែកុម្ភៈ គយចិន បានប្រកាសបញ្ជីក្រុមហ៊ុនកម្ពុជាដែលបានអនុម័តនាំចេញដូងស្រស់ទៅប្រទេសចិន ដែលចំណាយពេលតែជាងកន្លះឆ្នាំប៉ុណ្ណោះ។

ដំណាំដូងត្រូវបានដាំដុះច្រើនជាងគេ នៅខេត្តកំពង់ស្ពឺ កំពត ព្រះសីហនុ ហើយបានពង្រីកការដាំដុះនៅតាមបណ្តាខេត្តជាច្រើនទៀតដូចជាកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ស្វាយរៀង និងខេត្តសៀមរាបជាដើម។

មកទល់ពេលនេះ ផ្លែឈើធំៗចំនួន ៤ ដែលចិនបានអនុញ្ញាតឱ្យកម្ពុជានាំចូលទៅកាន់ទីផ្សាររបស់ខ្លួន រួមមាន ចេក ស្វាយ ផ្លែមៀនប៉ៃលិន និងដូងស្រស់៕

អត្ថបទ​ដោយ៖ Nou Seyha

Related post

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​

ប្រទេស Burkina Faso បានដាក់ឱ្យដំណើរការជាផ្លូវការនូវ រថយន្ត​ ITAOUA ដែលជាម៉ាករថយន្តអគ្គិសនីក្នុងស្រុកដំបូងគេរបស់ខ្លួន ដែលត្រូវបានរចនា និងសាងសង់ទាំងស្រុងដោយវិស្វករក្នុងស្រុកដោយប្រើប្រាស់ធនធានក្នុងស្រុក។ ខ្សែរថយន្តអគ្គិសនីថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសនេះ ដោយបង្ហាញពីសមត្ថភាពបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងចំពោះការច្នៃប្រឌិត។ រថយន្ត ITAOUA ត្រូវបានផលិតឡើងដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយបង្កើតការងារថ្មី កាត់បន្ថយការពឹងផ្អែកលើយានយន្តនាំចូល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ រថយន្តនីមួយៗរួមមានបន្ទះសូឡា ផ្តល់នូវចម្ងាយបើកបរប្រហែល…
គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍​មួយគូ​ យកនំប៉័ង​ និង​ ប៊ឺ​ ទទួល​ភ្ញៀវ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន​

គូស្នេហ៍មួយគូបានល្បីពេញបណ្ដាញសង្គម ដោយសារតែពួកគេជ្រើសរើសការទទួលភ្ញៀវដោយ​ នំប៉័ង និងប៊ឺរនៅក្នុងពិធីមង្គលការរបស់ពួកគេ ជំនួសឱ្យនំខេកបែបប្រពៃណី ដោយឱបក្រសោបភាពសាមញ្ញ និងសេចក្តីស្រឡាញ់លើសពីសម្ពាធហិរញ្ញវត្ថុ។ រូបថតមួយសន្លឹកនៃពិធី​មង្គលការ​​ នោះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការកោតសរសើរចំពោះការសម្រេចចិត្តដ៏ស្មោះស្ម័គ្ររបស់ពួកគេ។ ជំនួសឱ្យការប្រញាប់ប្រញាល់ស្វែងរកអ្នកជំនួសនៅនាទីចុងក្រោយ ឬជំពាក់បំណុលគេ ពួកគេបានជ្រើសរើសរក្សាការប្រារព្ធពិធីនេះឲ្យមានភាពប្រាកដនិយម និងមានអត្ថន័យ។ រឿងនេះបានបង្កឱ្យមានការសន្ទនាអំពីការរំពឹងទុកនៃពិធីមង្គលការ និងសម្ពាធក្នុងការចំណាយលើសពីលទ្ធភាពរបស់មនុស្សម្នាក់ៗ​ ។ វាជាការរំលឹកថា ភាពត្រឹមត្រូវច្រើនតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាងភាពល្អឥតខ្ចោះ​ ៕
កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែត​ជាភាសាអង់គ្លេសមួយរបស់ប៉ាគីស្ថាន​ ភ្លេច​លុបកំណត់ចំណាំដែលបង្កេីតដោយ​ Chat GPT

កាសែតភាសាអង់គ្លេសធំមួយនៅក្នុងប្រទេសប៉ាគីស្ថានបានបោះពុម្ពកំណត់ចំណាំប្រព័ន្ធ ChatGPT ដោយចៃដន្យនៅក្នុងរឿងអាជីវកម្មមួយរបស់ខ្លួននៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ​២០២៥​ ដែលជាកំហុសមួយដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងឆាប់រហ័ស។ អត្ថបទនេះបានបង្ហាញពីការកើនឡើង 32% នៃការលក់យានយន្ត រួមទាំងរថយន្ត Van រថយន្ត Pick up  និងរថយន្ត SUV បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែនៅចុងបញ្ចប់នៃរឿងដែលបានបោះពុម្ព អ្នកអានបានរកឃើញកថាខណ្ឌដែលមិននឹកស្មានដល់ ជាប្រភេទអត្ថបទទូទៅដែល…